» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា! » ព្រះរាជក្រឹត្យថ្មីមន្ត្រីពន្ធនាគារទាំងអស់ចូលនីវត្តន៍នៅអាយុ៦០ឆ្នាំដូចមន្ត្រីរាជការស៊ីវិលដែរ » លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1774 នាក់

ម្សិលមិញ 14622 នាក់

សរុប 21238323 នាក់

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា!

 

ភ្នំពេញ៖អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch តាមរយៈអត្ថបទចុះ​នៅថ្ងៃទី១៩ ខែវិច្ឆិកា បានលើកឡើងថា​ កម្ពុជា​គួរ​ឆ្លើយ​តប​នឹងសំណើរ​របស់​ប្រមុខ​រដ្ឋា​ភិបា​ល​បារាំង​ ក្នុង​ការ​ស៊ើប​អង្កេត​ និង​រក​​ជន​សង្ស័យ​ ២នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​លោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង ​កាល​ពីដើម​ឆ្នាំ២០២៥​។ នៅ​ក្នុង​អត្ថ​បទ​របស់​ខ្លួន​​ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ ចង់ឃើញ​រដ្ឋាភិ​បាលកម្ពុជា​បើក​ការ​ស៊ើប​អង្កេតដោយ​ឯក​រាជ្យ​ ​ឥត​លម្អៀង​ ពិសេសកុំឱ្យ​ជន​សង្ស័យ​ទាំង​ ២​នាក់បន្តមាន​សេរីភាព​។​​a manet macron1 

សូម​រំឭក​ថា​ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពី​ថ្ងៃ​ទី១៥​វិច្ឆិកា​កន្លងទៅ​ថ្មីៗ​ លោកប្រធានា​ធិបតីបារាំង អេម៉ា​នុយអែល​ ម៉ា​ក្រុង បានលើកឡើង​នៅ​ចំពោះ​មុខ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​ស្នើ​ឱ្យ​រដ្ឋា​ភិ​បាលកម្ពុជា បន្ត​ស៊ើប​អង្កេត​រក​ជន​សង្ស័យ ​ដែ​​ល​មាន​ជាប់ពាក់ព័ន្ធក្នុង​ករណី​បាញ់​សម្លាប់​​​លោក​ លិម គិមយ៉ា នៅប្រទេសថៃ។ លោក ម៉ា​ក្រុង ចង់​ឱ្យ​រដ្ឋាភិ​បាល​កម្ពុជា ​ធ្វើ​យ៉ាង​ណានាំយកជន​សង្ស័យ​ទាំង​នោះ​ឱ្យ​ម​ក​ទទួល​ខុស​ត្រូវចំពោះ​មុ​ខច្បាប់។

ចំពោះ HRW សារ​របស់​ប្រមុ​ខ​រដ្ឋ​បារាំង​ ជា​​សារ​នយោ​បាយ​ម៉ឺង​ម៉ាត់ និងជាការ​ស្តី​បន្ទោស​ជា​សាធារណៈដ៏​កម្រ​មួយ​ទៅកាន់​រដ្ឋាភិ​បាល​កម្ពុជា។​​ អង្គការខាង​លើ​ក៏​បានជំរុញ​ឱ្យ​មេដឹក​នាំ​នៃ​បណ្តា​ប្រទេស​ដទៃ​ទៀត ​ជួយ​បន្លឺ​សារ​របស់​ប្រមុខ​រដ្ឋ​បារាំង​ឱ្យកាន់តែខ្លាំងឡើង និង​សង្ឃឹម​ថា​រដ្ឋាភិបាលកម្ពុជា ​នឹង​បើក​លំហ​នយោ​បាយ​ ព្រម​ទាំង​ដោះ​លែង​អ្នក​ទោស​មនសិការ​ចេញ​ពី​ពន្ធនាគារ​។​ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ពុំមានការធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញការលើកឡើងរបស់អង្គការ HRW​នៅថ្ងៃនេះ។

ដោយ​ឡែក​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​ស្តី​ពី​លទ្ធផល​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋរបស់​លោក​ អេម៉ា​នុយ​អែល​ ម៉ា​ក្រុង​​ និង​កិច្ច​ប្រជុំកំពូល​ហ្រ្វង់កូ​ហ្វូ​នី​លើក​ទី២០​ លោក អូលី​វីយេ​ រីស្ហា​ ឯក​អគ្គ​រដ្ឋទូតបារាំង​ប្រចាំ​កម្ពុជា​​​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ស្នើសុំ​របស់​បារាំង គឺ​ដោយសារ​តែ​បារាំងសង្ស័យ​ថា ដើម​ចមនៃ​ការ​បាញ់​សម្លាប់​​លោក​​ លិម​ គិម​យ៉ា​ មាន​ប្រភព​ពីកម្ពុជា។​

គួរ​កត់​សម្គាល់​ថា​ កាលពី​​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ប៉ូលិសអន្តរជាតិអាំងទែប៉ូលបានចេញនិវេទន៍ក្រហមស្វែងរក និងឃាត់ខ្លួនបុគ្គល ២នាក់ រួមមានឈ្មោះ ពេជ្រ គឹមស្រ៊ិន និង លី រតនៈរស្មី ដែលជាជនសង្ស័យ សមគំនិតក្នុងការរៀបចំគម្រោងបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០២៥។

សមត្ថកិច្ចថៃកំណត់បានជនសង្ស័យចំនួន ៤នាក់ ក្នុង​នោះជនសង្ស័យទី១ ជាខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ភាណយ ជនសង្ស័យទី២ ជាអ្នកបោះតម្រុយជាជនជាតិខ្មែរឈ្មោះ ពេជ្រ គឹមស្រ៊ិន និងជនសង្ស័យទី៣ អ្នកបើកឡានជនជាតិថៃឈ្មោះ ឆាគីត ប៊ួភ្លេ ដែលបានដឹកខ្មាន់កាំភ្លើងគេចខ្លួនចូលទឹកដីកម្ពុជា។ ចុងក្រោយគឺលោក លី រតនរស្មី ជនជាតិខ្មែរ ដែលជាអ្នកនៅពីក្រោយការជួលខ្មាន់កាំភ្លើងឱ្យបាញ់សម្លាប់ជនរងគ្រោះ។ ឃាតករជាជនជាតិថៃឈ្មោះ អេកាឡាក់ ភាណយ ត្រូវបានតុលាការថៃកាត់ទោសដាក់គុកអស់មួយជីវិត ពីបទឃាតកម្ម៕ (ប្រភពវិទ្យុបារាំងអន្តរជាតិ)a pich kim srin