» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9062 នាក់

ម្សិលមិញ 16074 នាក់

សរុប 21323363 នាក់

ចិន​៤១​នាក់​ដែល​លិច​ទូក​នៅ​កោះតាង​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​បន្ថែម​លើ​ចិន​ច្រើន​ម៉ឺន​នាក់​ក្នុង​ខេត្ត​ព្រះសីហនុ​!?

​ព្រះសីហនុៈ ជនជាតិ​ចិន​ដែល​បាន​លិច​ទូក​នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២២ ខែកញ្ញា​ដែល​សមត្ថកិច្ច​សង្គ្រោះបាន​៣៣​នាក់​ក្នុង​ចំ​នៅ​ម​៤១​នាក់​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឡូ​វ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​។​a china boat3 

​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឃាង ភារ​ម្យ បាន​ឲ្យ​កាសែត​ដឹងថា គិត​ត្រឹម​ម៉ោង ១៤ រសៀល​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ជនរងគ្រោះ​ក្នុងករណី​លិច​ទូក នៅ​ចំណុច​និយាម​កា ១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ដែលមាន​សរុប ៤១ នាក់ ត្រូវបាន​ជួយសង្គ្រោះ​និង​ស្វែង​រកឃើញ​សរុប ៣៣ នាក់ (​ស្លាប់ ៣ នាក់​) ចំណែក​អ្នក​បាត់​ខ្លួន ៨ នាក់​ផ្សេងទៀត សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ​កំពុង​បន្ត​ស្វែងរក​។​លោក​ថា​៖ «​ពាក់ព័ន្ធ​អ្នក​ដែល​បាត់​ខ្លួន​ហ្នឹង​យើង​អត់​ទាន់​រកឃើញ​ទេ ហើយ​យើង​ក៏​កំពុង​ព្យាយាម​ស្វែងរក​បន្ត ដោយឡែក​អ្នក​ដែល​យើង​សង្គ្រោះបាន​គឺ​កំពុង​រៀបចំ​នីតិវិធី​ប​ន្ត បញ្ជូនទៅ​រាជធានី​ភ្នំពេញ​ដែលមាន​ការសម្របសម្រួល​ពី​ខាង​ស្ថានទូត​ចិន​»​។​

​សម្រាប់​ការសង្គ្រោះ​ហ្វេ​ស​ប៊ុ​ក​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​ទឹកបាន​ឱ្យដឹងថា ករ​ក្នុងចំណោម​ជនជាតិ​ចិន​សរុប​ចំនួន ៤១ នាក់ (​ស្រី ៣ នាក់​) ដែល​ជួយ​បាន​៣៣​នាក់ ក្នុងនោះ​កម្លាំង​នគរបាល​ការពារ​ព្រំ​ដែនទឹក​សង្គ្រោះបាន​ចំនួន ១៨ នាក់ (​ប្រុស​) ។​ប្រជា​នេសាទ​ខ្មែរ​សង្គ្រោះបាន ៤ នាក់ (​ស្លាប់​ម្នាក់​ភេទ​ស្រី​) និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ក្រុមហ៊ុន​ជី​ធី​វី​ស៊ី (​ឧកញ៉ា ទៀ វិចិត្រ​) រកឃើញ​សាកសព​ចំនួន ២ នាក់ កងការពារ​ព្រំដែន​ស្រុក​ហ្វូ​គួ​ក ខេត្ត​គៀង​យ៉ាង (​វៀតណាម​) សង្គ្រោះបាន​ចំនួន ៩ នាក់​។

