» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 957 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095872 នាក់

មន្ទី​សំរាក​ព្យាបាល ជា​ឡេង ចាក់​ថ្នាំ​ខ្វះ​បច្ចេកទេស បណ្តាល​ឲ្យ​កុមារ​ម្នាក់​ស្លាប់​ទទេ​!

 

​សៀមរាប​៖​កុមារ​អាយុ​១៣​ឆ្នាំ​ម្នា​ក់នៅ​សុខៗ​ត្រូវ​គ្រូពេទ្យ​មន្ទីរ​សំរាក​ព្យាបាល ជា​ឡេង​នៅតាម​ផ្លូវជាតិ​លេខ ៦ ទល់មុខ​កា​រាស់​សាំង ខាងលិច​ផ្សារ​ពួក​ស្រុក​កពួក​ប្រមាណ ៥០​ម៉ែត្រ​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​ស្លាប់​ទទេ កាលពី​ថ្ងៃទី​១៩ ១០ ២០១៩​តែ​ជីតា​ដែល​បាន​លុយ​សំណង​និយាយ​ការពារ​ពេទ្យ​ថា​មកពី​កម្មផល​ទៅវិញ​!​។ a sim hospi1 

​លោក​ស៊ុន​គិ​ន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ឃុំ​រើ​ល ស្រុក​ពួក​ខេត្ត​សៀ​បរាប​ដែល​មក​សម្រាក់​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល​ជា​ឡេង​បាន ឲ្យ​ដឹងថា ចៅប្រុស​ឈ្មោះ ខន​សុខា អាយុ​១៣ ទៅសួរសុខទុក្ខ​ខ្ញុំ ដែល​ដេក ក្នុង​មន្ទី​សំរាក​ព្យាបាល ជា​ឡេង​។ ពេលនោះ​ខ្ញុំ​ឃើញ​ចៅ​មាន​សម្បុរ​ស្លេក ក៏​ឲ្យ​ពេទ្យ​ពិនិត្យមើល លោកគ្រូ​ពេទ្យ​ប្រាប់ថា ចៅ​តា​ឯង​មាន​មេរោគ​គ្រុនឈាម​!​។ រូបខ្ញុំ ស៊ុន​គិ​ន ប្រាប់​ឲ្យ​លោកគ្រូ​ព្យាបាល​ចៅ​ខ្ញុំ​ផង ។

​ពេលនោះ​លោកគ្រូ​ពេទ្យ​បាន​ចាក់​បញ្ចូល​សេរ៉ូម​ឲ្យ​កុមារ​រងគ្រោះ​។ ផ្លោក​ទី ១ ផ្លោក​ទី ២ ផ្លោ ទី ៣ មិនមាន​អ្វី​កើតឡើង​ទេ​។ ស្រាប់តែ​ដល់ ផ្លោក​ទី ៤ អ្នកគ្រូ​ពេទ្យ​ស្រី​បាន​ចាក់ បញ្ចូល​ថ្នាំ​បន្ថែម​។​ភ្លាមៗ​នោះ​ស្រាប់តែ​ចៅ​គាត់​ស្ទុះ​ក្រោក​ក្អួត​។ គ្រូពេទ្យ​ឆោឡោ​ជួយ​ធ្វើ​ចល់នា ហើយនឹង​ក្រទីក្រទា​រក​ឩ​បក​ឩ​ក​ស៊ី​ស៊ែ​ន​មក​ជុំនួយ តែ​រក​មិនបាន ។ អ្នកជុំងឺ​រកកល់​ដក​ចង្ការ​មាន់ ពេលនោះ លោកគ្រូ​ពេទ្យ ជា​ឡេង​បាន​ប្រាប់​ឈ្មោះ គឹ​ង​ត្រូវជា​ឪពុកមា ឲ្យ​យក​កុមា​រង់​គ្រោះ​ទៅ​ពេទ្យ​បង្អែក​ស្រុក​ពួក​ដែល​នៅ​ចំងាយ ពី​មន្ទី​សំរាក​ព្យាបាល ជា​ឡេង ប្រហែល ១០០ ម៉ែត្រ ។

