» អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 22149 នាក់

ម្សិលមិញ 22729 នាក់

សរុប 21301690 នាក់

រយៈពេល​២​ឆ្នាំ​ទៅមុខទៀត អាជ្ញាធរខេត្ត និង​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ ដាំ​ដើមឈើ​ឲ្យ​បាន ១​ម៉ឺន​ដើម នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

 

​ខេត្តសៀមរាប​៖ លោក យុន លីន​ណេ អភិបាលរង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៤​ក្នុងឱកាស​ចូលរួម​ដាំ​ដើម​ដើម​លឿង​រាជ ចំនួន​២២២​ដើម ក្នុង​គម្រោង ធី ដើមឈើ​សម្រាប់​ជីវិត (Project T-Trees For Life) របស់​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា បានលើកឡើង​ពិ​ផលប្រយោចន៍​ដើមឈើ​ថា ព្រៃឈើ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី តាមរយៈ​ការជួយ​ធ្វើ​និយ័តកម្ម​អាកាសធាតុ ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ និង​ការ​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស​។​a plant sr 

​លោក​អភិបាលរង​ខេត្ត​បាន​ណែនាំ​ថា ចំពោះ​កូនឈើ ដែល​បាន​ដាំ​រួច​នាពេលនេះ សូម​ស្នើ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​ស្ថិតនៅ​ទីតាំង​នេះ ចូលរួម​ថែរក្សា​ឱ្យបាន​ជាប្រចាំ ដើម្បី​ធ្វើឱ្យ​កូនឈើ​ទាំងនោះ​លូតលាស់ ធំធាត់​ឆាប់រហ័ស និង​ពុំ​បាត់បង់​ទៅវិញ​។​​លោក​ថា ការដាំ​ដើមឈើ​នាពេលនេះ គឺជា​ចលនា​បំផុសស្មារតី​ប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និង​កងកំលាំងប្រដាប់អាវុធ​យើង ឱ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ ចូលរួម​ដាំ​ដុះ និង​ការពារ​ព្រៃឈើ ក៏ដូចជា​ជួយ​ជំរុញ​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​យើង​ក្នុង​ជីវភាព​រស់នៅ បង្កបង្កើនផល​កសិក​ម្ម និង​បង្កើន​សុខមាលភាព​គ្រួសារ ព្រមទាំង​ជួយ​លើកស្ទួយ​បរិស្ថាន​សង្គម​ផងដែរ​។

លើសពីនេះ​ក៏ បានបង្ហាញ​ឱ្យឃើញ​នូវ​ការគាំទ្រ​ដ៏​ឧត្ដុ​ង​ឧត្ដម ពី​គ្រប់​មជ្ឈដ្ឋាន ចលនា​ដាំ​ដើមឈើ ដោយ​ចាត់ទុក​ចលនា​នេះ​ជា​កាតព្វកិច្ច​ដ៏​ចំបង ផ្សារភ្ជាប់​នឹង​សេចក្ដីត្រូវការ​ចាំបាច់​នៃ​ជីវភាព​រស់នៅ ផ្ទាល់​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន និង​នាំមក​នូវ​រុក្ខជាតិ​បៃតង​ដ៏​សែន​មនោ​រម្យ​លើទឹក​ដី​ខេត្ដ​សៀមរាប​របស់​យើង​។​សូម​បញ្ជាក់ដែរថា​នាពេល​កន្លងមក​អាណាចក្រ​ខេត្តសៀមរាប​ជា​ខេត្ត​សម្បូរ​ព្រៃឈើ​មួយ​គួ​សម​ដែរ​តែ​មកពី​អាជ្ញាធរ​និង​សម​ត្តិ​កិច្ច​ជំនាញ​អាណត្តិ​មុន​កញ្ជើធ្លុះ​បានជា​ការពារ​មិន​គង់​វង់​។​a plant sr1 

​