» អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 22220 នាក់

ម្សិលមិញ 22729 នាក់

សរុប 21301761 នាក់

ស្រុក​ខ្មែរ​មាន​សមុទ្ទ​តែ​ផលិត​អំបិល​ស៊ី​មិន​គ្រប់​!

 

​កំពត​៖​ក្នុងចំណោម​បណ្តា​ប្រទេស​ន​នា​លើ​សកលលោក​ខ្មែរ​មាន​ភូមិសាស្ត្រ​ល្អ​ជាងគេ​គឺមាន​ទឹកសាប​និង​ទឹកប្រៃ​ព្រៃភ្នំ​ម៉ា​កំ​ប្លេ​!​។​តែ​ចូលដល់​សម័យ​ហ្វេ​ស​ប៊ុ​ក​នេះ​អ្វីដែល​គួ​ឲ្យ​ភ្ញាក់ផ្អើល​នៅត្រង់ថា​មាន​សមុទ្ទ​ដែរ​តែ​ផលិត​អំ​បឹ​ល​ស៊ី​ខ្លួនឯង​មិន​គ្រប់​ទៅវិញ​។​a ambil 

​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំមុន​ដែរ ការផ្គត់ផ្គង់​អំបិល​ក្នុងស្រុក​មិន​គ្រប់​តាម​តម្រូវការ​ទីផ្សារ​នោះទេ ។ កាលពីពេល​ថ្មីៗ​នេះ កម្ពុជា​បាន​នាំចូល​អំបិល ៥ ពាន់​តោន​ពី​ប្រទេស​ឥណ្ឌា ហើយនឹង​មានការ​នាំចូល​ពី​ក្រៅប្រទេស​ជា​បន្តបន្ទាប់​ទៀត ។​នេះ​បើតាម​លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​។​លោក​បារាំង​ឲ្យ​កាសែត​ដឹងថា អំបិល​ក្នុង​ស្តុក​របស់​ខេត្តកំពត និង ខេត្ត​កែប នៅសល់​ប្រមាណ​ជា ២ ពាន់​តោន​ប៉ុណ្ណោះ មកទល់​ថ្ងៃនេះ ដោយសារ​ការ​ផលិតក​ន្ល​ង​មក ជួប​បញ្ហា​អាកាសធាតុ ។​

​អំបិល​ទិញ​ពី​ឥណ្ឌា​នេះ​អាច​ទទួលយកបាន​ទាំង​គុណភាព និង តម្លៃ ពោលគឺ​មានគុណ​ភាពល្អ ជា​អំបិល​ធម្មជាតិ ដូច​អំបិល​យើង​ដែរ ហើយ​នាំចូល​នេះ​សុទ្ធតែ​ឆ្លងកាត់​ការពិនិត្យ​ពិសោធន៍​ត្រឹមត្រូវ ។ រីឯ​តម្លៃ​ប្រហែល​អំបិល​យើង​ដែរ ។​

​លោក ប៊ុន បារាំង ថា​ក្រៅពី​ការនាំ​ចូល ៥០០០ តោន​ពី​ឥណ្ឌា កម្ពុជា នឹង​បន្ត​នាំចូល​បន្ថែមទៀត ដើម្បី​បង្គ្រប់​តម្រូវការ​ទីផ្សារ​ព្រោះ​សហគមន៍ បានស្នើ​គោលការណ៍​ពី​រដ្ឋាភិបាល​ដើម្បី​នាំចូល​អំបិល​ដល់​ទៅ ៥ ម៉ឺន​តោន​សម្រាប់​ឆ្នាំ ២០១៩ នេះ ។​អ្នក​ផលិត​អំបិល​កំពុង​ត្រៀម​រៀបចំ ដំណើរការ​ផលិត​រប​ស់​ខ្លួន​ហើយ ដែល​គេ​នឹងត្រូវ​ប្រមូល​ផល​ចាប់ពី​ខែមករា​ឆ្នាំក្រោយ ។ ឆ្នាំនេះ​ការផលិត​អំបិល​ក្នុងស្រុក​មាន​បរិមាណ ៣ ម៉ឺន​តោន ខណៈ​តម្រូវការ​មាន​ដល់ ១០ ម៉ឺន​តោន​។ តែ​ក្រៅពី​ការ​នាំចូល​អំបិល​ដោយ​សហគមន៍ ក៏មាន​ក្រុមហ៊ុន​ក្រៅ​សហគមន៍​នាំចូល​អំបិល​ពី​បរទេស រួមទាំង​ការនាំ​ចូល​តាម​ច្រករបៀង​មួយចំនួន​ដែរ ។ នៅ​ដើមឆ្នាំ ២០១៨ កម្ពុជា​បាន​នាំចូល​អំបិល​ពី​ចិន ១ ម៉ឺន​តោន ក្នុង​គម្រោង ៣ ម៉ឺន​តោន ៕a ambil1 

​