» អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា » ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំងនាំយកអំណៅយជូនស្រីខ្មែរឥស្លាមក្រីក្រម្នាក់ ដែលបានសម្រាលកូនភ្លោះប្រុសពីរ » អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchជម្រុញកម្ពុជាឲ្យស៊ើបអង្កេតរឿងឃាតកម្មលោកលឹមគឹមយ៉ា!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 20503 នាក់

ម្សិលមិញ 22729 នាក់

សរុប 21300044 នាក់

ចល្លាចលក្នុងប្រទេសអ៊ីរ៉ង់ជាឱកាសសម្រាប់លោកខាងលិច

​ប្រទេស​អ៊ីរ៉ង់​៖​អ៊ីរ៉ង់​កំពុងតែ​ប្រឈម​នឹង​ភាពចលាចល​ក្នុងសង្គម​ដោយសារតែ​អំពើហិង្សា បង្ក្រាប​ការធ្វើ​បាតុកម្ម​តវ៉ា​ករណី​ស្លាប់​យុវតី​អ៊ីរ៉ង​ម្នាក់​នៅ​មន្ទីរឃុំឃាំង​បណ្តាលឱ្យមាន​អ្នកស្លាប់​និង​របួស​ជាច្រើន​បង្ក​ឲ្យ​មានការ​រិះគន់​ជា​អន្តរជាតិ ។​សូមបញ្ជាក់​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា​កន្លងទៅ ស្ត្រី​ជនជាតិ​ឃឺ​ដ​ម្នាក់​ឈ្មោះ​ម៉ា​ស្ហា​អា​មី​នី​( Mahsa Amini )​អាយុ​២២​ឆ្នាំ​បាន​ស្លាប់ ក្រោយពី​នាង​នេះ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​សីលធម៌​ជុំវិញ​ការ​រឹតបន្តឹង​លើ​ការ​ស្លៀកពាក់​របស់​ស្ត្រី​។ ជារឿយៗ​សកម្មជន​ក្នុងប្រទេស​អ៉ី​រ៉ង់​បាននាំគ្នា​ធ្វើការ​តវ៉ា​ដោយ​យក​ស្ត្រី​ធ្វើជា​តួអង្គ​សំខាន់​នៅក្នុង​ការតវ៉ា នោះ​ដោយ​ប្រើ​សកម្មភាព​គ្រវី និង​ដុត​ស្បៃ​មុខ​។a iran tamul3 

ប៉ុន្តែ​អ៉ី​រ៉ង់​បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​គាំទ្រ​ក្រុម​កុបកម្ម បង្កើត​អស្ថិរភាព​ក្នុងប្រទេស​របស់ខ្លួន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៉ី​រ៉ង់ លោក ណា​សៀ កា​ណា​អា​នី (Nasser Kanaani) បាន​គូសបញ្ជាក់ថា «​ទីក្រុង​វ៉ាស៊ីនតោន​តែងតែ​ព្យាយាម​ធ្វើឱ្យ​ស្ថិរភាព​និង​សន្តិសុខ​របស់​អ៊ីរ៉ង់​ចុះខ្សោយ ទោះបីជា​មិន​ទទួលបាន​ជោគជ័យ​ក៏ដោយ​»​។​​កាលពី​សប្តាហ៍​មុន សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​ប៉ូលិស​សីលធម៌​របស់​អ៊ីរ៉ង់​ជុំវិញ​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​លើ​ស្ត្រី​អ៊ីរ៉ង់ និង​ទាមទារ​ឱ្យមាន​ការទទួលខុសត្រូវ​លើ​ការស្លាប់​របស់​នាង​អា​មី​នី ព្រមទាំង​បាតុករ​យ៉ាងហោច​៤១​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ការបង្ក្រាប​របស់​អាជ្ញាធរ​អ៉ី​រ៉ង់ លើ​បាតុកម្ម​តវ៉ា​ចាប់តាំងពី​ថ្ងៃទី​១៧ ខែកញ្ញា​មក​។​ការឆ្លើយតប​ភ្លាមៗ ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​លោក ចូ បៃ​ដិ​ន ដែល​បានផ្តល់​ការគាំទ្រ​ជា​សំឡេង ដល់​បាតុករ​អ៊ីរ៉ង់ និង​ដាក់ទណ្ឌកម្ម នៅ​ដើម​នៃ​ការតវ៉ា​នោះ បង្ហាញ​ពី​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ ពី​ពេលដែល​លោក បៃ​ដិ​ន ជា​អនុ​ប្រធានាធិបតី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៦ ។នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​។​

