
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 15483 នាក់
ម្សិលមិញ 25341 នាក់
សរុប 21322977 នាក់
បន្ទាយមានជយ័៖មន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ កំពុងចាត់វិធានការលើព្រះសង្ឃមួយអង្គ ក្រោយសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងឧក្រិដ្ឋជនប្រព្រឹត្តសកម្មភាពឆបោកតាមអនឡាញនៅអគារមួយកន្លែង ដែល ជាកម្មសិទ្ធិរបស់ព្រះសង្ឃ។
នៅព្រឹកថ្ងៃទី១៨ខែឧសភា លោក បៀន ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានឲ្យកាសែតដឹង ថា លោកទើបតែទទួលបានព័ត៌មានជុំវិញករណីសង្ស័យព្រះសង្ឃ មានអគារជួលឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលសមត្ថកិច្ចបានចុះបង្ក្រាបកាលពីថ្ងៃទី ៦ ខែឧសភា កន្លងទៅថ្មីៗនេះ។ ព្រះសង្ឃដែលសង្ស័យថាជាម្ចាស់អគារនឡោះមាន ព្រះនាម ភិក្ខុ គាត សីហា បច្ចុប្បន្នគង់នៅវត្តរតនារាម ផ្សារកណ្តាល ក្នុងខេត្តបន្ទាយមានជ័យ។
គួររម្លឹកថា កាលពីថ្ងៃទី៦ ខែឧសភា ថ្មីៗនេះ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងនៅសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនបរទេសប្រមាណ ១៣០នាក់ និងឧបករណ៍សង្ស័យមួយចំនួនទាក់ទងនឹងបទល្មើសឆបោកតាមអនឡាញ។ ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាបអគារនេះ ព្រះអង្គ គាត សីហា បាននិមន្តទៅដល់ទីតាំងនេះ ក្រោយមកត្រូវបានសមត្ថកិច្ចសាកសួរ រួចទើបអនុញ្ញាតឱ្យនិមន្តត្រឡប់ទៅគង់នៅវត្តវិញ។ប្រសិនបើជាការពិតសូមអបអរសាទចំពោះចំណាត់ការតែសម្រាប់ការអនុវត្តន៍ច្បាប់បង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះនៅប៉ោយប៉ែតម្ចាស់អគារផ្សេងៗទៀតដែលក្រុមឆបោកយកធ្វើសកម្មភាពមិនទាន់ត្រូវបានសមត្តកិច្ចមានវិធានការអនុវត្តន៍ច្បាប់នៅឡើយទេមកទល់ថ្ងៃនេះ?៕