» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6229 នាក់

ម្សិលមិញ 25341 នាក់

សរុប 21313723 នាក់

ថៃ​ផ្តល់​សញ្ជាតិ​ឲ្យ​គ្រូបង្វឹក​និង​ក្មេង​៣​នាក់​ដែល​រួច​ជីវិត​ពី​រូងភ្នំ​ថាំ​លួង​

​ប្រទេស​ថៃ​៖​កាលពី​ថ្ងៃទី​៩​សីហា​ឆ្ន​២០១៨​គ្រូបង្វឹក​និង​ក្មេង​បីនាក់​ទៀត​ក្នុង​ចំ​នៅ​ម​ក្មេង​១២​នាក់​ដែល​រួច​ជីវិត​ពី​រូងភ្នំ​ថាំ​ហ្លួង បាន​ក្លាយជា​ជនជាតិ​ថៃ យ៉ាង​ពេញលេញ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់កា​សែត The Guardian​។​a boy go home 

​ទោះជា​យ៉ាងណា​ចៅហ្វាយស្រុក​ដែល បានប្រគល់​អត្តសញ្ញាណ​បណ្ណ​ប្រជាជន​ទៅឱ្យ​​គ្រូ​ប​ង្វា​ត់បាល់​ទាត់​អាយុ​២៥​ឆ្នាំ និង​កុមារា​ទាំងបី ដោយ​អះអាងថា ការផ្តល់​សញ្ជាតិ​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ជាប់កុន​ក្នុង​រូងភ្នំ​របស់​ពួកគេ​ទេ ! អ្វីៗ​ត្រូវបាន​រៀបចំ​ទៅតាម​ដំណើរ​បែបបទ​សុំ តាមផ្លូវ​ច្បាប់ តាំង​ពីមុន​កើតហេតុ​ម្ល៉េះ​។​​ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន ដែល​ជាទី​កំណើត​របស់​គ្រូបង្វឹក​បាល់​និង​កុមារ​ទាំងបី​វិញ បាន​អួតអាង​ក្នុង​ទំព័រ​ហ្វេ​សប៊ូ​កថា នេះ​ជា​ជោគជ័យ​របស់​ក្រុមកីឡា​បាល់ទាត់ “​ជ្រូកព្រៃ​” ! ពួកគេ​បាន​សញ្ជាតិ​ហើយ​!

​កុមារា អា​ឌុល ម៉ុង​កុល និង​ពន​ឆៃ និង​គ្រូបង្វឹក​បាល់ទាត់ ឯកា​ប៉ូល ចាន់​តាវ​ង់ កើត​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ជា​ជន​គ្មាន​ប្រទេស និង​គ្មាន​សញ្ជាតិ​ថៃ​ទេ ។​បណ្តា​ប្រជាជន​ជាង​៤​សែន​នាក់​ផ្សេងទៀត​រស់នៅក្នុង​ស្រុកថៃ​គ្មាន​សញ្ជាតិ​ថៃ​ទេ នេះ​បោះ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន រាប់​ឃើញ​នៅ​ប្រទេស​ថៃ​។ គ្រូបង្វឹក​បាល់​វ័យក្មេង​នេះ ជា​ជនជាតិភាគតិច តៃ​លុយ របស់​ភូមា ដែល​គេ​ឃើញ​មាន​រស់នៅ​ច្រើន​តាម​បណ្តោយ​ព្រំដែន​ថៃ ដើម្បី​រត់គេច​ពី​ការវាយប្រហារ​របស់​យោធា​ភូមា​។

​ជាទូទៅ ជន​គ្មាន​សញ្ជាតិ គ្មាន​ប្រទេស​ទាំងនេះ បានទទួល​ការសិក្សា និង​អាច​រួមរស់​ក្នុងសង្គម ទៅ​បួស​រៀន​ក្នុង​វត្ត​ដូច​បណ្តា​ពលរដ្ឋ​ក្រីក្រ​ថៃ​ទូទៅ​ដែរ​។ ប៉ុន្តែ​ពួកគេ​គ្មាន​សិទ្ធិ​រៀបការ​ដោយ​ស្របច្បាប់ គ្មាន​សិទ្ធិ​ទៅធ្វើ​ការ គ្មាន​គណនី​នៅ​ធនាគារ គ្មាន​សិទ្ធិ​ទិញ​ផ្ទះ គ្មាន​សិទ្ធិ​ធ្វើដំណើរ​ទៅ​ប្រទេស​ផ្សេង ឬ​ក្លាយជា​កីឡាករ​អាជីព​បាន​។ នេះ​ជា​ករណី​ជាក់ស្តែង​របស់ ឯកា​ប៉ូល ចាន់​តាវ​ង់ និង​កុមារ​ទាំងបី ដែល​ខកខាន​ដំណើរ​មិនអាច​ទៅ​ចូលរួម​ប្រកួត​បាល់ទាត់​នៅ Manchester United តាម​ការអញ្ជើញ​របស់​ក្លឹប​អង់គ្លេស​បាន ព្រោះ​គ្មាន​លិខិតឆ្លងដែន​។​

​អាជ្ញាធរ​ថៃ​បាន​សន្យាថា​នឹងធ្វើ​ជំរឿន​ជន​គ្មាន​ប្រទេស​ឱ្យអស់​ចប់សព្វគ្រប់​នៅ​ឆ្នាំ​២០២៤ តែ​គ្មានអ្វី​ជាការ​ជាក់លាក់​សោះ​មកទល់ពេលនេះ​។ ហេតុដូច្នេះ​ហើយ​បានជា​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International សង្ឃឹមថា​ប្រវត្តិ​របស់​គ្រូ​ប​ង្វិ​ក​និង​កុមារ​ជាប់កុន​ក្នុង​រូងភ្នំ​ទាំងបី អាច​ដាស់​ស្មារតី​រដ្ឋាភិបាល​ឱ្យ​យល់​ពី​វិសាលភាព​នៃ​ជន​អត់​ប្រទេស នៅ​ទឹកដី​ថៃ​៕a boy t7 a boy ta 

​