​ករណី​យ៍​នេះ​លោក​គឹ​ង​ជា​ឪពុកមា​រស់នៅ​ភូមិ​ស្វាយចេក​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖ រូបលោក​និង​ប្រពន្ធ​ទៅសួរសុខទុក្ខ​ក្មួយ ថ្ងៃទី​១៩​តុលា ឃើញ​ក្នួ​យ​បាត់​ស្លេកស្លាំង​ក៏​បបួល​ក្មួយ​ថា ចាំ​ទៅផ្ទះ​ជាមួយ​ពូ​។ លោក​គឹ​ង​បន្តថា​ក្នុង​បន្ទប់​មាន​អ្នកជំងឺ​បួន​នាក់់​។ លោកគ្រូ​ពេទ្យ​ចាក់​ថ្នាំ​រួច​បីនាក់​ហើយ ក្មួយ​គាត់​ចាក់​ក្រោយ​គេ ។​គ្រាន់តែ​ពេទ្យ​ស្រី​ចាក់​បញ្ចូល​ថ្នាំ​មិនបាន​មួយ​នាទី ផង​ស្រាប់តែ​ក្មួយ​គាត់​ក្អួត រូបខ្ញុំ​គឹ​ង​ស្ទុះ​ត្រកង​ក្មួយ ហើយ​ជួយ​រឺត​ចល់នា​បេះដូង​។ ពូក​ពេទ្យ​ក៏​ផ្អើល​មកជួយ​ដែរ តែ​ក្មួយ​គាត់​ឈ្មោះ ខន​សុខា​ក្អួត​ជា​លើក​ទី​ពីរ បាន​បី​ដង ស្រាប់តែ​ដកចង្កាមាន់​រួចផុត​ដង្ហើម​ក្នុង​មន្ទីរពេទ្យ​ជា​ឡេង​នៅ ម៉ោង​បួន​រសៀល ។ រឿង​ដែល​ហួសចិត្ត​នោះ ពួក​ពេទ្យ​ប្រាប់​គាត់​ថា ឲ្យ​យកទៅ​ពេទ្យ​បង្អែ​ង​ស្រុក​ទៅ ព្រោះ​ទីនេះ​មិនមាន​ឩ​បក​រណ៍​អុក​ស៊ី​ស៊ែ​ន​ទេ​?​។

រូបខ្ញុំ​គឹ​ង​បាន​បី​សព្វ​ក្មួយរ​ត់ទៅ​ពេទ្យ​ស្រុក ។ ពេលនោះ​បុគ្គលិក​ពេទ្យ​ស្រុក​បាន​យក​ឩ​ក​ស៊ី​ស៊ែ​ន​មក​ដាក់​តែ​បាន​ប្រាប់ថា​កុមារ​ខន​សុខា បេះដូង​ឈប់​កំរើក​យូ​ហើយ ។ ​លោក​គឹ​ង​បញ្ជាក់ថា​ក្មួយ​គាត់​ពិតជា​ប្រតិកម្ម​ថ្នាំ​ស្លាប់​ក្នុង​មន្ទីរ​សំរាក​ព្យាបាល ជា​ឡេង​ពិតមែន ។ ​ឯ​លោក​ស៊ុន​គិ​ន​ជា​ជីតា​និយាយថា ចៅ​របស់គាត់​អាយុ​អស់ហើយ​។ ខ្ញុំ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា យើង​ត្រូវធ្វើ​អារ​ម្ម​ណ៏​ឲ្យ​ស្ងប់ ខ្លួន​យើង​ក៏បាន​សុខ​ដែរ​? ។​​ពេល​សួរថា​តើ គេ​ជួយ​សោហ៊ុយ​ទេ​? គាត់​ប្រាប់ថា គេ​ជួយ​ប្រាក់​ដែរ​តែ​គាត់​មិន​ប្រាប់ថា​មាន​ចំនួន​ប៉ុន្មាន​។

 

​អ្នកយក​ព័​ត៏​យើង​បាន​ទៅ ដល់​មន្ទីរ​សំរាក​ព្យាបាល ជា​ឡេង បាន​ជួប​បុគ្គលិក​ពេទ្យ​ម្នាក់ តែ​គាត់​ប្រាប់ថា ខ្ញុំ​ជា​កូនចៅ​គេ មិន​ហ៊ាន​ប្រាប់​សូម្បីតែ​លេខ​ទូរស័ព្ទ​។
​ក្រោយមក​បាន​ទូរស័ព្ទ ទៅ​លោក​ជា​ឡេង​ពេល​សួរថា មាន​កុមារ​ម្នាក់​ស្លាប់​នៅ​មន្ទីរ​សំរាក​ព្យាបាល​របស់លោក សូមជួយ​ពន្យល់​ផង​បានទេ​? លោក​ជា​ឡេង​ប្រាប់ថា មិនអាច​ប្រាប់​បានទេ បើ​ចង់ដឹង​ទៅ​សួរ​តុលាការ​ទៅ​?​។

