» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3187 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098954 នាក់

អ្នក​វិ​ទ្យ​សាស្ត្រ​ចិន សង្ឃឹមថា សុនខ​យន្ត​នឹង​អាច​ជំនួស​តំណែង​សត្វ​សុនខ​នាំ​ផ្លូវ​សម្រាប់​អ្នកមាន​ពិការភាព​ភ្នែក​

 


​ចិន​៖ អ្នក​អភិវឌ្ឍន៍​សត្វ​សុនខ​យន្ត​នៅក្នុង​ប្រទេស​ចិន កំពុង​រំពឹងថា សត្វ​សុនខ​យន្ត នឹង​អាច​ជំនួស​តំណែង​សត្វ​សុនខ​ណែនាំ​ផ្លូវ​ពិតប្រាកដ​បាន​វា អាចជួយ​មនុស្ស​ពិការភ្នែក​ឱ្យ​រស់នៅក្នុង​ជីវិត​ដ៏​ឯករាជ្យ​ជាង​មុន ។a dog guide1 

​បច្ចុប្បន្ន ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ ចាវ​តុង (Jiao Tong) ក្នុង​ទីក្រុង​សៀង​ហៃ កំពុងតែ​ធ្វើតេស្ត​សាកល្បង​លើស​ត្វ​សុនខ​យន្ត​ប្រភេទ​នេះ ។ សុនខ​យន្ត អាច​ផ្លាស់​ទី​និង​រុករក​បរិស្ថាន​ជុំវិញខ្លួន តាមរយៈ​កាមេរ៉ា​ភ្ជាប់ និង​ឧបករណ៍​ចាប់​សញ្ញា ។ ជាងនេះទៀត សុនខ​យន្ត ក៏​អាច​ស្វែងរក​និង​រៀបចំ​ផ្លូវ​ដើរ ហើយ​ថែមទាំង​ស្គាល់​ពី​ភ្លើង​សញ្ញា​ចរាចរណ៍​ទៀតផង ជា​អ្វីដែល​សត្វ​សុនខ​ពិតប្រាកដ​ភាគច្រើន​មិនអាច​ធ្វើបាន ។

​គូស្នេហ៍​ដែលមាន​ពិការភាព​ភ្នែក នាង​លី​ហ្វី (Li Fei) និង​លោក ហ្ស៊ូ ស៊ី​ប៊ី​ន (Zhu Sibin) កំពុងតែ​ព្យាយាម​តេស្ត​សាកល្បង​ជាមួយនឹង​សុនខ​យន្ត​នាំ​ផ្លូវ​ខាងលើនេះ ។ គូស្នេហ៍​មួយគូ​នេះ បានធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សុនខ​យន្ត តាមរយៈ​បច្ចេកវិទ្យា​បញ្ញា​សប្ប​និម្មិត (AI) ។

​នៅក្នុង​បទសម្ភាសន៍​មួយ នាង​លី​ហ្វី បាន​រៀបរាប់ថា "​តាមរយៈ​ការកត់សម្គាល់​សំឡេង​របស់​សុនខ​យន្ត ខ្ញុំ​អាច​ប្រាប់​សុនខ​យន្ត​អំពី​ទីកន្លែង​ដែល​ខ្ញុំ​នឹង​ទៅ​។ ខ្ញុំ​អាច​គ្រប់គ្រង​ល្បឿន ដោយ​ប្រើប្រាស់​ឧបករណ៍​បញ្ជា​ដែលមាន​នៅក្នុង​ដៃ​។ " ។

សាស្ត្រាចារ្យ កាវ ហ្វឹ​ង (Gao Feng) ជា​អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ ចាវ​តុង (Jiao Tong) មានប្រសាសន៍ថា ការផលិត​សុនខ​យន្ត អាច​នឹង​ធ្វើឡើង​ទ្រង់ទ្រាយ​ធំ ជាពិសេស​នៅក្នុង​មជ្ឈមណ្ឌល​ផលិត​ដ៏​ធំ (major manufacturing hub) ដូចជា​ប្រទេស​ចិន ។ លោក​បានលើកឡើង​បន្ថែមទៀតថា «​នៅក្នុង​ប្រទេស​ចិន មនុស្ស​មាន​ពិការភាព​ភ្នែក មាន​ជិត ២០ លាន​នាក់ ខណៈ​សត្វ​សុនខ​ពិតប្រាកដ​សម្រាប់​ណែនាំ​ផ្លូវ មាន​ត្រឹមតែ​ជាង ៤០០ ក្បាល​ប៉ុណ្ណោះ ដូចនេះ វា​មិនអាច​ទៅរួច​នោះទេ សម្រាប់​ដំណោះស្រាយ​បញ្ហា​នេះ​ជាមួយ​សត្វ​សុនខ​ពិតប្រាកដ នេះ​ជា​មូលហេតុ​ដែល​យើង​មាន​តម្រូវការ​ច្រើន​លើ​សុនខ​យន្ត ហើយ​យើង​ក៏​អាច​ផលិត​វា​បាន​ច្រើន​ក្នុងពេល​តែមួយ ឯ​តម្លៃ​វិញ ក៏​សមរម្យ​ផងដែរ​» ៕​ប្រភព​៖ Reuters Connecta dog guide 

​