
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2059 នាក់
ម្សិលមិញ 24358 នាក់
សរុប 21097826 នាក់
ពោធិសាត់៖ រាល់ឆ្នាំ ជាពិសេសក្នុងរដូវប្រាំងនៅក្រុងប្រទេសថៃតែងកើតមានភ្លើងឆេះព្រៃនិងបរិស្ថានផ្សេងពុល។ករណីយ៍ចឹងបណ្តាញសារព័ត៌មាន និងអ្នកបរិស្ថានរបស់ថៃ តែងបង្កើតលេសរករឿងកម្ពុជាពាក់ព័ន្ធភ្លើងឆេះព្រៃ។ ជាក់ស្តែងសារព័ត៌មាន ឌឹណេសិន របស់ថៃ បានផ្សាយចោទថា ភ្លើងឆេះព្រៃនៅកម្ពុជារាលដាលចូលទៅដីរបស់គេនៅភ្នំ Banthat ខេត្តត្រាត។
ករណីយ៍នេះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយខាងលើនេះ និងបញ្ជាក់ថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃទេ។មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបន្ថែមថា នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅអំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ។ ទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយរបស់សារព័ត៌មានថៃនោះឡើយ។
ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។ ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះឡើយ។