» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2817 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098584 នាក់

ប្រទេស​ធំៗ​ដាក់​ឲ្យ​ប្រើ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ចាប់ពី​ដើមខែ​ធ្នូ​នេះ​

 


​អង់គ្លេស​៖​អង់គ្លេស​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដែល​អនុម័ត​នៅក្នុង​សប្តាហ៍​នេះ​តែម្តង​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ផលិត​ដោយ​ក្រុមហ៊ុន​Pfizer របស់​អាមេរិក និង​ក្រុមហ៊ុន​ដៃគូ​BioNTech​របស់​អាល្លឺម៉ង់​។a co vacin 

សារព័ត៌មាន​Bloomberg បាន​ផ្សាយ​ថា នាយកដ្ឋាន​គ្រប់គ្រង​ឱសថ និង​ចំណីអាហារ​សុខភាព​រប​ស់​អង់គ្លេស (MHRA) បានចាប់ផ្តើម​ដំណើរការ​វាយតម្លៃ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​។​​សារព័ត៌មាន Financial Times បាន​ផ្សាយ​ថា រដ្ឋាភិបាល​អង់គ្លេស​នឹង​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ នៅ​ថ្ងៃទី​៧​ខែធ្នូ​។ អង់គ្លេស​គឺជា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់​ដោយ​កូ​វីដ​-១៩​ខ្ពស់បំផុត ក្នុង​តំបន់​អឺរ៉ុប​គឺមាន​ដល់​ទៅ​៥៨​ពាន់​នាក់​។​
​អង់គ្លេស​ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ជាង​១០០​លាន​ដូ​ស​ផលិត​ដោយ​ក្រុមហ៊ុន​AstraZeneca និង​មហាវិទ្យាល័យ​Oxford របស់​អង់គ្លេស​ដើម្បី​ឲ្យ​ប្រើប្រាស់​មុន​ថ្ងៃបុណ្យ​គ្រឹ​ស្ត​ស្មាស់​។​

​នៅ​អាមេរិក​វិញ ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បានប្រកាសថា នឹង​ចែកចាយ​វ៉ាក់សាំង នៅក្នុង​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ ដើម្បី​ចាក់​បង្ការ​ការឆ្លង​កូ​វីដ​-១៩​ដល់​ពលរដ្ឋ ហើយ​បុគ្គល​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ គឺ​ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក​គិលានុបដ្ឋាយិកា និង​មនុស្ស​ចាស់​។​​ប្រទេស​ឥណ្ឌា​វិញ ក៏ នឹង​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​Oxford – AstraZeneca ក្នុង​រយៈពេល​២​សប្តាហ៍​ខាងមុខ​ដែរ​៕a covichina 

​