» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 920 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095835 នាក់

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ាប់​ហៅ​ក្របី​បាននិងកំពុង​ឡើងចាង​ដឹកឈើ​ទៅ​ស្រុក​យួន​!

​មណ្ឌល​ល​គិរី ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ទ្វេភាគី​អន្តរជាតិ​ដាក់​ដាំ​ខេត្តមណ្ឌលគិរី​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ដោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធើ​ឬ​កន្ទេល​ធំ​បន្លំ​ដេក​តាមរយៈ​ថា​មិន​ហ៊ាន​ប៉ះពាល់​ជាមួយនិង​មេ​ឈ្មួញ​នោះទេ​? ។​

cover

​ឈ្មួញ​ដែល​គេ​រាយការណ៍​ថាស​កម្ម​ជាងគេ​អា​ឡុ​វ​នោះ​មាន ឈ្មោះ ម៉ាប់​រហ័ស្ស​នាម​ក្របី​ដែល​កន្លងមក​គេ​ដឹងថា​ម្សៀ​នេះ​ជាម​នុស្ស​ជិតស្និទ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា​ហ៊ុន​ជា​ដែល​កំពុង​ជាប់ទោស​គុក​ព្រោះ​បាញ់បោះ​សេរី​គម្រាម​សម្លាប់​។

អា​ឡូ​វ​ម្សៀ​ម៉ាប់​ឬ​អា​ក្របី​បាននិងកំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​ប្រឆាំងនឹង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុ​សែន ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​និង​ច្រក​ប្រាំពីរ​(​ណាំ​លៀ​)​ខេត្តមណ្ឌលគិរី គគ្រឹកគគ្រេង​ដូច​គេ​ហែ​រក​ឋឹ​ន​ជា​រៀងរាល់​យប់ តាម​រថយន្ត​សាំ​យ៉ុង​យ៉ាងតិច​៦០​គ្រឿង​ដោយមាន​រថយន្ត​ឡង់​គ្រី​ស​រ័​ពាក់​ស្លាក​លេខ​០០៧​នាំមុខ​គ្មាន សម្ថ​កិច្ច​ណា​ធើ​ដឹង​ក្រៅពី​ដេកចាំ​ទទួល​លាភសក្ការៈ​នោះឡើយ​? ។​

សូមបញ្ជាក់ថា បន្ទាប់ពី​មាន​ករណី​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​អ្នកការពារ​ព្រៃឈើ​បីនាក់​នៅ​ប៉ុស្តិ​ព្រុំដែន អូរ​លែរ​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​នេះហើយ​ជនបង្ក​មិនទាន់​ឃើញ​ផ្តន្ទាទោស​ដាក់គុក​ប៉ុន្មាន​ឆ្នាំ​ផង​នោះគេ​ឃើញថា ឈ្មោះ ម៉ាប់​ហៅ​ក្របី​នេះ​ហាក់បីដូចជា កំពុង​ជិះសេះ​លែងដៃ​មិន​ខ្វល់ខ្វាយ ពី​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ចូលទៅ​តំបន់​នោះ​ទៀត​ទេ ទើប​ក្រុម​រថយន្ត​ដឹកឈើ​របស់លោក ម៉ាប់ បាន​ដំណើរការ​យ៉ាង​រលូន​ជាមួយ​សមត្ថកិច្ច​គ្រប់ផ្នែក​ទាំងអស់ ដែល​ប្រចាំការ​នៅ​ច្រក​ដាក់​ដាំ​នេះ​តែម្ដង ។​

សូម​បញ្ជាក់ដែរថា​កាលពី​អ​ឡុង​ខែ​ក​ញ្ញ​ឆ្នាំ​២០១៦​ម្សៀ​រ​ម៉ាប់​នេះ​បាន​ប្រើ​កាំភ្លើង​អាកា​បាញ់​គម្រាម​គេឯង​នៅមុខ​បញ្ជាការ​ប៉េអឹម​ស្រុក​អូ​រាំង​អស់​ចិត​មួយ​បង់​តែ​គ្មាន​អ្នកណា​ហ៊ាន​ធើ​ប្រដាប់​អី​ម្សៀ​ម៉ាប់​ឡើយ​ដោយ​ពួកគេ​ខំ​ជួយ​បន្លប់​បំបិទរឿង​ទៅវិញ​!​។​

ប្រភព​ដដែល​នោះ បាន​ខ្សឹប​ប្រាប់ថា ម្ចាស់​រថយន្ត​ឡង់​គ្រី​ស័​រ​ជាច្រើន​គ្រឿង​នេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា​ជា​របស់លោក​ម៉ាប់​ហៅ​លោក​ក្របី​ជា​មេការ​ឈ្មួញ​ឈើ​ល្បី​ផ្អៀង​ប្រទេស​បាន​រត់ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​រួច​អស់ហើយ​បានជា​ស្ងាត់ឈឹង​ចឹ​ង​នោះ​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោកស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ឡោក​សុខា​និង​ជាពិសេស លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ដែលមាន​អំណាច​ម៉ា​ខេត្ត មណ្ឌល​គី​រី​គួរ​មាន​វិធានការ​ទប់ស្កាត់​បង្ក្រាប​ផង​បើ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ ការរិះគន់​ថា​ម្សៀ​ម៉ាប់​ហៅ​ក្របី​និង​ចៅហ្វាយខេត្ត​គឺ​តែមួយ​!?៕

2018-05-23 15.48.14

2018-05-23 15.48.17

2018-05-23 15.48.20

2018-05-23 15.48.24