Sakoun Sok ខ្ញុំស្មានថាលោកជាអ្នកស្រាវជ្រាវដែលមានហេតុផល តែបែរជាលោកចង់បាន «មុខមាត់» ជាជាង «ការពិត» ទៅវិញ? ឬមួយក៏សម្តីខ្ញុំ «ចាក់ចំចំណុចខ្សោយ» ធ្វើឱ្យលោកលោតដូចឆ្មាត្រូវទឹកក្តៅ?លោក សាគុន សុខ! ១ + ១ = ២ ទោះបីជាអ្នកពោលពាក្យនេះជាក្មេង ឬជាចាស់ មានមុខ ឬគ្មានមុខ ក៏ផលបូកវានៅតែស្មើ ២ ដែរ។ ដូចគ្នាដែរ រឿងផែនទី និងប្រវត្តិសាស្ត្រដែលខ្ញុំលើកឡើង វាគឺជា ការពិត។ បើលោកពូកែពិតមែន សូមលោកបកស្រាយបកអាក្រាតនូវ «ហេតុផល» ដែលខ្ញុំបានលើកឡើងនោះមក កុំទាមទាររកអត្តសញ្ញាណខ្ញុំដើម្បីបង្វែរដានអី។ តើលោកគ្មានសមត្ថភាពតបនឹងហេតុផលរបស់ខ្ញុំ ទើបលោកប្រើល្បិចរកមុខជំនួសបែបនេះមែនទេ? តែបើលោកចង់ចេះ ចង់រៀនបន្ថែមពីខ្ញុំ ក៏មិនពិបាកដែរ! គ្រាន់តែរៀបដង្វាយ៖ ចេកមួយស្និត ទៀន ១គូ ធូប ១ដុំ ហើយសរសេរពាក្យថា៖ «កូនសិស្សសុំលោកគ្រូណែនាំ និងផ្តល់ឱកាសឱ្យខ្ញុំបានរៀនសូត្របន្ថែម»។ បន្ទាប់មក លោកត្រូវស្បថសច្ចាថា ឈប់ធ្វើមាតិកាលាបពណ៌ ឈប់ញុះញង់ និងឈប់បំភ្លៃការពិតប្រវត្តិសាស្ត្រ ដែលធ្វើឱ្យកូនខ្មែរវង្វេងបែកបាក់ និងស្អប់ថ្នាក់ដឹកនាំទៀត ទើបខ្ញុំអាចពិចារណាទទួលលោកជាសិស្សបាន។ និយាយឱ្យត្រង់ទៅ ខ្ញុំនៅស្ទាក់ស្ទើរថានឹងទទួល ឬមិនទទួល ព្រោះខ្ញុំគ្មានពេលបង្រៀនសិស្សដែល «ឈានជើងចូលក្តារមឈូស» ហើយនៅតែមិនភ្ញាក់រលឹកបែបនេះទេ! ប៉ុន្តែខ្ញុំក៏បារម្ភ និងអាណិតលោកដែរ ខ្លាចលោកចាកចេញពីលោកនេះទៅទាំងបិទភ្នែកមិនជិត ដោយសារចិត្តអន្ទះសាទន្ទឹងចាំចម្លើយពីខ្ញុំ!ពីខ្ញុំ Chan Ny    " />

» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6925 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671565 នាក់

រឿងយួនសៀមត្រូវគ្នាចង់ស៊ីដាច់សមុទ្ទខ្មែររាប់ម៉ឺនគីឡូម៉ែតការរ៉េដែលលោកចេមសុខរិះគន់មានមនុស្សចេញមកបកស្រាយហើយ!

ភ្នំពេញ៖ថ្មីៗនេះបានព្រឹត្តិការណ៍ថ្មីបានកើតនៅនៅលើផ្ទៃសមុទ្ទដែលគេហៅជាឈូងសមុទ្ទថៃ។នោះគឺប្រទេសវៀតណាមកចាប់តាំងពីខែមិថុនាឆ្នាំ២០២៥មកបានចាក់ដីធ្វើផ្លូវចូលក្នុងសមុទ្ទក្រោមរូមភាពកសាងផ្លូវទៅកាន់ផែទេសចរណ៍នៃខេត្តហាទៀងវៀតណាម។a jam sok1 

