» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11671 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107438 នាក់

សារព័ត៌មាន​ប្លូ​ម​ប៊ើ​ក​ផ្សាយ​ពត៍​មាន​មិន​ពិត​រង​ការផាកពិន័យ​ជាង​៥​លាន​ដុល្លារ​


​បារាំង​៖ សារព័ត៌មាន​ប្លូ​ម​ប៊ឺ​ក​( Bloomberg)​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​ធ្នូ​បាន​ទទួលរង​ការផាកពិន័យ​ពី​ទីភ្នាក់ងារ​ឃ្លាំមើល​ទីផ្សារ​ហិរញ្ញវត្ថុ​បារាំង ចំនួន​៥ លាន​អឺរ៉ូ (៥,៦ លាន​ដុល្លារ​)​ដោយសារតែ​ចេញផ្សាយ​ពត៍ មាន​ក្លែងក្លាយ បង្ក​ឱ្យ​ធ្លាក់ចុះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​សំណង់​យក្ស​មួយ​របស់​បារាំង​ឈ្មោះ​វិ​ន​ស៊ី​( Vinci) និង​ធ្វើឱ្យ​បាត់បង់​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​រាប់ពាន់​លាន​ដុល្លារ​។​a bloom berk 

ការខាតបង់​ចាប់ពី​ពីថ្ងៃ​ទី ២២ ខែវិច្ឆិកា​ឆ្នាំ ២០១៦​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បានចេញ​ផ្សាយ​របាយការណ៍​ផ្អែកលើ​អ្វីដែល​គេ​អះអាងថា​ជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Vinci​។​​សេចក្តីប្រកាស​ព័ត៌មាន​នោះ​និយាយថា ក្រុមហ៊ុន Vinci បាន​បណ្តេញ​ប្រធាន​ហិរញ្ញវត្ថុ​របស់ខ្លួន​ហើយ​កំពុង​រៀបចំ​គណនី​រប​ស់​ខ្លួន​ឡើងវិញ​សម្រាប់​ឆ្នាំ ២០១៥ និង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៦ បន្ទាប់ពី​បាន​រកឃើញ​កំហុស​គណនេយ្យ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​អឺរ៉ូ​។​
​ទីភ្នាក់ងារ​ឃ្លាំមើល​ទីផ្សារ​ហិរញ្ញវត្ថុ​បារាំង AMF និយាយថា សារព័ត៌មាន Bloomberg បាន​ចែកចាយ​ព័ត៌មាន​មិន​ពិត​។​

AMF និយាយថា សារព័ត៌មាន Bloomberg មិនបាន​គោរព​ក្រមសីលធម៌​សារព័ត៌មាន​ទេ​ព្រោះ​គ្មាន​ការផ្ទៀងផ្ទាត់​ព័ត៌មាន​សោះ​មុននឹង​បោះពុម្ពផ្សាយ​។​
​បន្ទាប់ពី​ព័ត៌មាន​ក្លែងក្លាយ​បាន​ចែកចាយ​ដោយ​វេ​ប​សាយ vinci.group សារព័ត៌មាន Bloomberg ក៏​យោង​ធ្វើជា​ប្រភព​ហើយ​ចេញផ្សាយ​បន្ត ហើយ​កន្លះ​ម៉ោង​ក្រោយមក ក្រុមហ៊ុន Vinci ក៏​បានចេញ​សេចក្តីប្រកាស​មួយ​បដិសេធ​ដំណឹង​ក្លែងក្លាយ​នេះ​។ ​សារព័ត៌មាន Bloomberg បាន​និយាយថា ខ្លួន​ខកចិត្ត​ចំពោះ​សេចក្តីសម្រេច​របស់ AMF ហើយ​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​។​

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា “​សារព័ត៌មាន Bloomberg គឺជា​ជនរងគ្រោះ​មួយ​ក្នុងចំណោម​ជនរងគ្រោះ​នៃ​ការបោក​បញ្ឆោត​ដ៏​ស្មុគស្មាញ​… យើង​សោកស្តាយ​ដែល AMF មិន​ព្រម​តាមរក​និង​ផ្តន្ទាទោស​ជនល្មើស​បោក​បញ្ឆោត ហើយ​បែរជា​ងាក​មក​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ខំប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​រាយការណ៍​អំពី​អ្វី​ដែលជា​ព័ត៌មាន មានតម្លៃ​ក្នុងការ​ចែករំលែក​”​។

ទីភ្នាក់ងារសារព័ត៌មាន​បារាំង​AFP ក៏​ស្ថិត​ក្នុងចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បានទទួល​ព័ត៌មាន​ក្លែងក្លាយ​ដែរ ប៉ុន្តែ​បានកត់សម្គាល់​ទាន់ពេល​ថា ឯកសារ​នោះ​ត្រូវបាន​ដាក់បញ្ចូល​តាម​អ៊ី​ន​ធឺ​ណេ​ត​ដោយ​វេ​ប​សាយ​បោកប្រាស់​ឈ្មោះ vinci.group មិនមែន vinci.com នោះទេ​។

សូមបញ្ជាក់ថា លោក ម៉ៃ​ឃើ​ល ប្លុម​ប៊ើ​គ​ដែលជា​ថៅកែ​ដែល​តើ​នឹង​ប្រកាស​ចូល​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​អាម​រិ​កមក​គណបក្ស​សាធារណរដ្ឋ គឺជា​ជនជាតិ​អាមេរិក​មាន​បំផុត​លំដាប់​ទី​៨ ហើយ​លំដាប់​ទី​១១​លើ​ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​សរុប ៥៤,៤​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ទស្សនាវដ្ដី Forbes កាលពី​ឆ្នាំ​២០១៨​។ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ លោក ប្លុម​ប៊ើ​គ បានផ្តល់​លុយរាប់​លាន​ដុល្លារ​ដើម្បី​ជួយ​គាំទ្រ​ប្រព័ន្ធ​អប់រំ​, សុខាភិបាល និង​ផ្សេងទៀត ដែល​ក្នុងនោះ ក៏មាន​នយោបាយ​ផងដែរ​។​

​លោក​បានរៀបចំ​យុទ្ធនាការ​ដ៏​ជោគជ័យ​ក្លាយជា​អភិបាលក្រុង​ញូវយ៉ក ក្នុង​ឆ្នាំ​២០០១ និង​រក្សា​តំណែង​នេះ​រហូតដល់​៣​អាណត្តិ​ផ្ទួនគ្នា ពោលគឺ​ដល់​ឆ្នាំ​២០១៣​។ ហើយ​កាលនោះ លោក ជា​សមាជិក​បក្ស​សាធារណរដ្ឋ​។ ពាក្យ​ចចាមអារ៉ាម​ជុំវិញ​មហិច្ឆតា​ក្លាយជា​ប្រធានាធិបតី បាន​ហ៊ុមព័ទ្ធ​លោក​ជាង​មួយ​ទសវត្សរ៍​មកហើយ​៕