» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3481 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099248 នាក់

ដាច់​ជណ្ដើ​យន្ត​ការដ្ឋាន​សំណង់​អតីត​ហាង​តា​យៗ​ស្លាប់​កម្មករ​ម្នាក់​របួស​សម្នាក់​


​ភ្នំពេញ​៖​កន្ត្រក​ជណ្ដើរយន្ត​សង់​អាគារ​ខ្ពស់ ១០​ជាន់​ត្រូវបាន​ដាច់​បណ្ដាល​ឲ្យ​បុរស ២ នាក់ ជា​កម្មករ ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០២០ នៅក្នុង​ការដ្ឋាន​អាគារ​កំពុង​សាងសង់ អតីត​ហាង​ម្ហូប​ចិន តា​យ​តា​យ​ស្ថិត​តាមផ្លូវ​មុនី​វង្ស​កែង​ផ្លូវ​លេខ​២០០ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​a build tay 

​ប្រជាពលរដ្ឋ​ជិតខាង បានឱ្យដឹងថា នៅវេលា​កើតហេតុ​គេ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​គេ​ឮ សំឡេង​ចេញពី​ក្នុង​ការដ្ឋាន​សំណង់​កំពុង​សាងសង់​ដែលមាន​កម្ពស់​ជាង ១០ ជាន់​ស្រែកថា ជួយ​ផងៗ​ក៏​នាំគ្នារ​ត់ទៅ​មើល​ទើប​ដឹងថា មាន​ជណ្ដើរយន្ត​ធ្លាក់​ពី​ជាន់​លើ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។​​ភ្លាមៗ​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​អភិបាល​ខណ្ឌដូនពេញ​លោក​សុខ​ពេញ​វុ​ធ​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​ចាត់ចែង​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​របាយការណ៍​ហៅ​មេការ​សំណង់ រួមទាំង​ម្ចាស់​ការដ្ឋាន​ដើម្បី​ធ្វើ​កំណត់ហេតុ​និង​ផ្អាក​ការសាងសង់​ជា​បណ្ដោះអាសន្ន​។​

​ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើការ​សង្គ្រោះ​ជាបន្ទាន់​។​
​ជនរងគ្រោះ​ទាំងពីរ​នាក់ រួមមាន ៖ ទី​១ ឈ្មោះ អឿន សំអាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ (​ស្លាប់​)​អាសយដ្ឋាន នៅ​ភូមិ ព្រៃ​ស្វាយ សង្កាត់ ពន់​សាំង ខណ្ឌ​ព្រែក​ព្នៅ និង​ម្នាក់ទៀត​មានឈ្មោះ រ៉ូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ (​របួសធ្ងន់​)​អាសយដ្ឋាន ភូមិ ព្រៃ​ស្វាយ សង្កាត់ ពន់​សាំង ខណ្ឌ​ព្រែក​ព្នៅ​ដូចគ្នា​។​a build tay1 a build tay2 a build tay3 
​