ករណីយ៍នេះក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីប្រកាសមួយដោយយោងតាមការប្រាប់របស់ស្ថានទូតវៀតណាមនៅភ្នំពេញថាវៀតណាមធ្វើផ្លូវនេះមិនបានរំលោភទៅនិងកិច្ចព្រមព្រៀងសឆ្នាំ១៩៨២រវាងវៀតណាមជាមួយរបបសមយ័សាធារណៈរដ្ឋប្រជាមាននិតកម្ពុជាស្តីពីការបង្កើតដែនទឹកប្រវត្តិសាស្ត្រប្រើប្រាស់រួមគ្នា(ខ្សែប្រេវិយេដែលបារាំងបានគូសហ៊ុំពទ្ធ័កោះត្រល់មានចម្ងាយតែ២គីឡូម៉េត្រពីច្រាំង)នោះឡើយ។បន្ទាប់មកទៀតកាលពីថ្ងៃទី១៤ធ្នូ២០២៥ប្រទេសថៃដែលកំពងឈ្លានពានកម្ពុជាបានប្រកាសការធ្វើល្បាតសមុទ្ទត្រួតពិនិត្យនិងហាមឃាត់នាវានាដែលដឹកសម្ភារៈចូលស្រុកខ្មែរដែលការល្បាតត្រួតពនិត្យនេះមានពត៍មានថាវៀតណាមនិងថៃអាចធ្វើរួមគ្នា?។

ដោយសារកើតមានព្រឹត្តិការណ៍ចឹងហើយបានសកម្មជនបណ្តាញសង្គមដែលគេហៅថាចេមសុខឈ្មោះពិតសុខសុគុណរស់នៅអាមេរិកបានចេញមកបកស្រាយចោទប្រកាន់តាមបណ្តាញសង្គមយូធូបនិងហ្វេសប៊ុកអមដោយផែនទីបង្ហាញថា៖បងប្អូនអើយ គ្មាននរណាធ្វើចំពោះយើង ជាងខ្លួនយើងទេ។ ពណ៌ក្រហម លោក ហ៊ុនសែន បានព្រមជាមួយយៀកណាម។ ពណ៌កំបោរ លោក ហ៊ុនសែន ព្រមជាមួយ យៀកណាម នៅថ្ងៃ ៧ កក្កដា ឆ្នាំ ១៩៨២។ ចំណែកពណ៌ទឹកប៊ិច កើតដោយសារលោក ហេងសំរឹន ធ្វើតាមយួន នៅចុងខែកក្កដា ១៩៨២ ហើយកម្ពុជាយើងគ្មានផែនទីសមុទ្រទេ។ យើងក៏ឥតបាន ធ្វើសច្ចាប័នលើ UNCLOS ដែរ។

រាល់កិច្ចព្រមព្រៀង ដែលផ្ទុយពីប្រយោជន៍កម្ពុជា ត្រូវលោក ហ៊ុនសែន ប្រកែកមិនលប់វាចោលទេ។ ដល់យើងមិនលប់វាចោល តាមសុពលភាពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ យើងក៏កំពុងមានបញ្ហាអស់នេះ។តើយើងដឹងទេ? យើងដាក់ដុំថ្មលើក្បាលយើង ហើយស្រែកយំ?.។ទាក់ទងការលើកឡើងរបសលោកសុខសុគុណហៅចេមសុខនេះឡូវមានមនុស្សចេញមកបកស្រាយហើយបន្ទាប់ពីស្ងាត់ស្ងៀមពីមន្ត្រីជំនាញរាជរដ្ឋាភិបាលនិងលោកបណ្ឌឹតៗនានារាប់ខែ។

 

ហ្វេសប៊ុកមួយមានឈ្មោះថាចាន់នី(Chan Ny)បានចេញមកតបទៅ លោក Sakoun Sok កុំយក «ផែនទីស្រមោល» មកបន្លាចឈាមខ្មែរ! ផែនទី ១៩៧២ ជា «ក្តីស្រមៃ» មិនមែនជា «កម្មសិទ្ធិ» ទេ!។លោក សាគុន សុខ និងក្រុមព្រំដែននៅបារាំង កំពុងប្រើប្រាស់រូបភាពផែនទីនេះ ដើម្បីដាក់ថ្នាំពុលក្នុងទឹកឃ្មុំ ដល់ពលរដ្ឋ។ ខ្ញុំសូមបកស្រាយការពិត ៤ ចំណុច ដែលលោក សាគុន សុខ ព្យាយាមមានចេតនា អូក្រឡា លាក់បាំង៖

