
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1777 នាក់
ម្សិលមិញ 14622 នាក់
សរុប 21238326 នាក់
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សាន់ យូ ប្រធានគណៈចលនាសាសនិកឥស្លាម ខេត្តកំពង់ឆ្នាំងនិងជាអភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររបស់គណៈចលនា ចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោ របសក្រុមការងាររបស់សមាគមបង្ហាញផ្លូវល្អនិងអភិវឌ្ឍន៍សង្គម ឧបត្ថម្ភដល់ស្រី ខ្មែរឥស្លុាម ដែលទើបបានសម្រាលកូនភ្លោះចំនួនពីរ (ប្រុស) រស់នៅតំបន់មាត់ទន្លេចុងកោះ ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដែលមានជាភាពខ្វះខាត ដោយគ្មានលំនៅឋានពិត ប្រាកដ រស់នៅលើគ្រែ ក្រោមដំបូលប្រក់តង់ ក្រោយពីបានទទួលដំណឹងពីអាជ្ញាធរភូមិ។
អំណោយរួមមាន៖ ថវិការបស់គណៈចលនាមួយចំនួន និងថវិការបស់សមាគមបង្ហាញផ្លូវល្អនិងអភិវឌ្ឍន៍សង្គម ព្រមទាំង អង្ករ ៥០គីឡូក្រាមត្រីខ ១ យួរ ប្រេងឆា ២ លីត្រ ស្ករស ៣ គីឡូក្រាម ទឹកដោះ គោ ៥ កំប៉ុង ទឹកត្រី ១យួរ មី ១កេស ផងដែរ។
សូមបញ្ជាក់ផងដែរថា ប្អូនស្រីដែលបានសម្រាលកូនភ្លោះពី (ប្រុស) មានឈ្មោះ នោ ម៉ាឡី អាយុ ២៨ឆ្នាំ ប្ដី ចូលសាសន៍ មុខរបរជាកម្មករ គ្មានលំនៅឋានពិតប្រាកដ រស់នៅលើគ្រែ ប្រក់ដំបូលដោយតង់ ដែលបានសម្រាលកូនភ្លោះ ២នាក់ កាលពីវេលាម៉ោង១២ ជាង យប់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយមិនបានទៅពេទ្យ ដោយសារខ្វះលទ្ធភាពក្របានសម្រាលកូននៅទីកន្លែងរស់នៅ ហើយក៏បានអ្នកជិតខាងចាស់ទុំ ជួយក្នុងការសម្រាលកូន បានដោយសុវត្ថិភាព។