» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2260 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083786 នាក់

គោលនយោបាយ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការ​អភិ​វ​ឌ្ឈ​សហគ្រាស​តូច​និង​មធ្យម​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១០ ខែមេសា ឆ្នាំ​២០២៣​នេះ ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសារ អាហារ សាមគ្គី ជាមួយ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ក៏ដូចជា​អ្នកធ្វើ​ធុរកិច្ច នៅ​កម្ពុជា​។ ពិធី​នេះ​រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍ កោះ​ពេជ្រ​។​a hun sme1 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា នៅ​កម្ពុជា​បច្ចុប្បន្ន​ថា សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​សរុប​មាន​ចំនួន​ប្រមាណ ៧០ ម៉ឺន​មូលដ្ឋាន (​ស្មើនឹង​ជាង ៩០%) ក្នុងនោះ ក្នុង​វិស័យ​កម្មន្តសាល​មាន​ប្រមាណ ៤​ម៉ឺន​មូលដ្ឋាន (​ស្មើនឹង​ប្រមាណ ៧%) ហើយ​ប្រភេទ​កែច្នៃ​ចំណីអាហារ​មាន​ប្រមាណ ៨០% ក្នុងនោះ​រោងចក្រ​ធុន​ធំ​មាន​ប្រមាណ​ជិត ២​ពាន់​មូលដ្ឋាន​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​វាយតម្លៃថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម បាន​នឹង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​កម្ពុជា ពីព្រោះ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​មាន​ចំនួន​ច្រើន​នៅក្នុង​ខឿនសេដ្ឋកិច្ច​ជាតិ ជាពិសេស​ប្រទេស​តូចៗ ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច ជា​ប្រភព​ចម្បង​នៃ​ការបង្កើត​ការងារ​ច្រើន ជា​ថ្នាល​បង្កើត​ទ្រព្យសម្បត្តិ​ជាតិ និង​ជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ការ​បង្រួម​វិសមភាព​សេដ្ឋកិច្ច​ជូន​ប្រជាជន​កម្ពុជា​ទូទៅ​»​។​

​បន្ថែម​ពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​ដៃគូ មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា កន្លងមក​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​សកម្មភាព​គោលនយោបាយ​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​យន្តការ​អន្តរក្រសួង​-​ស្ថាប័ន​សម្រាប់​សិក្សា ស្រាវជ្រាវ វាយតម្លៃ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សហគ្រាស ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកទឹកចិត្ត និង​ផ្តល់នូវ​ទស្សនៈ​មួយចំនួន ៥​ចំណុច ដើម្បី​រួមចំណែក​ដល់​ការបង្កើន​សម្ទុះ​នៃ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏ដូចជា​លើកកម្ពស់​បរិយាកាស​ធុរកិច្ច ឱ្យ​កាន់តែ​ប្រសើរ​។​​ទស្សនៈ​ទាំង ៥​ចំណុច របស់​សម្តេច​តេ​ជោ ហ៊ុន សែន រួមមាន​៖

ទី​១៖ សម្តេច​លើកទឹកចិត្ត​ឱ្យ​សហគ្រិន ក្នុង​វិស័យ​សហគ្រាស ធុន​តូច និង​មធ្យម និង​សិប្បកម្ម​កម្ពុជា បង្កើន​សមត្ថភាព​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់ខ្លួន និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​ខិតខំ​បន្ថែមទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ក៏ដូចជា​ការកាត់បន្ថយ​ថ្លៃ​នៃ​ការធ្វើ​ធុរកិច្ច សំដៅ​ជំរុញ​ផលិតភាព និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។​
* ទី​២៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ត្រូវ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម សម្ព័ន្ធ​សមាគម សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា និង​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល សម្រាប់​លើកកម្ពស់​សមត្ថភាពរ​បស់​សហគ្រិន ធុរជន នវ​ធុរជន និង​សមត្ថភាព​ស្ថាប័ន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ភាព​ធន់​នៃ​ធុរកិច្ច​* ទី​៣៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ត្រូវ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​សិក្សា​វាយតម្លៃ​សេចក្តីត្រូវការ​ជំនាញ ដើម្បី​អភិវឌ្ឍ​ជំនាញ​ស្របតាម​តម្រូវការ​ជាក់ស្តែង និង​ដោះស្រាយ​បញ្ហា​កង្វះ​ជំនាញ​ដែល​សហគ្រាស​ធុន​តូច និង​មធ្យម​បាននិងកំពុង​ជួបប្រទះ​។​

 

* ទី​៤៖ ក្រសួងពាណិជ្ជកម្ម​ត្រូវ​ដឹកនាំ​សម្របសម្រួល​បង្កើត​ក្រុមការងារ​បច្ចេកទេស​អន្ដរក្រសួង​-​ស្ថាប័ន ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សំដៅ​កាត់​បន្ថយថ្លៃ នៃ​ការធ្វើ​ពាណិជ្ជកម្ម ជំរុញ​ការនាំចេញ​របស់​កម្ពុជា ជាពិសេស​ផលិតផល​ក​សិ​-​ឧស្សាហកម្ម ទៅកាន់​ប្រទេស​ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា និង​ជំរុញ​ការពង្រីក​ទីផ្សារ​ក្នុងស្រុក​ឱ្យបាន​ទូលំទូលាយ​។​
* ទី​៥៖ គ្រប់​ក្រសួង​-​ស្ថាប័ន រួមទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ព​ន្លឿ​ន​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​នៅក្នុង​ក្រសួង​-​ស្ថាប័ន រៀងៗ​ខ្លួន និង​ជំរុញ​ការបណ្តុះបណ្តាល​មន្ត្រីក្រោមឱវាទ​ឱ្យ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យបាន​ទូលំទូលាយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ជូន​ធុរជន វិនិយោគិន និង​ប្រជាជន​ទូទៅ​ក៏ដូចជា​ការរួមចំណែក​ដល់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​៕a hun sme a hun sme2 a hun sme3 

​