១. ផែនទី ១៩៧២ (ខាងឆ្វេង) គឺជា «ការទាមទារឯកតោភាគី» (Unilateral Claim)៖លោកបង្ហាញផែនទីខ្សែក្រហមឆ្នាំ ១៩៧២ (សម័យ លន់ នល់) ហើយថាបាត់ដី?ការពិត: ខ្សែនោះគឺជាការ «គូសយកៗ របស់ខ្មែរខ្លួនឯង» នៅសម័យនោះតែប៉ុណ្ណោះ។ ប្រទេសជិតខាង (ថៃ/វៀតណាម) មិនដែលទទួលស្គាល់ទេ។

ឧទាហរណ៍: បើខ្ញុំគូសរបងផ្ទះខ្ញុំ ចូលដល់ដីផ្ទះអ្នកជិតខាង ហើយខ្ញុំស្រែកថាជាដីខ្ញុំ ដោយអ្នកជិតខាងមិនព្រម។ តើវាជាដីខ្ញុំស្របច្បាប់ទេ? ទេ! វាគ្រាន់តែជា "បំណង" របស់យើង។ ការយក "បំណង" មកប្រៀបធៀបនឹង "ការពិត" គឺជាការបោកប្រាស់។

២. តំបន់ប្រវត្តិសាស្ត្រ ១៩៨២ (ពណ៌កំបោរ/ទឹកក្រូច)៖ ជាការ «រក្សាដី» មិនមែន «ឱ្យដី»លោកថា សម្តេច ហ៊ុន សែន ព្រមឱ្យយួន?៖ការពិត: កិច្ចព្រមព្រៀងទឹកប្រវត្តិសាស្ត្រ ១៩៨២ គឺជា «យុទ្ធសាស្ត្រទប់ស្កាត់»។ នៅពេលនោះ យើងមិនទាន់មានលទ្ធភាពវាស់វែងច្បាស់លាស់។ ការបង្កើតតំបន់នេះ គឺដើម្បីកំណត់ថា "តំបន់នេះជារបស់រួម កុំអាលអ្នកណាយកធ្វើកម្មសិទ្ធិដាច់មុខ"។បើគ្មានកិច្ចព្រមព្រៀងនេះទេ វៀតណាមអាចនឹងយកតំបន់នោះទៅអស់តាំងពីឆ្នាំ ៨០ ជាងម្ល៉េះ។ នេះគឺជាការ «ទុកដាក់» ដើម្បីចរចាពេលក្រោយ មិនមែនជាការកាត់ឱ្យទេ។

៣. ពណ៌ទឹកប៊ិច (តំបន់ត្រួតស៊ីគ្នាជាមួយថៃ)៖ កម្ពុជាកំពុងការពារយ៉ាងសាហាវ!លោកថា "កើតឡើងដោយសារ ហេង សំរិន ធ្វើតាមយួន"?ការពិត: តំបន់ពណ៌ខៀវនេះហើយ ដែលហៅថា OCA (Overlapping Claims Area) ដែលរដ្ឋាភិបាលបច្ចុប្បន្ន កំពុងតតាំងជាមួយថៃយ៉ាងក្តៅគគុក រហូតដល់ថៃហ៊ានប្រើកម្លាំងយោធាមកគំរាមនោះ។

បើយើងប្រគល់ឱ្យគេមែន ម៉្លេះយើងមិនចាំបាច់ទៅឈ្លោះជាមួយថៃដល់ថ្នាក់បិទសមុទ្រដូចសព្វថ្ងៃនេះទេ។ ការដែលរដ្ឋាភិបាលហ៊ានប្រឈមមុខដាក់ថៃ គឺបញ្ជាក់ថា «យើងមិនដែលបោះបង់តំបន់ពណ៌ខៀវនេះទេ»។៤. រឿងមិនធ្វើសច្ចាប័ន UNCLOS និងគ្មានផែនទី? (ភូតកុហកសុទ្ធ)លោកថា កម្ពុជាគ្មានផែនទីសមុទ្រ និងមិនធ្វើសច្ចាប័ន UNCLOS?

ការពិត: កម្ពុជាបានចូលជាសមាជិក និងផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) តាំងពីឆ្នាំ ១៩៨៣ (ចុះហត្ថលេខា) និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ យើងបានតម្កល់ផែនទី និងខ្សែមូលដ្ឋាន (Baselines) នៅ UN រួចរាល់ហើយ។ លោក សាគុន សុខ កំពុងមើលងាយចំណេះដឹង ថ្នាក់ដឹកនាំ ក៌ដូចជាពលរដ្ឋខ្មែរជំនាន់តោជោ។ សូមឈប់លក់ ឧត្តមគតិជាតិ ដើម្បីបម្រើឱ្យមហិច្ឆតាផ្លាស់ប្តូររបបរបស់ក្រុមខ្លួនយើងជាឈាមជ័រខ្មែរតែមួយពូជសាងសង់អង្គរតែមួយ ដាក់ចុះកំហឹងពេលនេះគិតជាតិជាធំ ឈប់បន្តោសគ្នាទៀត ចូលរួមចិត្តតែមួយក្នុងប្រលឹងជាតិតែមួយ ជាអាវុធសត្រូវក្លបខ្លាច ខ្មែររួបរួម ទើបខ្មែររស់! ខ្មែររួបរួម ខ្មែរខ្លាំង! យើងការពារជាតិដោយការទូត និងសាមគ្គីភាព!។

