» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 75 នាក់

ម្សិលមិញ 16074 នាក់

សរុប 21314376 នាក់

ពលរដ្ឋ​សប្បាយចិត្ត​និង​ថ្លែង​អំណរ​សាទរ​ចំពោះ​សមិទ្ធផល​ផ្លូវ​មួយ​ខ្សែ​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ស្ថាបនា​នៅក្នុង​ស្រុក​កំពង់ត្រឡាច​

​កំពង់ឆ្នាំង​: ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣​នេះដែរ ឯកឧត្តម​ស៊ុន​សុវណ្ណារិទ្ធ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង រួមជាមួយ​លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលស្រុក និង​ក្រុមការងារ បាន​ចុះសួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច និង​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង ១​ខ្សែ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលថ្នល់ មកទល់​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ប្រវែង​សរុប ៥ ៧៤៤​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ក្នុងនោះ​ប្រវែង ៣ ៣៨០​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST និង​ប្រវែង ២ ៣៦៤​ម៉ែត្រ​ជា​ផ្លូវ​បេតុង និង​សំណង់​សិល្ប​ការ្យ​ជាច្រើន​កន្លែង​រួមមាន លូ​ប្រអប់ លូ​មូល​កាត់​ទទឹងផ្លូវ លូ​មូល​កាត់​ផ្លូវបំបែក លូ​ដោះ​ទឹក​អក្សរ​អ៊ុយ​តាម​បណ្ដោយ​ផ្លូវ ព្រមទាំង​មាន​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​អក្ស​ផ្លូវ និង​គំនូស​ឆ្លងកាត់​ជាច្រើន​ផងដែរ​។​a chna ky1 

​ផ្លូវ​មួយ​ខ្សែ​នេះ ស្ថិតក្រោម​ក្របខណ្ឌ​គម្រោង​ពង្រឹងសមត្ថភាព​ផលិតភាព​ជនបទ ហៅ​កាត់​ថា (NRRPCP) ដែលមាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ជា​ស្ថាប័ន​ប្រតិបត្តិ គឺជា​គម្រោង​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ មាន​លក្ខណៈពិសេស​ខុសពី​គម្រោង​ផ្សេងៗ​ទៀត ដែលមាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ចាប់ផ្ដើម​អនុវត្ត​បន្ទាន់ ដើម្បី​បន្ត​រក្សា​និរន្ដរភាព​សេដ្ឋកិច្ច​ជនបទ ស្ដារ​ជីវភាព​របស់​ប្រជាជន​នៅ​ជនបទ ឲ្យ​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​បាន​នឹង​កំពុង​ងើប​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវបាន​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០២២​។​បន្តម​កទៀត ឯកឧត្តម​អភិបាលខេត្ត​និង​ក្រុមការងារ​ក៏បាន​បន្ត​ចុះ​ពិនិត្យ​វឌ្ឍនភាព​សាងសង់​ស្ពាន​១​កន្លែង នៅ​ចំណុច​ព្រែក​ល្វា ស្ថិតក្នុង​ភូមិ​កោះ​ថ្កូវ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ដែលជា​គម្រោង​មួយ​ផងដែរ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​a chna ky2 a chna ky4 

​