បើតាម​ការបំភ្លឺ​របស់​ជនរងគ្រោះ ពួកគេ បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​ចិន (​កំពង់ផែ​ក្វាង​ចូ​វ​) តាមរយៈ​កប៉ាល់​ល្បឿន​លឿន​១ គ្រឿង នៅ​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ និង​បាន​ផ្លាស់ប្តូរ​ទូក ១ ទៀត​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ នៅ​សមុទ្រ​អន្តរជាតិ ជាមួយ​តៃកុង​ទូក​ជនជាតិខ្មែរ ២ នាក់ និង​បន្ត​នៅលើ​ទូក​នោះ​រហូតដល់​ថ្ងៃទី ២២ ខែកញ្ញា​ទូក​បានចាប់ផ្តើម​លិច​ទឹក (​ខូច​) រហូតដល់​ជិត​លិច​ក៏មាន​ទូក​ឈើ ១ គ្រឿង​ដែលមាន​មនុស្ស ៦ នាក់ បានមក​យក​តៃកុង​ទូក​ខ្មែរ ២ នាក់​នោះ​ចេញទៅ​បាត់​។

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បានឱ្យដឹង​នៅ​ថ្ងៃទី ២៧ ខែកញ្ញា​ថា ៖ «​ព័ត៌មាន​ជាបឋម​គឺ​ពួកគាត់​ច្បាស់​ណាស់​ថា ជា​អ្នក​ឆ្លងដែន​ខុសច្បាប់ ហើយ​តាម​ព័ត៌មាន​មិនទាន់​ផ្លូវការ​ថា​ពួកគាត់​នោះ​មានការ​ឆបោក ឬក៏​អាច​ថា មានការ​ទាក់ទង​ដើម្បីឱ្យ​ឆ្លងដែន​ខុសច្បាប់ ដើម្បី​មក​ធ្វើការ​ខុសច្បាប់​នៅក្នុង​ខេត្ត​ព្រះសីហនុ យើង​នេះ​។ អ៊ីចឹង​នីតិវិធី​បន្តទៀត គឺ​ខាង​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​រក​ឫសគល់​»​។​
អ្នក​ដែល​សមត្ថកិច្ច​រកឃើញ ត្រូវបាន​ទុកដាក់​ឱ្យនៅ​ទីកន្លែង​មួយ​ក្នុង​ក្រុង​កោះរ៉ុង ហើយ​នៅ​ថ្ងៃទី ២៧ ខែកញ្ញា ជា​ថ្ងៃ​ដែល​ត្រូវធ្វើ​ការបញ្ជូន​អ្នក​ទាំងនោះ​រួម​នឹង​អ្នករងរបួស ២ នាក់ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​មាន​ចំណាត់ការ​បន្ថែមទៀត​។

កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ទៅសួរសុខទុក្ខ​ជនរងគ្រោះ​លិច​ទូក​ចំនួន ២ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។លោក កែវ វណ្ណ​ថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បានឱ្យដឹង​នៅ​ថ្ងៃទី ២៧ ខែកញ្ញា​ថា ជនបរទេស​ឆ្លង​ចូល​កម្ពុជា​ហើយ​ត្រូវបាន​លិច​ទូក និង​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ទាំងនោះ នៅ​មិនទាន់​ត្រូវបាន​បញ្ជូនមក​នាយក​ដ្ឋា​ន​អន្តោប្រវេសន៍​នៅឡើយ​ទេ​។

​លោក​បញ្ជាក់ថា នៅពេល​ជន​ទាំងនោះ​មកដល់​សមត្ថកិច្ច​អន្តោប្រវេសន៍​នឹង​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់ ប្រសិនបើ​ពួកគេ​គ្មាន​លិខិតឆ្លងដែន នឹងត្រូវ​បញ្ជូន​ចេញទៅ​ប្រទេស​កំណើត​វិញ​។ សូម​បញ្ជាក់ដែរថា​បើតាម​លោក​សុខ​ផល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណកម្មកា​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​បាន​ឲ្យ​កាសែត​ដឺ​ង​ថា​នៅ​ខេត្ត​ព្រះសីហនុ​មាន​ជនបរទេស​អន្តោប្រវេសន៍​ដែល​មក​រស់​នៅតាម​បន​ល្បែង​អន​ឡាញ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ប្រមាណ​ពី​៧​ទៅ​១០​ម៉ឺន​នាក់​ដែល​ទាមទា​ឲ្យ​ស្ថាន​ទូ​ចិន​ជួយ​ដោះស្រាយ​ទោះ​បាន​៕a china boat a china boat4 

​