» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6867 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102634 នាក់

ឡាន​បែនដឹក​ដី​បុក​រថភ្លើងកញ្ចាស់​ធ្លាក់​ថ្នល់​នៅ​ព្រៃនប់​ខ្លាំង​អី​!

 

​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ រថភ្លើង​មួយ​ខ្សែ ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បាន​ធ្លាក់​ក្បាលរថភ្លើង ចេញ​ពីលើ​ផ្លូវដែក នៅវេលា​ម៉ោង ១០​និង​១៥​នាទី ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​ដោយសារ​រថយន្ត​បែន​ដឹក​ដី ០១​គ្រឿង បុក ត្រង់ចំណុច​ភូមិ​ព្រែក​ទល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​a car train1 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ បាន​បុក​រថភ្លើង ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ បណ្ដាល​ឲ្យ​ធ្លាក់​ក្បាលរថភ្លើង ចេញ​ពីលើ​ផ្លូវដែក ។ សមត្ថកិច្ច​បន្តថា ករណី​គ្រោះថ្នាក់​នេះ​ពុំមាន​អ្នករងរបួស​ទេ ។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​ស្រមោល​ក្រោយពេល​កើតហេតុ​។​

​រីឯ​វត្ថុតាង រថយន្ត​១​គ្រឿង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​។​មានការ​កត់សម្គាល់ ថា​ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េ​ល​វ៉េ​របស់​ឧកញ៉ា​គិត​ម៉េង​ដែល​រដ្ឋ​ផ្តល់​សិទ្ធ​ឲ្យ​យក​ផ្លូវ​រថភ្លើង​ស្រុក​ខ្មែរ​ដែល​ខ្ចីលុយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ADB​ជួសជុល​រកស៊ី​គេ​មិនមាន​ឃើញ​បំពាក់​ទូរថភ្លើង​ឬ​ក្បាល​ថ្មី​អី​ទេ​គឺ​ប្រើ​អាចាស់​ចង់​ជ្រុះ​ម៉ា​ស៊ិន​ទៅហើយ​។​a car train 

​