» លោក ម៉ាក្រុន ឲ្យដឹងថា«ព្រះវិស្ណុផ្ទំ»នៃប្រសាទមេបុណ្យតាំង នៅសារមន្ទីរ Guimet បានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ឱ្យស្គាល់អរិយធម៌កម្ពុជា » ឡានសាមុយ មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវចូល ព្រលានយន្តហោះ ក្នុងស្រុកអូរាំងស្លាប់៣ » ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5306 នាក់

ម្សិលមិញ 13560 នាក់

សរុប 21226171 នាក់

ឲ្យ​ប្រពន្ធ​រកស៊ី​ផ្លូវភេទ​ពេល​ដឹងថា​ដេក​អត់​ប្រើ​ស្រោម​ចាប់​ដាក់​ច្រវាក់​វាយ​ធ្វើបាប​រាងកាយ​និង​ប្រដាប់ភេទ​!!

​ខេត្ត​ត្បូងឃ្មុំ ៖​បុរស​ជា​ប្តី​ម្នាក់​មិ​ន្ត្រឹ​ម​តែ​គ្មនា​សម​ត្តភាព​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​មួយ​មិន​រស់​ទេ​តែ​បែ​ជា​ឲ្យ​ប្រពន្ធ​ទៅរក​ស៊ី​លក់​ផ្លូវភេទ​យកលុយ​មក​ចិញ្ចឹម​ខ្លួន​វិញ​ហើយ​មានពេលខ្លះ​ប្រើ​ហឹ​ង្សា​លើ​ស្ត្រី​ជា​ប្រពន្ធ​ទៀត​ប្រសិនបើ​ដឹងថា​ប្រពន្ធ​ដែល​ខ្លួ​ប្រើ​ឲ្យ​ទៅ​លក់ខ្លួន​ហ៊ាន​ដេក​ជាមួយ​ភ្ញៀវ មាន​អត់​ពាក់​ស្រោម អនាម័យ​ទេ​?​។​a hus sex1 

រឿង​ដែល​សង្វេគ​គឺ​ដោយសារ​ភ័យខ្លាច​និង​ស្មោះត្រង់​ប្រពន្ធ​បាន​ឆ្លើយ​ត្រង់​ថា មាន​ភ្ញៀវ​ខ្លះមក​រួមភេទ​ប្រើប្រាស់​ស្រោមអនាម័យ ខ្លះទៀត​មិន​ប្រើ​ស្រោមអនាម័យ ធ្វើ​ឲ្យ​ប្តី​ខឹង​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ និង​បាន​យក​ច្រវាក់​មក​ចងជើង​ប្រពន្ធ​ហើយ​ទាញ​ជើង​ផុតពី​រនាប​ផ្ទះ​ម្ខាង​១​ម៉ែត្រ និង​ជើង​ម្ខាង​ទៀត​នៅលើ​រនាប រួច​យក​អង្រែបុកគ្រឿង​ធ្វើ​ទារុណកម្ម​វាយ​ក្បាលជង្គង់​ប្រពន្ធ​សងខាង និង​បុក​ចំ​ប្រដាប់ភេទ​បន្ថែមទៀត​។ មិនតែប៉ុណ្ណោះ ថែមទាំង​យក​ដែកកេះ​ដុត​រោម​ប្រដាប់ភេទ និង​ឡា​ម​មក​ជួស​ដៃ ប្រពន្ធ​ទាំងសងខាង​ទៀតផង ។​

​អំពើហិង្សា​លើ​ស្ត្រី​ចា​ប្រពន្ធ​យង់ឃ្នង​នេះ ឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ហើយ​បាន ទៅធ្វើ​អន្តរា​គម​ន៏​ចាប់​បុរស​ជា​ប្តី​កំណាច​នៅ​ល្ងាច ថ្ងៃ ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ចំការកៅស៊ូ​វាល​៧០ ក្នុងភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ បញ្ជូនទៅ​ឲ្យ​អយ្យការ​អម​សា​សា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​ចាត់ការ​តាមច្បាប់ ។​