​រដ្ឋបាល​លោក បៃ​ដិ​ន បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក នឹងដាក់​ទណ្ឌកម្ម​បន្ថែមទៀត លើ​ប្រទេស​អ៊ីរ៉ង់ ប្រសិនបើ​របប​នេះ បន្ត​បង្ក្រាប​ក្រុមអ្នកតវ៉ា នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារសារព័ត៌មាន The National​។​​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា អ្នកនាំពាក្យ​ក្រសួង​ការ បរទេស​លោក Ned Price បាន​លើកឡើងថា ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក អាច​នឹង​ត្រូវបាន​រំពឹងទុក នៅពេលដែល​ការតវ៉ា​បាន​បន្ត រហូតដល់​ថ្ងៃទី​១០ នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​មនុស្ស​ជាង ៤០​នាក់​ត្រូវបាន​សម្លាប់ និង​រាប់រយ​នាក់​ត្រូវបាន​ចាប់ខ្លួន ។​​

តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ Iran Human Rights បាន​លើក​ឡើង​ពី​ចំនួន​អ្នក​ស្លាប់​យ៉ាង​តិច ៧៦នាក់។ ចំណែក​គណៈកម្មាធិការ​ការពារ​អ្នកកាសែត​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី២៦ កញ្ញា​ថា មាន​អ្នកកាសែត​អ៊ីរ៉ង់​ចំនួន ២០នាក់​ត្រូវ​បាន​ចាប់​ខ្លួន​គិត​តាំង​ពី​ថ្ងៃទី១៦ កញ្ញា។ សហភាព​អឺរ៉ុប​បាន​បរិហារ​ពី​ការ​ប្រើ​កម្លាំង​ហួសហេតុ និង​គ្មាន​សមាមាត្រ​របស់​ប៉ូលិស​លើ​បាតុករ។ ចំណែក​បារាំង​បាន​ប្រាប់​ក្នុង​យប់​ថ្ងៃ​ចន្ទ ទី២៦ កញ្ញា​ថា ខ្លួន​នឹង​ពិនិត្យ​ជាមួយ​ដៃគូ​អឺរ៉ុប​លើ​វិធានការ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រំលោភ​សិទ្ធិស្រ្តី និង​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់។ នៅ​អាល្លឺម៉ង់ ក្រុង​ប៊ែរឡាំង​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់​កុំ​ប្រើ​អំពើហិង្សា​លើ​ក្រុម​បាតុករ.។

កាលពី​សប្តាហ៍​មុន ក្រសួង​រតនាគារ​បាន​ដាក់ទណ្ឌកម្ម លើ​ប៉ូ​លី​ល​របស់​ប្រទេស​អ៊ីរ៉ង់ និង​ភ្នាក់ងារ​សន្តិសុខ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​នេះ​។​​លោក​បាន​បន្តថា “​ទាំងនោះ មិនមែន ជា​ទណ្ឌកម្ម សិទ្ធិមនុស្ស លើកដំបូង ដែល​ត្រូវ​បានដាក់​ប្រឆាំង នឹង​អ៊ីរ៉ង់ នោះទេ ហើយ​ពួកគេ​នឹងមិន​មែន ជា​អ្នក​ចុងក្រោយ​ដែរ​” ។​a iran tamul a iran tamul1 a iran tamul2 


​