» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3208 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098975 នាក់

ចិន​ក្តៅ​ច្បាប់​ថ្មី​របស់​អាម៉េរិក ដែល​យក​ចិន​ធ្វើជា​សត្រូវ​បច្ចេកវិទ្យា​

 

​ចិន ស្ថាប​ន័​និតិ​បញ្ញត្តិ​ចិន​បាន​ថ្កោលទោស​ច្បាប់​មួយ​ដែល​ព្រឹទ្ធសភា​ប​អាម៉េរិក​ទើប​អនុ​ម​ត័​ដែលមាន​គោលបំណង​ជំរុញ​ផ្នែក​បច្ចេកវិជ្ជា​អាម៉េរិក​ដើម្បី​ប្រឆាំង​ចិន ដោយ​ហៅ​វា​ថា​ជាការ​វាយប្រហារ​លាក់កំបាំង​មកលើ​ប្រព័ន្ធ​នយោបាយ​របស់​ចិន​និង​ជាការ​ប៉ុនប៉ង​រារាំង​ការអភិវឌ្ឍ​របស់​ប៉េកាំង​។​a china us 

​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​អង្គនីតិប្បញ្ញត្តិ​ចិន​ពោលគឺ​សភា​ប្រជាជន​ចិន​បានចេញ​សេចក្តីថ្លែងការណ៍​រិះគន់​ខ្លាំងៗ​កាលពី​ថ្ងៃ​ពុធ​ទី​៩​មិថុនា​ដោយ​សម្តែង​ការមិន​ពេញចិត្ត​ខ្លាំង​និង​ជំទាស់​ដាច់ខាត​ចំពោះ​ច្បាប់​ស្តីពី​ការច្នៃប្រឌិត​និង​ការប្រកួតប្រជែង​របស់​សហរដ្ឋ​អាម៉េរិក​។ ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដោយ​សំឡេងគាំទ្រ​លើសលប់​ពី​បក្ស​ទាំងពីរ​នៅក្នុង​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​អង្គារ​។ «​ច្បាប់​នេះ​ស្វែងរក​ការនិយាយ​បំផ្លើស​និង​ផ្សព្វផ្សាយ​នូវ​អ្វីដែល​គេ​ហៅថា “​ការគំរាមកំហែង​រប​ស់​ចិន​” ដើម្បី​រក្សា​អនុត្តរភាព​ពិភពលោក​របស់​អាម៉េរិក​ដោយ​ប្រើ​សិទ្ធិមនុស្ស​និង​សាសនា​ជា​លេស​ដើម្បី​ជ្រៀតជ្រែក​ចូលក្នុង​នយោបាយ​ក្នុងស្រុក​របស់​ចិន​និង​ដកហូត​សិទ្ធិសេរីភាព​របស់​ចិន​ក្នុងការ​អភិវឌ្ឍ​»​។​

​សេចក្តីថ្លែងការណ៍​ព​ញ្ជា​ក់ថា “​គ្មាន​កម្លាំង​ណាមួយ​អាច​រំពឹងថា​ចិន​នឹង​លេប​ផ្លែឈើ​ល្វីង​ណាមួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អធិបតេយ្យ​ភាព សន្តិសុខ​ឬ​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​របស់​ចិន​បានឡើយ​”​។ សេចក្តីថ្លែងការណ៍​នេះ​គឺ​បន្ទរ​តាម​ភាសា ដែល​ប្រើ​ដោយ​ប្រធានាធិបតី​ស៊ី ជីន​ភីង​ដែល​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ដ៏​គឃ្លើន​ដើម្បី​ឆ្លើយតប​យ៉ាង​សាហាវ​ចំពោះ​ការវាយប្រហារ​ណាមួយ​ម​កលើ​កេរ្តិ៍ឈ្មោះ​របស់​ចិន​។​​សេចក្តីថ្លែងការណ៍​នេះ​ក៏បាន​វាយប្រហារ​ទៅលើ​មាត្រា​នានា​នៃ​ច្បាប់​នេះ​ផងដែរ ដែល​បង្ហាញ​ពី​ការគាំទ្រ​ដល់​កោះ​តៃវ៉ាន់​ដែល​ចិន​អះអាងថា​ជា​ទឹកដី​របស់ខ្លួន ការនិយាយ​ដៀមដាម​ដាក់​ហុងកុង​កន្លែង​ដែល​ទីក្រុង​ប៉េកាំង​ត្រូវបាន​ចោទប្រកាន់ថា​លុបបំបាត់ចោល​លទ្ធិប្រជាធិបតេយ្យ និង ការរិះគន់​លើ​គោលនយោបាយ​ចិន​នៅ​តំបន់​ស៊ីន​ជាំ​ង​ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​។​​សេចក្តីថ្លែងការណ៍​និយាយទៀតថា បញ្ហា​ពាក់ព័ន្ធ​ទាំងនោះ​គឺជា “​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ​ហើយ​គ្មាន​ការជ្រៀតជ្រែក​ពី​បរ​ទេសណា​ដែល​អាច​អត់ឱន​ឱ្យបាន​នោះឡើយ​”​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​វ៉ាង វិ​ន​ពី​ន និយាយថា ខ្លឹមសារ​ទាក់ទង​នឹង​ចិន​នៅក្នុង​ច្បាប់​នេះ “​គឺ​ពោរពេញ​ទៅដោយ​ការគិត​អំពី​សង្គ្រាមត្រជាក់ ដែល​មួរ​បង្កាច់​ការពិត និង លាប​ពណ៌​វិថី​នៃ​ការអភិវឌ្ឍ​និង​គោលនយោបាយ​ក្នុងស្រុក​និង​បរទេស​របស់​ចិន​”​។​​លោក​វ៉ាង​និយាយថា “​វា​ជា​រឿង​របស់​អាម៉េរិក​ខ្លួនឯង​ក្នុង​ការរក​វិធី​ដើម្បី​អភិវឌ្ឍ​និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់ខ្លួន​។ ប៉ុន្តែ​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការដែល​សហរដ្ឋ​អាម៉េរិក​យក​ចិន​មក​ធ្វើជា​បញ្ហា​និង​ចាត់ទុក​ចិន​ជាស​ត្រូវ​ស្រមើល​ស្រមៃ​របស់ខ្លួន​”៕ a chinaa 

​