» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5237 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101004 នាក់

នគរបាល​ក្អម​សំណរ​បីនាក់​ចូល​ច្រឿ​ង​ខារ៉ាអូខេ​ត្រូវ​ចាប់ខ្លួន​ក្រោយពី​សម្លាប់​ស្រី​កំដរ​ម្នាក់​!

 

​ខេត្តកណ្តាល​៖​នគរបាល​ច្រកព្រុំដែន​ក្អម​សំណរ​៣​នាក់​និង​កម្មករ​ម្មករ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​វេលា​ម៉ោង​១​និង​៣០​នាទី នៅ​ចំណុច​ហាង​កា​រ៉ា​អូ​ខេ ម៉ី​ម៉ី បន្ទប់​លេខ​៧៧៧៧ ស្ថិតក្នុង​ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក​ខេត្ត កណ្តាល​បន្ទាប់ពី​បាន​ចូល​ច្រៀង​ខារ៉ាអូខេ​ហើយ​លាយថ្នាំ​ឲ្យ​ស្រី​កំដរ​ផឹក​ស្លាប់​ម្នាក់​និង​រង​ជាតិពុល​៣​នាក់​។​a karaok kill 

​ដោយឡែក​ជនសង្ស័យ​៥​នាក់​៖១-​ឈ្មោះ ទឹម វឌ្ឍនៈ​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​)​។​២-​ឈ្មោះ​ច​ន្ត្រា វ​ណ្ណះ ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នគរ​​បាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​)​។​៣-​ឈ្មោះ កែវ វឌ្ឍនៈ​ពូន ភេទ ប្រុស​អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នគរបាល​ច្រក​ទា្វ​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​) ដែលជា​អ្នកស្នាក់នៅ​ក្នុង​ប៉ុស្តិ៍​ច្រក​ទា្វរ​អន្តរជាតិ​ក្អម​សំណរ ។​

៤-​ឈ្មោះ វ៉ាន់ ជី​វ័​ន្ត ភេទ ប្រុស​អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កម្មករ​(​ឃាត់ខ្លួន​)​។​ឯ​ជនសង្ស័យ​ទី​៥-​ឈ្មោះ វណ្ណា ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តាក់ស៊ី​(​គេចខ្លួន​)​។​
​ចំពោះ​វត្ថុតាង​ចាប់យក​៖​ថ្នាំ​ម្សៅ​ពណ៌​ស​ស្រអាប់​១​កញ្ចប់​តូច​(​ពុំ​ដឹង​ជា​ថ្នាំ​អ្វី​)​។ ដប​ទឹក​សុទ្ធ​វី​តា​ល់​មាន បន្សល់​ទឹក​ថ្នាំ​ពណ៌​លឿង​(​ពុំ​ដឹង​ថ្នាំ​អ្វី​)​។ សំបក​កញ្ចប់​កៅ​អៀក​រូប​ខ្លា​ពណ៌​លឿង​(​ចំនួន​០១)​។​

​ជនរងគ្រោះ​៤​នាក់​៖១-​ឈ្មោះ អ៊ិ​ច ច​ន្នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ បុគ្គលិក កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី (​ស្លាប់​) ។​២-​ឈ្មោះ​សន ស្រី​នា ភេទ​ស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​កា​រ៉​អូ​ខេ​ម៉ី​ម៉ី (​អាកា​រៈ ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​)​។​៣-​ឈ្មោះ រ៉ា សំណាង ភេទ ស្រី​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កា​រ៉ា​អូ​ខេ ម៉ី​ម៉ី​(​អាការ​ស្រាល​)​។​៤-​ឈ្មោះ ជា សម្ផស្ស ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី ។​

​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​៖ នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង ៥​នាក់ បាន​ចូលទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ហាង «​ម៉ី​ម៉ី​» បន្ទប់​លេខ «៧៧៧៧» ដោយមាន​នារី​កំដរ​ចំនួន ០៤​នាក់​។ លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែលជា​កន្លះ​ម៉ោង​ឈ្មោះ ទឹម វឌ្ឍនៈ បាន​យក​ថ្នាំ​ចំនួន ២​ដប ទំហំ​ប៉ុន​ម្រាមដៃ​មក លាយ​ជាមួយ​ភេសជ្ជៈ​គោ​ជល់ ហើយ​លាយ​គ្នា​រួច​ឲ្យ​គ្នីគ្នា​ចាក់​ចូល​កែវ​តូចៗ ឲ្យ​នារី​កំដរ​រៀងៗ​ខ្លួន​ផឹក បានជា ៥ ទៅ ៦​នាទី ក៏មាន​អាកា​រៈ​ធ្វើទុក្ខ​ហើយ​ដឹង​ដល់​ម្ចាស់​ហាង ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​។​

ក្រោយពី​ឃាត់ខ្លួន​មា​សេចក្តីរាយការណ៍​ថា​មន្ត្រីនគរបាល​ទាំ​បីនាក់​មាន​បងប្អូន​ជា​មន្ត្រី​នៅ​ក្រសួងមហាផ្ទៃ​ដែរ​កំពុង​រត់ការ​សម្របសម្រួល​ដោះលែង​សិន​ផងដែរ​តែ​មិនដឹងថា​អាច​ឬ​អត់​នោះទេ​ព្រោះ​ដឹងឮ​ដល់​កាសែត​ចឹ​ង​ទៅហើយនោះ​!៕a kararaok kill1 a mey mey a mey mey1 a mey mey2 a mey mey3 a mey mey4 a mey mey5 a mey mey6 

​