» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5750 នាក់

ម្សិលមិញ 25341 នាក់

សរុប 21313244 នាក់

ហូប​ត្រី​កំពត​មនុស្ស​ក៏​ងាប់​មាន់​ឆ្កែ​ក៏​ងាប់​?!

 

​កំពង់ស្ពឺ​៖​ប្រជាពលរដ្ឋ​២​នាក់​បាន​ស្លាប់​ភ្លាមៗ​ពេល​ដឹក​ទៅ​ពេទ្យ និង​៣​នាក់ បាន​សង្គ្រោះ​ទាន់ពេល​។​ឯ ឆ្កែ​ងាប់​១​ក្បាល និង មាន់​៧​ក្បាល​ងាប់ ដោយសារ​ពុល​សម្លម្ជូរ​ត្រី​កំពត​។​ហេតុការណ៍​ពុល​ត្រី​កំពត​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ ទី​២៥ ខែឧសភា ឆ្នាំ ២០២០ នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​a fish pot3 

ប្រភពពី facebook បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ស្លាប់មាន​២​នាក់ ៖​ទី​១.​ឈ្មោះ យុង ង៉ែត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ស្លាប់​ក្រោយពេល​ដឹក​ទៅ​ព្យាបាល នៅ​មណ្ឌល សុខភាព​ឃុំ​ត្រពាំង​ជោ ។ ទី​២.​ឈ្មោះ ហុង សា​រ៉ា​ត ហៅ ប៉ែ អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង សព្វថ្ងៃ ស្នាក់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ ស្ពឺ បាន​ស្លាប់ ភ្លាមៗ ក្រោយពេល​ហូប​រួច ។​

​ចំណែក ៣​នាក់​ទៀត​គឺ បាន​ជួយសង្គ្រោះ​ទាន់​។​ទី​១.​ឈ្មោះ ម៉ៅ សេង ហៅ​យាយ​ឡ​ច ភេទ​ស្រី​អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ជា​អ្នក ចម្អិន ម្ហូប បាន​ពុល​ក្អូ​ត​ចង្អោរ​យ្រូ​វ​បាន​គេ​ដឹក​ទៅ​មន្ទីរ ពេទ្យ​សង្គ្រោះ​ព្យាបាល​បានជា​សះស្បើយ​ហើយ ។ ទី​២.​ឈ្មោះ វណ្ណ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ ស្ពឺ ជា​អ្នក​ហូប​សម្លរ​ម្ជូរ​ត្រី​កំពត​ក៏​ពុល​ក្អូ​ត​ចង្អោរ យកទៅ​ព្យាបាល​ជាសះស្បើយ ។ ទី​៣. ឈ្មោះ វណ្ណ សម្ផស្ស ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ អ្នក​ហូប​បាន​ពុល​ក្អូ​ត​ចង្អោរ យកទៅ​មន្ទីរពេទ្យ​បានជា សះស្បើយ ។

ក្នុងករណី នេះ បណ្តាល​ឲ្យ​មាន​ងាប់​សត្វ​មាន់​ចំនួន​៧​ក្បាល និង​ឆ្កែ​១​ក្បាល ដោយ សារ​សត្វ​ទាំងនោះ ស៊ី​អាច​ម៏​ត្រី​កំពត​នេះ​ផងដែរ ។ នេះ​ជា​ព័ត៌មាន​បឋម​ទេ មិន ទាន់​មានការ​បញ្ជាក់ ពី​សមត្ថកិច្ច និង​អាជ្ញាធរ មូលដ្ឋាន ព្រមទាំង​ខាង ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ បញ្ជាក់​ជា​ផ្លូវការ ថា​តើ​ករណី នេះ​ពិតជា​ការពុល​ត្រី​កំពត​ពិតប្រាកដ ឬ យ៉ាង​នោះទេ​? ។ ដូច្នេះ សូម​បងប្អូន​ប្រជា ពលរដ្ឋ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន ជានិច្ច​ចំពោះ​ការ​ទទួលទាន​ម្ហូបអាហារ ពិសេស​ត្រី​កំពត និង​ក្តាម ប្រៃ​សមុទ្រ​ក៏​ធ្លាប់ ឮថា​ពុល​ផងដែរ ៕a fish pot a fish pot1 
​