
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5245 នាក់
ម្សិលមិញ 24358 នាក់
សរុប 21101012 នាក់
កម្ពុជា៖នៅថ្ងៃទី២៣កក្កដា លោកភុំថាំវិឆាយ៉ាឆៃនាយករដ្ធមន្ត្រីស្តីទីថៃបណ្តេញឯកអគ្គរាជទូតខ្មែរពីប្រទេសថៃនិងកោះហៅឯកអគ្គរាជទូតថៃពីក្រុងភ្នំពេញនិង លោកប៊ុនស៊ិនផាក្លាង( Boonsin Phadklang )មេភូមិភាគ២របស់ថៃ ប្រកាសក្តែងៗថា បិទការធ្វើដំណើរតាមយានជំនិះគ្រប់ប្រភេទមិនថាចេញឬចូល បិទការទស្សនាប្រាសាទតាមាន់ បិទច្រកពាណិជ្ជកម្ម ការធ្វើបែបនេះ ថៃអះអាងថា គឺដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសថៃ រក្សាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជនថៃ ដើម្បីកុំឱ្យរងផលប៉ះពាល់ពីឧបទ្ទវហេតុបែបនេះម្តងទៀត ។នៅព្រឹកថ្ងៃទី២៤ក្កដា២០២៥កងទព័ថៃបានផ្ទុះអាវុធបាញ់ប្រហារយោធាខ្មែរដែលចេញទៅហាមឃាត់មិនឲ្យទាហ៊ានថៃសង់របងបន្លាលួស។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទនៅវេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។ នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី។នៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ។
-នៅវេលាម៉ោង ០៨:៤៦នាទី កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។នៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
សម្រាប់តុល្យកាផ្ទុះអាវុធជាមួយគ្នា១ថ្ងៃនេះនៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជាលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើង ថា៖ «ក្រោមការតស៊ូស្វិតស្វាញ រឹងមាំយ៉ាងស្វាហាប់របស់កងកម្លាំងប្រដាប់អាវុធកម្ពុជា យើងដណ្តើមកាន់កាប់បាននូវប្រាសាទតាក្របី នៅម៉ោង៩:៣០នាទី ១០០ភាគរយ និងទាញយកមកវិញនូវដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលជាម្ចាស់ប្រាសាទតាក្របី ក្នុងនោះក៏មានតំបន់មុំបី ក៏បានច្បាមកាន់កាប់យកដោយជោគជ័យ ដែលជាដែនអធិបតេយ្យរបស់យើងផងដែរគិតមកដល់ម៉ោងនេះ យើងរក្សាប្រៀបឈ្នះ និងឈរកាន់កាប់នៅទីនោះ។ ចំពោះប្រាសាទតាមាន់ធំ ដែលចាប់ផ្តើមនៃការផ្ទុះអាវុធក៏កម្ពុជានៅរក្សាកាន់កាប់ដដែលមិនមានការថយក្រោយសូម្បីតែមួយជំហានណាឡើយ»។
លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងដែរថា យោធាថៃបានបើកការវាយប្រហាររហូតដល់៨ទីតាំង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការប្រើប្រាស់អាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំង៨នោះ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់ភ្នំទ្រព្យ វាលឥន្ទ្រី តាថាវ ភ្នំខ្មោច អានសេះអូផ្កាស្នេហ៍ និងមុំបី។អ្នកនាំពាក្យបានបញ្ជាក់ទៀតថា យោធាថៃមិនត្រឹមតែមានចេតនាវាយប្រហារលើទីតាំងយោធាកម្ពុជានោះទេ ថែមទាំងបើកការវាយប្រហារដល់តំបន់ដែលមានប្រជាជនស្លូតត្រង់ថែមទៀតផង ដែលធ្វើឱ្យប្រជាជនបានជម្លៀសចេញពីផ្ទះសំបែងរកទីទួលសុវត្ថិភាពរស់នៅជាមួយភាពភ័យខ្លាច និងតក់ស្លុត។ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់កម្ពុជា គឺដោយសារតែគ្មានជម្រើស ដោយសារតែថៃ រំលោភបំពាន គោលដៅសំខាន់គឺការពារខ្លួន ដោយមិនបានផ្តោតលើយោធា ឬទីតាំងជនស៊ីវិលឡើយ។
លោក ជុំ សុន្ទរីអ្នកនាំពាគ្យក្រសួងការបរទេសវិញបាន លើកឡើងថា កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីតបតចំពោះរដ្ឋាភិបាលថៃ ធ្វើមកលើកម្ពុជានោះឡើយ ដោយយើងបានជូនដំណឹងត្រឹមត្រូវ ទៅរដ្ឋាភិបាលថៃ អំពីការទម្លាក់កម្រិតទំនាក់ទំនងនៅត្រឹមលេខាការទូតទី២ ខុសពីថៃ ដែលមិនបានជូនដំណឹងកម្ពុជាឡើយ។លោក ជុំ សុន្ទរី លើកឡើងថា ថៃបានរំលោភបំពានលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
សម្រាប់សង្គ្រាមលើកនេះតាមសាររបស់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ «ជនរួមជាតិកម្ពុជា កុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។ល។ និងសូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែង លើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ»។ សម្តេចតេជោ បានបញ្ចប់ថា «សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើង»។ក្រៅពីសារធានាការទទួលខុសត្រូវសម្តេចតេជោហ៊ុន សែន៖ នៅនាពេលរសៀលបានបង្ហោះសារមួយទៀតថា កាសែតថៃ បានចេញផ្សាយថា ខ្ញុំបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។
ខ្ញុំសូមបញ្ជាក់ថា ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ !។ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។សម្តេចតេជបញ្ជាក់ថាមេបញ្ជាការយោធភូមិភាគ២របស់ថៃនេះហើយជាអ្នកបង្កសង្គ្រាមនេះឡើងតាមរយៈការបញ្ជាឲ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញនិងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។
លោកម្នាក់នេះហើយ(ប៊ុនស៊ិនផាកក្លាង)ដែលធ្លាប់បានព្រមានថានឹងវាយកម្ពុជាដោយប្រើពេលត្រឹម៣ថ្ងៃ។ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម៣ថ្ងៃរបស់គាត់ដែរ។ការចុះផ្សាយដែលចរិតកុហកនៃអ្នកនយោបាយថៃនិងសារព័ត៌មានថៃ
វាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់តទៅទៀតចុះ។ដោយឡែកនៅពេលព្រលប់មេទ័ពជាន់ខ្ពស់របស់កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងអំពីស្ថានភាពព្រំដែន៖ គិតត្រឹមម៉ោងជិត៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាឈរគ្រប់គ្រងសមរភូមិបានយ៉ាងល្អ បើទោះបីកងទ័ពថៃបើកការវាយប្រហារខ្លាំងៗមកលើកងទ័ពយើងក៏ដោយ។
គិតត្រឹមម៉ោង៧យប់ថ្ងៃទី២៤ ខែកក្កដានេះ ស្ថានភាពនៅសមរភូមិព្រំដែនមានសភាពការណ៍ធូរស្រាលស្ងប់ស្ងាត់ តំបន់ប្រាសាទតាមាន់តូច និងតំបន់មួយចំនួនៅតាមបណ្តោញព្រំដែន នៅបន្តវាយប្រហារប្រយុទ្ធមួយៗនៅឡើយ ប៉ុន្តែសរុបជារួមកងទ័ពរបស់យើងគ្រប់គ្រង ស្ថានការណ៍សមរភូមិបានយ៉ាងល្អ៕