​ឯ​លោក​ម៉​ង់​សម្បត្តិ​ប្រធាន​ពេទ្យ​បង្អែក​ស្រុក​ពួក​បាន ឲ្យ​ដឹង​តាមរយៈ​បុគ្គលិក​ថា​៖ អ្នកជំងឺ​ពិតជា​បាន​ផុតដង្ហើម​មុននឹង​ចូលមក​ពេទ្យ​ស្រុក​ទៅទៀត​។
​លោក​ទេព ពុំសែន អធិការ​ស្រុក​ពួក​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖ ព្រឹក​ឡើង​លោក​បានរៀបចំ​គណៈកម្មកា​រ​ចម្រុះ​មួយ​ទៅធ្វើ​កោសល្យវិច័យ កុមារ​ដែល​ស្លាប់​។​លោកគ្រូ​ពេទ្យ​ស្រុក​ប្រាប់ថា កូនក្មេង​នោះបាន​ពុល​ចំណីអាហារ ស្លាប់ មិនមែន​ស្លាប់​ដោយសារ ចាក់​ថ្នាំ​នោះទេ​?​។ ចម្លើយ​ប្រធាន​ពេទ្យ​បង្អែក​ស្រុក​មិន​ស៊ីសង្វាក់​ព្រោះ​តើ​ឲ្យ​ក្មេង​ទៅ​ហូប​ចំណី​ឯណា​បើ​ដៃ​នៅជាប់​សេរ៉ូម​ហ្នឹង​?​។​បើ​មិន​មកពី​ប្រតិ​ម្ម​ថ្នាំ​ជា​អ្វី​ទៅវិញ​?​។​ម្យ៉ាង​បើ​ពុល​ចំណី​គេ​រក​ចំណី​ដែល​ក្មេង​ហូប​មើលថា​តើ​ជា​អ្វី​?​។​

​ករណីនេះ​លោក​ស៊ិន​ចាន់ថុល អភិបាលស្រុក​ពួក​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ៖ លោក​មិន​បានដឹង​ច្បាស់​ទេ​ឲ្យ​សួរ​ខាង​ព្រហ្ម​ទ​ណ្ឌ៏​ស្រុក​វិញ​។ លោក​បានដឹងថា ពេទ្យ​ជា​ឡេង តេ​ប្រាប់​តាម​ទូ​ស័ព្ទ​ថា បាន​សម្រុះសម្រួល​ជាមួយ​គ្រួសារ​ចប់​ហើយ​។​តែ មកដល់ពេលនេះ​របាយ​ការ​ណ៏​ក៏​មិនឃើញ​មាន​ដែរ ។
​ចំណែក​មន្ទី​សុខាភិបាល​ខេត្ត​វិញ មន្ត្រី​រដ្ឋា​ល​ឲ្យ​ដឹងថា មន្ទី​គ្រាន់តែ​ទទួល​របាយ​ការ​ណ៏​ទេ ចំណែក​ចេញ​អាជ្ញាប័ណ្ណ​គឺ​នៅលើ​ស្រុក​អ្នកសម្រេច​។​

​ព្រះអង្គ​ម៉ក់​ប៉ឹង ព្រះ​អនុគុណ​ស្រុក​ពួក ព្រះអង្គ​បាន​យក​អំណោយ​ឲ្យ​ជនរងគ្រោះ មាន​សង្ឃដីកា​ជាមួយ​គ្រួសារ​សព​ក្នុងចំណោម​មនុស្ស​ច្រើន​ថា​៖ ពេទ្យ ជា​ឡេង ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ចឹ​ង ជា​ទស្សនៈ​ព្រះអង្គ​គួរណា​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ ។ ពេល​សួរថា ពេទ្យ​គេ​ឲ្យ​សំណង​ជន​រង់​គ្រោះ​ហើយ​តើ​?​។

​ព្រះអង្គ​ឩ​ប​មា​ដូចជា គ្រោះ​ថ្នា​ចរាចរ​ថា​៖​ទោះបី​អ្នក​បង្កហេតុ​ត្រូវ​គ្នា​យ៉ាងណាក៏ដោយ​ក៏​ប៉ូលិស​ចាប់យក​យានយន្ដ​ទៅធ្វើ​ការត្រួត​ត​ពិនិត្យ​ដែរ​។
​អ្នកស្រុក​មួយចំនួន​ឲ្យ​ដឹងថា គ្រួសារ​សព​ថា​អាយុ​អស់ ជា​រឿង​មួយ​តែ​ពេទ្យ មិន​ជំនាញ ខ្វះ​បច្ចេកទេស​និង​ឧបករណ៍ មិនមាន​បទពិសោធ ធ្វើ​មនុស្ស​ស្លាប់​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសវៀង​កុំ​ឲ្យ​រឿងនេះ កើតឡើង​បង្ក​គ្រោះថ្នាក់​ដល់​ជី​វិ​តអ្នឯទៀត៕a sim hospi a sim hospi2 
​