» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2678 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084204 នាក់

​ដក​ទណ្ឌកម្ម​ពី​ក្រុមហ៊ុន​គាំទ្រ​របប​ភូមា ក្រុមការងារ​ប្រធានាធិបតី​អាមេរិក​ពិចារណា​លើ​សំណើ ដើម្បី​ចូល​ប្រើ​រ៉ែ​ដី​កម្រ​របស់​មី​យ៉ាន់​ម៉ា​


​វ៉ាស៊ីនតោន​៖ រដ្ឋការ​លោក​ប្រធានាធិបតី​ឌូ​ណា​ល់​ត្រាំ​កំពុង​ពិនិត្យមើល​សំណើ​ថ្មី ដែល​អាច​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​សហរដ្ឋអាមេរិក ចំពោះ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​គោលបំណង​កាត់បន្ថយ​ការ​គ្រប់ គ្រង​របស់​ប្រទេស​ចិន​លើ​ការផ្គត់ផ្គង់​រ៉ែ​កម្រ​ពិភពលោក​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។a min ung laing 1 

​ទោះបីជា​មិនមាន​ការសម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើឡើង​ក៏ដោយ ហើយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៅតែមាន ប៉ុន្តែ​គំនិត​ដែល​កំពុង​ពិភាក្សា​បង្ហាញថា សហរដ្ឋអាមេរិក​អាច​ពិចារណា​ធ្វើការ​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច កងទ័ព​ឯករាជ្យ Kachin (KIA) ដែល​គ្រប់គ្រង​ភាគច្រើន​នៃ​ធនធាន​រ៉ែ​កម្រ​ដ៏​មានតម្លៃ​របស់​មី​យ៉ាន់​ម៉ា​។

​សំណើ​សំខាន់​ចំនួន​ពីរ នឹងត្រូវ​លើកយក​មក​ពិភាក្សា​៖ ទី​១. ការអំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​ចូលរួម​កិច្ចពិភាក្សា​ជាមួយ​របប​យោធា​កាន់អំណាច​របស់​មី​យ៉ាន់​ម៉ា ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កងទ័ព​ឯករាជ្យ Kachin (KIA) ដែលជា​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច និង​ទី​២. គឺ​ការអំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក ធ្វើការ​ដោយផ្ទាល់​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច KIA ដោយ​មិនមាន​ការចូលរួម​ពី​របប​យោធា​។

​បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បាន​ចៀសវាង​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​របប​ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ដែល​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​ក្នុង​ឆ្នាំ ២០២១​។​នៅក្នុង​សំណើរ​នេះ ក៏​រួមបញ្ចូល​ផងដែរ​នូវ​ការកាត់បន្ថយ ឬ​ដកព​ន្ធ ៤០% ដែល​ត្រូវ​បានដាក់ ដោយ​ប្រធានាធិបតី Trump, ការបន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​យោធា​មី​យ៉ាន់​ម៉ា និង​សម្ព័ន្ធមិត្ត​, សហការ​ជាមួយ​ប្រទេស​ឥណ្ឌា ដើម្បី​កែច្នៃ​រ៉ែ​ដី​កម្រ​របស់​មី​យ៉ាន់​ម៉ា និង​តែងតាំង​បេសកជន​ពិសេស​របស់​សហរដ្ឋអាមេរិក ដើម្បី​អនុវត្ត​លើ​កិច្ចការ​ទាំងនេះ​។

​លោក Adam Castillo អតីត​ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​មី​យ៉ាន់​ម៉ា និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សន្តិសុខ​នៅ​មី​យ៉ាន់​ម៉ា ដែល​បាន​ចូលរួម​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ១៧ ខែកក្កដា ជាមួយ​ក្រុមមនុស្ស​ជំនិត និង​ទីប្រឹក្សា​របស់លោក​អនុ​ប្រធានាធិបតី JD Vance បាន​និយាយថា លោក​បាន​ស្នើថា សហរដ្ឋអាមេរិក​អាច​ដើរតួ​ជា​អ្នកសម្របសម្រួល​ស្វែងរក​សន្តិភាព​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា និង​ជួយ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​រវាង​របប​យោធា និង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច Kachin ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង​ទាញយក​ធនធាន​រ៉ែ​ដី​កម្រ​។​

​សូមបញ្ជាក់ថា​សហរដ្ឋ​អាមេរិក​បានប្រកាស​ដក​ទណ្ឌកម្ម​ចេញពី​ក្រុមហ៊ុន​ភូមា​មួយចំនួន និង​អ្នកជំនួញ​ជាច្រើន​នាក់​ដែល​ស្និទ្ធ ស្នាល​នឹង​របប​សឹក​ភូមា​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ចុះផ្សាយ​នៅ​ថ្ងៃទី​២៤ កក្កដា​។ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ពុំបាន​បញ្ជាក់​លម្អិត​ពី​មូល​ហេតុដែល​លើកលែង​ទណ្ឌកម្ម​នោះឡើយ ហើយ​សេត​វិមាន​អាមេរិក​ក៏​ពុំបាន​ពន្យល់​អ្វី​ដែរ​។ តែ​អ្វីដែល​គេ​កត់សម្គាល់ គឺមាន​ការឆ្លើយ​ឆ្លង​លិខិត​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង មេដឹកនាំ​របប​សឹក​ភូមា​។​