ការចេញមកបកស្រាយដោយមិនបង្ហាញអត្តសញាណពិតប្រកដត្រូវបានលោកសុខសុគុនសសេរសំណូមពរថា៖សូមអញ្ជើញលោកខាងក្រោម(ហ្វេសប៊ុកchan ny)ចេញមុខបកស្រាយ ដោយមានឈ្មោះ មានអត្តសញ្ញាណ តាមវីឌីអូ ចែកដល់សាធារណៈជនខ្មែរ ឲ្យបានដឹងផង។ សូមអរគុណ។

ហ្វេសប៊ុកchan  nyបានសសេរថា៖តបទៅ Sakoun Sok ខ្ញុំស្មានថាលោកជាអ្នកស្រាវជ្រាវដែលមានហេតុផល តែបែរជាលោកចង់បាន «មុខមាត់» ជាជាង «ការពិត» ទៅវិញ? ឬមួយក៏សម្តីខ្ញុំ «ចាក់ចំចំណុចខ្សោយ» ធ្វើឱ្យលោកលោតដូចឆ្មាត្រូវទឹកក្តៅ?លោក សាគុន សុខ! ១ + ១ = ២ ទោះបីជាអ្នកពោលពាក្យនេះជាក្មេង ឬជាចាស់ មានមុខ ឬគ្មានមុខ ក៏ផលបូកវានៅតែស្មើ ២ ដែរ។ ដូចគ្នាដែរ រឿងផែនទី និងប្រវត្តិសាស្ត្រដែលខ្ញុំលើកឡើង វាគឺជា ការពិត។

បើលោកពូកែពិតមែន សូមលោកបកស្រាយបកអាក្រាតនូវ «ហេតុផល» ដែលខ្ញុំបានលើកឡើងនោះមក កុំទាមទាររកអត្តសញ្ញាណខ្ញុំដើម្បីបង្វែរដានអី។ តើលោកគ្មានសមត្ថភាពតបនឹងហេតុផលរបស់ខ្ញុំ ទើបលោកប្រើល្បិចរកមុខជំនួសបែបនេះមែនទេ?

តែបើលោកចង់ចេះ ចង់រៀនបន្ថែមពីខ្ញុំ ក៏មិនពិបាកដែរ! គ្រាន់តែរៀបដង្វាយ៖ ចេកមួយស្និត ទៀន ១គូ ធូប ១ដុំ ហើយសរសេរពាក្យថា៖ «កូនសិស្សសុំលោកគ្រូណែនាំ និងផ្តល់ឱកាសឱ្យខ្ញុំបានរៀនសូត្របន្ថែម»។ បន្ទាប់មក លោកត្រូវស្បថសច្ចាថា ឈប់ធ្វើមាតិកាលាបពណ៌ ឈប់ញុះញង់ និងឈប់បំភ្លៃការពិតប្រវត្តិសាស្ត្រ ដែលធ្វើឱ្យកូនខ្មែរវង្វេងបែកបាក់ និងស្អប់ថ្នាក់ដឹកនាំទៀត ទើបខ្ញុំអាចពិចារណាទទួលលោកជាសិស្សបាន។

និយាយឱ្យត្រង់ទៅ ខ្ញុំនៅស្ទាក់ស្ទើរថានឹងទទួល ឬមិនទទួល ព្រោះខ្ញុំគ្មានពេលបង្រៀនសិស្សដែល «ឈានជើងចូលក្តារមឈូស» ហើយនៅតែមិនភ្ញាក់រលឹកបែបនេះទេ! ប៉ុន្តែខ្ញុំក៏បារម្ភ និងអាណិតលោកដែរ ខ្លាចលោកចាកចេញពីលោកនេះទៅទាំងបិទភ្នែកមិនជិត ដោយសារចិត្តអន្ទះសាទន្ទឹងចាំចម្លើយពីខ្ញុំ!ពីខ្ញុំ Chan Nya chan ny a jam sok