» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1966 នាក់

ម្សិលមិញ 10609 នាក់

សរុប 21195816 នាក់

Smartphone​ម៉ាក​LG​ចប់​ហើយ​ដោយសារ​ការខាតបង់​កើនឡើង​ច្រើន​

 

​សេ​អ៊ូ​ល​៖ នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច LG របស់​ប្រទេស​កូរ៉េខាងត្បូង​បានប្រកាសថា​នឹង​ដកខ្លួន​ចេញពី​ទីផ្សារ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន (Smartphone) ដោយសារ​មានការ​ខាតបង់​ប្រាក់​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​a lg 

​ក្រុមហ៊ុន​LG បានប្រកាស​កាលពី​ខែមករា​ថា​ខ្លួន​កំពុង​ពិនិត្យមើល​លើ​ជំរើស​ទាំងអស់​សម្រាប់​អាជីវកម្ម​មួយ​នេះ​បន្ទាប់ពី​ខាតបង់​ប្រាក់​អស់​រយៈពេល​ជិត​៦​ឆ្នាំ​ដែលមាន​ចំនួន​សរុប​ប្រហែល​៤.៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​​ក្រុមហ៊ុន​LG បាន​បង្កើត​ការច្នៃប្រឌិត​ទូរស័ព្ទដៃ​ជាច្រើន​រួមទាំង​ការប្រើ​កាមេរ៉ា​ពង្រីក ultra-wide angle ដោយ​ក្លាយជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន (Smartphone) ធំ​បំផុត​ទី​៣​កាលពី​ឆ្នាំ​២០១៣​បន្ទាប់ពី​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច Samsung និង​ក្រុមហ៊ុន Apple ។​ក្រោយមក ក្រុមហ៊ុន​នេះ​បាន​ជួបប្រទះ​ទាំង​បញ្ហា software និង hardware​។ ហើយ​ក្រុមអ្នកវិភាគ​ក៏បាន​រិះគន់​ផងដែរ​ថា​ក្រុមហ៊ុន​នេះ​ខ្វះ​ជំនាញ​ផ្នែក​ទីផ្សារ​បើ​ធៀប​ទៅនឹង​ក្រុមហ៊ុន​ចិន​ដែលជា​គូប្រជែង​៕a lg1 

​