» អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 20422 នាក់

ម្សិលមិញ 22729 នាក់

សរុប 21299963 នាក់

អង្គការសហប្រជាជាតិត្អូញពីការលំបាកដឹកជញ្ជូនជំនួយក្នុងពេលដែលឧទ្ទាមភូមាប្រកាសឈប់បាញ់រដ្ឋាភិបាលបើកឲ្យបរទេសចូលជួយ

មី​យ៉ាន​ម៉ា​៖ ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បានប្រកាស​បទ​ឈប់​បាញ់​មួយផ្នែក​រយៈពេល​២​សប្ដាហ៍ ខណៈ​របប​យោធា​នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែមីនា បានចាប់ផ្ដើម​សម្របសម្រួល ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​ការ​ផ្ដល់ជំនួយ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ប្រល័យ​មួយ​បាន​វាយប្រហារ​លើ​ប្រទេស​ដែល​កំពុងមាន​សង្គ្រាមស៊ីវិល​មួយ​នេះ​។a burma quake3

ទីភ្នាក់ងារសារព័ត៌មាន បារាំង​AFP​បាន​ឲ្យ​ដឹងថា​៖​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ របស់​រដ្ឋាភិបាល​ស្រមោល​រួបរួម​ជាតិ បានឱ្យដឹងថា​កងកម្លាំង​ការពារ​ប្រជាជន (PDF) នឹង​អនុ​វត្តបទ​ឈប់​បាញ់​រយៈពេល​២​សប្ដាហ៍ នៅក្នុង​ប្រតិបត្តិ​ការវាយលុក លើកលែង​សកម្មភាព​ការពារ​ខ្លួន នៅតាម​តំបន់​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី ដោយ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៥»​។ រដ្ឋាភិបាល​ស្រមោល​ក៏បាន​បញ្ជាក់ដែរថា​ខ្លួន នឹងធ្វើ​ការសម្របសម្រួល​ជាមួយ UN និង​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល​នានា ដើម្បី​ធានា​នូវ​សន្តិសុខ ការដឹកជញ្ជូន ព្រមទាំង​ការបង្កើត​ជំរំ​ជួយសង្គ្រោះ និង​តង់​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ តាម​តំបន់​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​។​

​ការិយាល័យ UN សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ ឬ​ហៅ​កាត់​ថា OCHA បានឱ្យដឹង​កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែមីនា​ថា​គ្រោះ​រញ្ជួយ​ដី បាន​បង្ក​ការបំផ្លិចបំផ្លាញ ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ​មានដូចជា​ស្អាន និង​ផ្លូវថ្នល់​សំខាន់ៗ​មួយចំនួន ដែល​នេះ​បាន​បង្ក​ផល​លំបាក​ដល់​ប្រតិបត្តិការ​មនុស្សធម៌ ចូលទៅ​កាន់​តំបន់​ដែល​កំពុង​ត្រូវការ​ជំនួយ​បន្ទាន់​។ ទីភ្នាក់ងារ​របស់ UN មួយ​នេះ បាន​គូស​បញ្ជាក់បន្ថែម​ដូច្នេះ​ថា «​ការខូចខាត​ដល់​ផ្លូវ​ល្បឿន​លឿន Yangon-Nay Pyi Taw-Mandalay បាន​បង្ក​ការរំខាន ហើយ​ស្នាម​ប្រេះ និង​ការប្រែប្រួល​ទ្រង់ទ្រាយ មួយចំនួន​បាន​បង្ខំ​ឱ្យ​រថយន្ដ​ធំៗ​ត្រូវ​ផ្អាក​ធ្វើ​ប្រតិបត្តិការ​»​។​កាលពី​ថ្ងៃ​សៅរ៍ ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) របស់ អ​.​ស​.​ប បាន​លើកឡើងថា កត្តា​កង្វះខាត​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​ឧបករណ៍​ផ្សេងៗ​នៅក្នុង​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​របប​យោធា​នេះ ក៏​បន្ថែម​ភាពស្មុគស្មាញ​ដល់​កិច្ចខិតខំ​ជួយសង្គ្រោះ​ផងដែរ ។

​បុគ្គលិក​ពេទ្យ​នៅតាម​តំបន់​នានា រួមទាំង​ទីក្រុង​ម៉ាន់​ដា​ឡេ (Mandalay), ម៉ា​កវេ​យ (Magway), ណៃ​ពិដ៍ (Nay Pyi Taw) និង​សា​ហ្គា​អ៊ីង (Sagaing) ស្ថិតនៅ​ភាគ​កណ្ដាល និង​ភាគ​ពាយ័ព្យ​ប្រទេស​មី​យ៉ាន់​ម៉ា កំពុង​ទទួល​នូវ​ចំនួន​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ យ៉ាងច្រើន​លើសលប់​។ ក្នុងនោះ តំបន់​ភាគខាងត្បូង​ប្រទេស​នេះ រួមមាន តំបន់​នឿ​ង​ស៊ី (Nyaungshwe), កា​ឡាវ (Kalaw) និង​តំបន់​ពី​ន​លួង (Pinlaung) រង​នូវ​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៧ រ៉ិ​ច​ទ័​រ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២៨ ខែមីនា ។​​រថយន្ដ ដឹក​តង់​ស្នាក់នៅ​បណ្ដោះអាសន្ន បរិក្ខារ​ពេទ្យ និង​ជំនួយ​នានា​ចំនួន​១៧​គ្រឿង គ្រោង​នឹងធ្វើ​ដំណើរ​ទៅដល់​តំបន់​រងគ្រោះ​នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែមីនា​។​

​មេដឹកនាំ​យោធា​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​អនុញ្ញាតឱ្យ​បុគ្គលិក​ជួយសង្គ្រោះ​បរទេស​ជា​ច្រេ​ី​ន​នាក់ ចូលរួម​ក្នុងការ​ជួយសង្គ្រោះ នា​ថ្ងៃ​សៅរ៍​នេះ​។ ប្រទេស​ដែល​បានប្រកាស​ផ្តល់ជំនួយ​មានដូចជា ចិន រុ​ស្ស៉ី កូ​រ៉​ខាងត្បូង ជប៉ុន និង​សិង្ហ​បុរី ។ ក្រុម​សង្គ្រោះ​ចិន និង​រុ​ស្ស៉ី ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ​។​​គួរ​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៧​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​លើ​ភាព​ពាយព្យ​នៃ​ទីក្រុង Sagaing នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែមីនា ហើយក៏​បង្ក​ផល ប៉ះពាល់​ដល់​ប្រទេស​ក្បែរ​ខាង​ដូចជា​ថៃ​ផងដែរ​។ តាម​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា មនុស្ស​យ៉ាងហោច ១៦៤៤​នាក់​បាន​ស្លាប់ ខណៈ​នៅ​ទីក្រុង​បាងកក មាន​អ្នកស្លាប់ ១០​នាក់ ដោយសារ គ្រោះ​រញ្ជួយ​ដី​នេះ​៕a burmar quake1 a burmr quake 
​