» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3902 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099669 នាក់

ជប៉ុន​ព្រួយ​រឿង​ច្បាប់​សន្តិសុខនៅ​ក្រុង​ហុងកុង​តែ មិន​ចូលរួម​ជាមួយ​អាមេរិក និង​ប្រទេស​ផ្សេងទៀត ថ្កោលទោស​ចិន


​ប្រទេស​ជប៉ុន​៖ ថា ប្រទេស​ជប៉ុន​នឹងមិន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​ប្រទេស​ដទៃទៀត ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ដើម្បី​ស្តីបន្ទោស​ប្រទេស​ចិន ចំពោះ​ការដាក់ចេញ​នូវ​ច្បាប់​សន្តិសុខ​ថ្មី សម្រាប់​ទីក្រុង​ហុងកុង ។​នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​៧​មិថុនា​២០២០​។​a china japo 

​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក​អូស្ត្រាលី និង​កាណាដា បាន​ថ្កោលទោស​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៨ ខែឧសភា ពីបទ​ដាក់ចេញ​នូវ​ច្បាប់​មួយ ដែល​ពួកគេ​បាន​និយាយថា នឹង​គំរាមកំហែង​ដល់​សេរីភាព និង​រំលោភ​លើ​កិច្ចព្រមព្រៀង​ចិន​-​អង់គ្លេស ឆ្នាំ​១៩៨៤ ស្តីពី​ស្វ័យភាព​របស់​អតីត​ដែនដី​អាណានិគម ។ តែ​ទីក្រុង​តូ​ក្យូ​បានចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​របស់​ខ្លួន កាលពី​ថ្ងៃទី​២៨ ខែឧសភា ជា​ថ្ងៃ​ដែល​សភា​ចិន​បានអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ ដោយ​និយាយថា ប្រទេស​ជប៉ុន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​នេះ ដែល​ក្រុម​អ្នកសង្កេតការណ៍​បារម្ភ​ថា អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្វ័យភាព​ពិសេស និង​សេរីភាព​របស់​ហុងកុង ។​

​ទីក្រុង​តូ​ក្យូ​ស្ថិតក្នុង​ស្ថានភាព​ស្មុគស្មាញ ចំពេល​មាន​ភាព​តានតឹង​រវាង​ចិន និង​អាមេរិក ជុំវិញ​បញ្ហា​ហុងកុង​។​​ជប៉ុន​កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង ដែល​គ្រោង​ធ្វើ​កាលពីដើម​ខែមេសា ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ដោយសារ​មេដឹកនាំ​រវល់​រឿង​ទប់ស្កាត់​ជម្ងឺ​កូ​វិដ​១៩​។​តាម​អ្នកវិភាក​វាយតម្លៃ​ថាជ​ប៉ុន​ដែលជា​ប្រទេស​សំខាន់​នៅ​តំបន់​អាស៊ី​ត្រូវការ​ចិន​ជាង​អាមេរិក​ជួយ​ដើម្បី​ស្តា​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយពី​គារ​ធូ​ស្រាល​ជម្ងឺ​កូ​វិដ​១៩​។​a japon china 

​