​លោក​វរ​សេនី​យ៏​ត្រី វ៉ា សម្បត្តិ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ បាន​ឲ្យ​ដឹងថា ប្តី​កំណាច​រូបនេះ​ឈ្មោះ ហ៊ាង ស៊ា​ង​ខេង អាយុ​៥១​ឆ្នាំ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ និង​ប្រពន្ធ​រងគ្រោះ ឈ្មោះ ស​.​ផ​.​ល អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ដោយបាន​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​មិនទាន់​រៀបការ ដោយ​ប្តី​ជា បុរស​ជា​ប្តី​ពោះម៉ាយ​កូន​១ និង​ស្ត្រី​រងគ្រោះ​ក៏​មេម៉ាយ​កូន​១​ដូចគ្នា​ហើយ​បាន​យកគ្នា​មិនបាន​រៀបការ​ទេ​បាន​៣​ឆ្នាំ ។​

​តែ​ដោយសារតែ​ការរស់នៅ​ជាមួយនឹង​ដំណាំ​កៅស៊ូ​កន្លះ​ហិកតា​ចាយវាយ​មិន​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ បុរស​ជា​ប្តី​ក៏បាន​អនុញ្ញាត​ឲ្យ​ប្រពន្ធ​ទៅរក​ស៊ី ផ្លូវភេទ នៅ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ដែល​ក្នុង​១​ថ្ងៃ​ទទួលបាន​កម្រៃ​៥​ទៅ​៦​ម៉ឺន​រៀល​ហើយ​មាន​ការចែក​ភាគរយ​ជាមួយនឹង​ម៉ែ​យ៉ែម ឬ​ជួនកាល​បាន​ក្រោម​នេះ​ក៏មានដែរ ដើម្បី​យកលុយ​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ។​

​លុះ​មកដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ពេលយប់​ប្តី​បាន​បាន​សួរនាំ​ប្រពន្ធ​រឿង​ទទួលភ្ញៀវ​ដែល​មក​រួមភេទ​ជាមួយ តើ​មាន​ឲ្យ​ភ្ញៀវ​ពាក់​ស្រោម​ទេ​? ប្រពន្ធ​បាន​ឆ្លើយ​តាម​ត្រង់​ថា មាន​ភ្ញៀវ​ខ្លះ​ប្រើប្រាស់​ស្រោមអនាម័យ ខ្លះទៀត​មិន​ប្រើ​ស្រោមអនាម័យ​ទេ ។ ចម្លើយ​បែបនេះហើយ​ទើប​ធ្វើ​ឲ្យ​ប្តី​កំណាច​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ ដូច​ការរៀបរាប់​ខាងលើ​តែម្តង ។​

​ប្រការ​ដែល​គួ​ឲ្យ​អាណិត ក្រោយពី ប្តី​បាន​ដេកលក់​បាត់​លុះ​ម៉ោង​១២​ថ្ងៃត្រង់​ប្រពន្ធ​បាន​លួច​ស្រាយចំណង​ហើយ​ដើរ​ចុះពីលើផ្ទះ​ដោយ​ថ្នមៗ​មក​ពួន​ក្នុងព្រៃ​ចំការ​ដំឡូង​។​លុះ​មកដល់​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​បានដឹង​ពី​ករណីនេះ លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត ក៏បាន​ចាត់​កម្លាំង​ឲ្យ​ចុះទៅ​កន្លែងកើតហេតុ និង​បាន​ចាប់ខ្លួន​បុរស​ជា​ប្តី​យកទៅ​ចាត់ការ​តាមច្បាប់​។​
​នៅ​ព្រឹក​ថ្ងៃទី​២៥ កក្កដា សម​ត្ត​កិច្ច​បាន​បញ្ជូន​បុរស​ជា​ប្តី​ទៅ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​ឯ​ស្ត្រី​ជា​ប្រពន្ធ​វិញ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ​ទាំង​អាកា​រៈរ​បួស​ពេញ​ខ្លួន ៕a hus sex a hus sex2 


​