» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3205 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098972 នាក់

ឡើងលើដំបូលផ្ទះអង្គុយមើលអំពូលភ្លើង ត្រូវបានអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន!

 

សៀមរាប៖ បុរសម្នាក់ បានឡើងអង្គុយលើដំបូងផ្ទះក្រោមអំពូលភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ប៉ុន្តែមិនបានបណ្តាលឲ្យមានគ្រោះថ្នាក់នោះឡើយ។តែក្រោយមកក៏ត្រូវអាវុធហត្ថមកឃាត់ខ្លួនកាលពី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។a drug roof 

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានផ្តល់ព័ត៌មានមកកាន់ កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍ ។ភ្លាមៗនោះ កម្លាំង ជំនាញ និងកម្លាំងគ-អន្តរាគមន៍ កងរាជអាវុធហត្ថខេត្តសៀមរាប បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ នឹងបានឃាត់ខ្លួនបុរសនោះ បញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យ ឈ្មោះ ពៅ សុធារុន ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងជំនាញនៃ ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើតេស្តទឹកមូត្ររកឃើញមានសារធាតុញៀន ដែលអាចសន្និដ្ឋានបានថាបុរសរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិតធ្វើឲ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបឡើងលើដំបូលផ្ទះធ្វើ ឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងយ៉ាងដូច្នេះ។

ជាសារដាស់តឿន ដល់ប្អួនៗ ក្មួយៗ សូមឆ្លើយថាទេចំពោះ«គ្រឿងញៀន» ការសេពគ្រឿងញៀនធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។មិនដឹងថាករណីយ៍ប្រើប្រាសគ្រឿអញៀនមិនមេនជួញដូរចឹងតើសមត្តកិច្ចត្រូវចាត់ការបែបណនោះទេព្រោះគ្នាជាជនរងគ្រោះម្នាក់ដែរពីការរីករាលដាលគ្រឿងញៀននៅក្នុហស្រុកខ្មែរយើង?។a drug roof1 a drug roof2