» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5727 នាក់

ម្សិលមិញ 25341 នាក់

សរុប 21313221 នាក់

បាត់​ខ្លួន​មនុស្ស​៤​នាក់ អស់​រយៈពេល​១​យប់​១​ថ្ងៃ ទើប​រកឃើញ ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង នៅ ស្រុក​កែវ​សីមា​


​ខេត្តមណ្ឌលគិរី ៖ ក្មេង​ជំទង់​ប្រុស​ស្រី​៤​នាក់ ត្រូវបាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ជំនន់​ទឹកភ្លៀង​ផ្ទួនៗ​ខណៈ​ក្មេង​១​ក្រុម​នោះបាន​ចេញពីផ្ទះ​ដើម្បី​ទៅ​ដង​ជ័រ​នៅក្នុង​ព្រៃ​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៦​ខែ​កក្ត​ដា​ឆ្នាំ​២០២៤ ស្ថិតក្នុង​ភូមិ​ពូ​ហ៊ូ​ង​ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​a flood mondul 

​លោក ចាន់ សុ​ផា​រី នាយប៉ុស្តិ៍​រដ្ឋបាល​ចុង​ផ្លាស់ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​លោក​ទទួលដំណឹង​ពី​លោក​មេភូមិ នៅ​រសៀល​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០២៤​ថា​មាន​បាត់​ក្មេងប្រុស​ស្រី​ចំនួន​៤​នាក់​ដែល​មិនទាន់​ត្រឡប់​ទៅដល់​ផ្ទះ​វិញ​នោះ រូបលោក​ក៏បាន​ចាត់ កម្លាំង ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ប្រជា​ការពារ​ដើម្បី​ចេញ​ប្រតិបត្តិ​ការស្វែងរក ឲ្យ​ទាន់ពេលវេលា​។ បន្ទាប់ពី​សមត្ថកិច្ច រុករក​អស់​ជាច្រើន​ម៉ោង មកដល់​ហ្នឹង​ថ្ងៃទី​១៧ ខែកក្កដា​ឆ្នាំ ២០២៤​វេលា​ម៉ោង​១០​ព្រឹក​ក៏បាន​ប្រទះឃើញ​ក្មេង​ទាំង​៤​នាក់​នោះ នៅក្នុង​ដីចម្ការ ដែល​គេ​ទុកចោល​មួយកន្លែង ហើយ​ក៏បាន​ពិនិត្យមើល​ក្មេង​ឃើញថា​ពួកគេ​គឺមាន​សុ​វត្ថុ​ភាព​ទាំងអស់​។

​ក្មេង​ជំទង់​ប្រុស​ស្រី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា មូលហេតុ​ដែល​ពួកគេ​ក៏​ជ្រក​ក្នុង​ដីចម្ការ​នេះ​មិន​ត្រឡប់​ទៅដល់​ផ្ទះ​វិញ ដោយ​មូលហេតុ​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​ជន់​អូរ ដែល​ធ្វើ​ឲ្យ​គេ​មិន​ហ៊ាន​ឆ្លង ក៏​សម្រេចចិត្ត​ស្វែងរក​ផ្ទះ​ចម្ការ ដែល​គេ​ទុកចោល​ដើម្បី​សម្រាក​មួយ​យប់ដាច់បាយ ចាំ​ពេលវេលា​ទឹក​ស្រក​ទើប​ពួកគេ​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​។ សមត្ថកិច្ច​បានបញ្ជាក់​ថា​ក្មេង​ដែល​បាន​រកឃើញ​នោះ មាន​អាយុ​ចន្លោះ​ពី​៩​ឆ្នាំ ទៅដល់​១៣​ឆ្នាំ ជា​ជនជាតិដើម​ភាគតិច មាន​ទីលំនៅ បច្ចុប្បន្ន​ភូមិ ពូ​ហ៊ូ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​​សមត្ថកិច្ច​បាន​នាំ​ក្មេង​ទាំង​៤​នាក់​នោះ​ប្រគល់ជូន​អាណាព្យាបាល ដល់ផ្ទះ​រៀងៗ​ខ្លួន ។​អាជ្ញាធរ​ក៏បាន​អំពាវនាវ​ទៅដល់​អាណាព្យាបាល​គ្រប់រូប សូមមេត្តា​កុំ​បណ្ដែតបណ្ដោយ​ឲ្យ​ក្មេង​ជំទង់ ចាក​ចេញពីផ្ទះ ធ្វើដំណើរ​ទៅក្នុង​ព្រៃ​ផ្លូវ​ឆ្ងាយ​ខណៈ ខែ​នេះ​គឺជា​រដូវវស្សា ភ្លៀង អាច​បន្ត​ធ្លាក់​ផ្ទួនៗ​ដែល​បណ្តាល​ឲ្យ​អូរ​តូចធំ​មួយចំនួន​បាន​ជន់​លិច​ខ្លាំង​អាច​បង្ក​ជា​ហានិភ័យ​គ្រោះថ្នាក់​ជាយថាហេតុ ៕a flood mondul1 a flood mondul2 

​