» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3605 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123281 នាក់

អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​



​ភ្នំពេញ​៖ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​ទើប​និង​បង្កើត​នាពេល​ថ្មីៗ​នេះ​បាន សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ កន្លងមកនេះ​។​a chea chanto1 

មន្ត្រី​ដែល​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​នាពេលនោះ​រួមមាន លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា លោក ប៉ែន ពេជ្រ​សាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ​និង​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌ និង​លោកស្រី​សាយ សំអាត ប្រធាន​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​។​

តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ការរៀបចំ​ច្បាប់​ទាំងពីរ​នេះ​គឺ ក្នុង​គោលដៅ​ប្រឆាំង​ការប្រព្រឹត្ត​បទល្មើស​សម្អាត​ប្រាក់ បទល្មើស​ហិរញ្ញប្បទាន​ភេរវកម្ម បទល្មើស​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ដើម្បី​ការពារ​ផលប្រយោជន៍ និង​រក្សា​សន្តិសុខ​ជូន​ប្រជាជន ហើយក៏​ប្រើ​ជា​មូលដ្ឋាន​គតិយុត្ត​មួយ​ដ៏​រឹងមាំ ដែលមាន​ការទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ និង​ពិភពលោក ស្របតាម​សភាពការណ៍​វិ​វត្ត​ថ្មីៗ ពាក់ព័ន្ធ​នឹង​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​ច្បាប់​ទាំងពីរ​នេះ ក៏​នឹង​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ និង​អាច​ធើ្វ​ឱ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​ធនាគារ​មាន​ភាពរឹងមាំ ស្ថិរភាព និង​សុចរិត​ភាព ព្រមទាំង​ចូលរួមចំណែក​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​គាំទ្រ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ដោយសារ​ការទុកចិត្ត​របស់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​សាធារណជន​មកលើ​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​កម្ពុជា ហើយ​មិន​មានការ​រឹតបន្តឹង​លំហូរ​សាច់ប្រាក់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​នានា ដែលមាន​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រីកចម្រើន​នៅ​ទូទាំង​ពិភពលោក​។​

សូមបញ្ជាក់ថាកន្លងមកនេះកម្ពុជាត្រូវបានអង្គការប្រឆាំងការលាងលុយកខ្វក់នៅអឺរ៉ុបចាត់ចំណាត់ថ្នាក់ពណ៍ប្រផេះក្នុងបញ្ជីរប្រទេសដែលមានសកម្មភាពលាងលុយកខ្វក់ដែលទាមទារឲ្យកែសម្រួលច្បាប់ខាងលើឲ្យបានល្អត្រឹមខែសីហាឆ្នាំ២០២០។a chea chanto a chea chanto2 


​