» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5014 នាក់

ម្សិលមិញ 16074 នាក់

សរុប 21319315 នាក់

អាណិត​ណាស់​ខ្ចី​ម៉ូតូ​គេ​ជិះ​ទៅ​មើល​យាយ​ឈឹ​បែ​ជា​ឡាន​បុក​ស្លាប់​ខ្លួនឯង​!

 


​ភ្នំពេញ​៖ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ ត្រង់ចំណុច​ខាងលិច​រង្វង់​មូល​គួរ​ស្រូវ លើផ្លូវ​២១៧​កែង​ផ្លូវ​១០៤ ឋិត​នៅក្នុង​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ៨​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​យុវតី​ម្នាក់​ស្លាប់​ភ្លាមៗ​។​a car kill 

​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​យុវតី​រងគ្រោះ​ដល់​ស្លាប់​នៅ​និង​កន្លែង​ឈ្មោះ ភឿន ស្រី​កា ភេទ​ស្រី អាយុ ១៥​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង មាន​ទីលំនៅ​ឋិត​ក្នុង ភូមិ​តា​ងួន ឃុំ​ព​ម៉ា​រៀល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​(​ពាក់មួក​សុវត្ថិភាព​)​ពេល​រួម​ដំណើ​ជាមួយ​បងស្រី​ចាំ​អ្នកបើក​ម៉ូតូ HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្ដាល 1AI-6655 ឈ្មោះ​ភឿន ស្រីរ​ត្ន័ ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ បុគ្គលិក​ហាង មាន​ទីលំនៅ​ឋិត​ក្នុងភូមិ​តា​ងួន ឃុំ​ព​ម៉ា​រៀល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ (​រងរបួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​សួគ៌ា​)(​ពាក់មួក​សុវត្ថិភាព​)​។​ជនរងគ្រោះ ទាំង ២​នាក់ ត្រូវជា​បងប្អូន​បង្កើត​បាន ខ្ចី​ម៉ូតូ​ចុងភៅ​ជិះ​ទៅ​មើល​យាយ​ឈឺ នៅឯ​ស្រុក ប៉ុន្តែ​មិនទាន់​ទៅដល់​ផង ជួប​អកុសល​បែបនេះ​។​

​រថយន្ត​បង្កហេតុ​ម៉ាក HYUNDRI ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3D-2803 បើកបរ​ដោយ​ឈ្មោះ ចឹក ធូ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ទីលំនៅ​ឋិត​ក្នុងភូមិ​អង្គ​ខ្ជាយ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ (​ឃាត់ខ្លួន​)​។​​មុនពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច​រួច​រថយន្ត ក៏បាន​បុក​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​បោក​អូស​តែម្ដង​។​

​រថយន្ត​ខូចខាត​ស្រាល​ម៉ូតូ​ខូចខាត​ស្រាល​។​ម្តាយ​យុវតី​រងគ្រោះ​ពេល​មក​មើល​កូន​បាន​ដួលសន្លប់​ដោយសារ​រន្ធត់ចិត្ត​ពេក​។​​សូមបញ្ជាក់​៖ ក្រោយពី​កើតហេតុ​សមត្ថកិច្ច ចុះ​ដល់ទី​តាំងធ្វើ​កំណត់ហេតុ​ប្រគល់ ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​ត្រូវបាន​ប្រគល់​ទៅ​ឲ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។​a car kill1 a car kill2 a car kill3 a car kill4 

​