» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2923 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098690 នាក់

បុរសម្នាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ខេត្តព្រះសីហនុករណីផ្ដល់សេវាកម្មជួលឧបករណ៍ផ្ញើសារ SMS ចូលទូរសព្ទដៃរំខានអ្នកប្រើប្រាស់ !

 

ខេត្តព្រះសីហនុ៖ឧបករណ៍ដែលនគរបាលរឹបអូសបានមានឈ្មោះថា FAKE BTS (Fake Base Transceiver Station) ដែលគេប្រើជាវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរសព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារដែលផ្តល់តំណភ្ជាប់ (link) ដោយមិនទាន់មានការពិនិត្យ។a tbs  

សមត្ថកិច្ចជំនាញបានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់្រគងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទរបស់អ្នកដែលចុចចូលក្នុងសារនោះ ដោយពុំចាំបាច់មានការអនុញ្ញាតឡើយ។ ហេតុនេះសូមកុំចុចឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដ OTP ឱ្យសោះ។

សូមបញ្ជាក់ថាឧបករណ៍ “ Fake BTS “ ដែលតែងតែរំខាន និងផ្ញើរសារចូលទូរស័ព្ទរបស់បងប្អូន នៅពេលដែលវាជិះកាត់ ឬ យើងធ្វើការឆ្លងកាត់វា នោះវានិង ផ្តាច់សេវា ទូស័ព្ទរបស់លោកអ្នក និងជំនួស មកវិញ នៅសេវាក្លែងក្លាយ ដើម្បី ក្លែងបន្លំ ឬបញ្ជូន SMS ពត៌មានក្លែងក្លាយ ចូលទៅកាន់ទូស័ព្ទរបស់បងប្អូន ។

ទាក់ទងឧបករណ៍នេះដែរកន្លងមក ក្រសួង ប្រៃសណីយ៍ និងទូរគមមនាគមន៍ ព្រមទាំង រដ្ឋបាលខេត្តព្រះសីហនុ​ ក៏បានធ្លាប់ធ្វើសេចក្ដី​ជូនដំណឹង​ ស្តីពី​ការបញ្ឈបការដំឡើង​ និងប្រើប្រាស់ឧបករណ៍​ Fake BTS សម្រាប់ផ្ញេីសារខ្លី(SMS)អំពីល្បែងស៊ីសង​ កម្ចីឯកជន​ និងសាររំខានផ្សេងៗទៀត​ ផងដែរ ។

គន្លិះដើម្បីការពារ បញ្ហាផ្សេងៗ គឺត្រូវប្រយ័ត្ន! សារក្លែងបន្លំពី “BTS” ឬលេខមិនស្គាល់!ពួកScammers កំពុងប្រើ SMS ដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន!។BTS មានន័យថាBase Transceiver Station→ ជាស្ថានីយ៍ផ្ញើសញ្ញាទូរស័ព្ទ (signal, SMS, data)→ Scammers ប្រើឈ្មោះ BTS ឬលេខបញ្ឆោត ដើម្បីធ្វើសារឲ្យមើលទៅពិត!។

* វិធីស្គាល់សារក្លែងបន្លំ (Fake SMS)គឺមិនមែនលេខផ្លូវការពីក្រុមហ៊ុនទូរគមនាគមន៍។-មាន Link / QR code / File មិន ពិត។-សារចម្លែក / មានពាក្យបង្ខំឲ្យចុច ឬផ្ដល់ព័ត៌មាន

* ត្រូវអនុវត្តវិធានសុវត្ថិភាព៖-ចឹងកុំផ្ដល់ OTP / PIN / លេខគណនីធនាគារឲ្យ-Block លេខ និង Report ចំពោះសារដែលផ្ញើមក។ប្រើ SMS spam filter / antivirus / 2FA-សូមពិនិត្យសារតាមគេហទំព័រអោយបានច្បាស់មុនចុច។a tbs1 a tbs2