​កាលពីដើម​ខែកក្កដា​នេះ ចៅហ្វាយ​សេត​វិមាន​អាមេរិក​បាន​បញ្ជូន​លិខិត​មួយ​ទៅ​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោរ ដោយ​ប្រាប់​ពី​ដំណឹង​ត្រូវ​ដំឡើង​ពន្ធគយ ៤០% ចំពោះ​ភូមា ចាប់ពី​ថ្ងៃទី​១ សីហា​ខាងមុខ ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ជាមួយគ្នា​ទេ​។ លិខិត​របស់លោក​ដូ​ណា​ល់​ត្រាំ​នោះ ត្រូវគេ​ចាត់ទុកថា ជាការ​ទទួលស្គាល់ លើក​ទី​១​របស់​រដ្ឋអំណាច​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​របប​សឹក​ភូមា គិត​ចាប់ពី​រដ្ឋប្រហារ​យោធា ឆ្នាំ​២០២១ មក​។​២​សប្តាហ៍​ក្រោយមក មេដឹកនាំ​របប​សឹក លោក មីន អ៊ុង​ឡាំង បាន​ឆ្លើយតប​លិខិត ដោយ​សរសេរ​បញ្ជោរ​លើ​កជើង​លោក ដូ​ណា​ល់ ត្រាំ​។ ក្នុង​លិខិត​ដដែល​នោះ មេដឹកនាំ​របប​សឹក​ភូមា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​សារលិខិត​របស់​ប្រធានាធិបតី​អាមេរិក ព្រមទាំង​ថ្លែង​កោតសរសើរ​អំពី​ភាព​ដឹកនាំ​ដ៏​អស្ចារ្យ​របស់លោក ដូ​ណា​ល់ ត្រាំ​។ មិនតែប៉ុណ្ណោះ លោក មីន អ៊ុង​ឡាំង ក៏បាន​អបអរសាទរ​ចំពោះ​វិធានការ​របស់លោក ត្រាំ ក្នុង​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ដែល​ធ្លាប់តែ​ធ្វើ​សេចក្តីរាយការណ៍​បែប​អវិជ្ជមាន​ពី​បញ្ហា​ជម្លោះ​នៅ​ភូមា​។​

​បណ្តា​ក្រុមហ៊ុន​ភូមា​ដែល​អាមេរិក​សម្រេច​ដក​ទណ្ឌ​កម្ម មានឈ្មោះ KT Services and Logistics, ក្រុមហ៊ុន The Myanmar Chemical and Machinery Company និង​ក្រុមហ៊ុន Suntac Technologies​។ ម្ចាស់​ក្រុមហ៊ុន​ទាំងអស់នោះ ក៏​រួច​ផុតពី​បញ្ជីខ្មៅ​របស់​វ៉ាស៊ីនតោន​ដែរ​។ លោក Jonathan Myo Kyaw Thaung ជា​អគ្គនាយក​ក្រុមហ៊ុន KT Services and Logistics បាន​ត្រូវ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដាក់​ក្នុង​បញ្ជី​ទណ្ឌកម្ម​កាលពី​ឆ្នាំ​២០២២ ពី​ព្រោះតែ​រូបលោក​បាន​ជួល​កំពង់ផែ​មួយ​នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន​ទៅ​ឲ្យ​ពួកយោធា​ភូមា​ក្នុងតម្លៃ​ទឹកប្រាក់ ៣​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

ចំណែក​ក្រុមហ៊ុន The Myanmar Chemical and Machinery Company និង​ម្ចាស់​ក្រុមហ៊ុន ឈ្មោះ Aung Hlaing Oo, រួមទាំង​ក្រុមហ៊ុន Suntac Technologies និង​ថៅកែ ឈ្មោះ Sit Taing Aung បាន​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម​អាមេរិក​កាលពី​ឆ្នាំ​២០២០ ពីព្រោះ​តែ​បាន​ចូលរួម​ផលិត​គ្រឿង​សព្វាវុធ តួយ៉ាង​រថក្រោះ និង​គ្រាប់​ប្លោង​។ រីឯ អ្នកជំនួញ​ភូមា លោក Tin Latt Min ជា​ម្ចាស់​ក្រុមហ៊ុន​ជាច្រើន និង​ធ្លាប់​ត្រូវ​វ៉ាស៊ីនតោន​ចាត់ទុកជា​មនុស្ស​ដ៏​ស្និទ្ធ​នឹង​របប​សឹក​ភូមា ហើយក៏​ត្រូវ​អាមេរិក​ដាក់​ក្នុង​បញ្ជីខ្មៅ​។ ពេលនេះ អ្នកជំនួញ​ភូមា​រូបនេះ​ក៏​រួចខ្លួន​ពី​បញ្ជី​ទណ្ឌកម្ម​អាមេរិក​ដែរ​។​

​មេដឹកនាំ​របប​សឹក លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង បានធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០២១ ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី អ៊ុង សាន​ស៊ូ​ជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​។ ចាប់ពីពេលនោះ​មក ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ ជួប​កលិយុគ​កាន់តែខ្លាំង​។ កម្លាំង​ចលនា​ប្រដាប់អាវុធ​ប្រឆាំង​របប​សឹក​ភូមា បាន​រីកដុះដាល​ស្ទើរ​គ្រប់​ទីកន្លែង ពិសេស​នៅ​តំបន់​ព្រំដែន​។ សង្គ្រាមស៊ីវិល​ដែល​ឆាបឆេះ​ជាច្រើន​ឆ្នាំ​មកនេះ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ភូមា យ៉ាងតិច ៣,៥​លាន​នាក់ ផ្លាស់​ទីលំនៅ​ក្នុងស្រុក និង​ធ្លាក់ខ្លួន​ក្រីក្រ​៕a min burma 
​