» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3115 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098882 នាក់

ជើង​ខ្លាំង​បីនាក់​មុខរបរ​មិនដឹង​តែ​ខ្លាំង​ព្រួត​គ្នា​ប្រើ​ដប​ស្រា​វាយ​ក្បាល និង​យក​កូន​កន្ត្រៃ​ឆូត​ភ្លៅ​ឆ្វេង​លើ​នារី​រងគ្រោះ​


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​នេះ​កម្លាំង​នគរបាល​ខណ្ឌទួលគោក បាន​នាំខ្លួន​ក្រុម​ជើង​ខ្លាំង​ប្រុស​ស្រី​ចំនួន ៣​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដេ​ី​ម្បី​ចាត់ការ​តាមច្បាប់ ពាក់​ព​ន្ធ័​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​ដប​ស្រា​វាយ​ក្បាល​និង​យក​កូន​កន្ត្រៃ​ឆូត​ភ្លៅ​ឆ្វេង​លើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួស​)​។a beat girl

កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក កាលពី​រសៀល​ថ្ងៃទី​២៩ ខែ មិថុនា ឆ្នាំ​២០២៤ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​នៅ​ចំណុច​ផ្ទះជួល គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុមទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ពីបទ​ហិង្សា​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុមទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ កាលពី​ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​ដប​ស្រា​វាយ​ក្បាល​និង​យក​កូន​កន្ត្រៃ​ឆូត​ភ្លៅ​ឆ្វេង​លើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​របួស​) ។​

​ជនសង្ស័យ​រួមមាន​៖ ១-​ឈ្មោះ លី ហុក​ឌី​ណូ ហៅ ឌី​ណូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​អ៊ុតសក់ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុមទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។​២-​ឈ្មោះ វិជ្ជា ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ​វ​មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុមទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។​៣-​ឈ្មោះ មុនី ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត​ប្រាក ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុមទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។​

​រីឯ​ជនរងគ្រោះ​ឈ្មោះ យឹម ដា​លីហ្សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុមទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។​​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បង្ហាញ​មុន​ជា​សាធារណៈ និង​ត្រៀមខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ៕a beat girl1 

​