» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6573 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696744 នាក់

ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ា លាង ម៉េងប្រកាស ឧបត្ថម្ភថវិកា ១២០លានរៀល គាំទ្រដល់ការសម្តែងចាប៉ីដងវែងទូទាំងប្រទេស

 

ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានឧបត្ថម្ភ ២០លានរៀលនិងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages)  និងលោកជំទាវ គឹម ចាន់ណា ដែលបានឧបត្ថម្ភថវិកា ១០០លានរៀលក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់ការសម្តែងចាប៉ីដងវែង។a japey 

ការប្រកាសឧបត្ថម្ភគាំទ្រធ្វើឡើង ក្នុងពិធីអបអរសាទរខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២នៅផ្សារទំនើប ជីប ម៉ុង ២៧១ ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណានបានសម្តែងសេចក្តីសោមនស្ស ដែលបានចូលរួមព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រទេសកម្ពុជា, ជាមួយបងប្អូនសិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសទាំងអស់ដែលចូលរួម អបអរសាទខួបលើកទី៩ ដែល ចាប៉ីដងវែង ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍ថា ចាប៉ីដងវែង គឺជាស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ដូនតា ដែលបានបង្រួមបញ្ចូលរវាង ភាសា តន្ត្រី និងប្រាជ្ញាខ្មែរយើង។ វាមិនត្រឹមជាឧបករណ៍តន្ត្រី ឬតន្ត្រីសម្រាប់ការកម្សាន្តតែមួយមុខនោះទេ ប៉ុន្តែចាប៉ីដងវែង ជាវិធីនៃការបង្ហាញគំនិត ការអប់រំ និងការចែករំលែកអារម្មណ៍រីករាយនៅក្នុងជីវភាពប្រចាំថ្ងៃ។ ពេលវេលាចេះតែវិវត្ត យើងសង្កេតឃើញថា នៅក្នុងរយៈពេលចុងក្រោយៗនេះ យុវសិល្បកររបស់យើងបានបន្ថែមនូវគំនិតច្នៃប្រឌិត និងបានបង្កើតបទចម្រៀងថ្មីៗ ដោយបានរួមបញ្ចូលនូវសូរសំនៀងចាប៉ីជាមួយ ដែលធ្វើឱ្យបទភ្លេង និងបទចម្រៀងកាន់តែមានរសជាតិពិសេសប្លែក, ជាក់ស្តែង ដូចជា បទ Time to Rise ដែលលេង ច្រៀង និងសម្តែងរួមគ្នារវាង ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ និង ប្អូន វណ្ណដា ជាដើម។ សំឡេងចាប៉ី គឺជាសំឡេងនៃការចងចាំអតីតកាល និងជាសំឡេងនៃក្តីសង្ឃឹមសម្រាប់អនាគត។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណានក៏បានកោតសរសើរចំពោះតារាចម្រៀងរាមច្បងអ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី ដែលតែងតែផ្សាភ្ជាប់រំលេចវត្តមានឧបករណ៍ភ្លេងបុរាណខ្មែរ ពិសេសចាប៉ីដងវែង នេះតែម្តង នៅក្នុងបទចម្រៀង និងការសម្តែងនៅលើឆាកតន្ត្រីនានារបស់ខ្លួន។  លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណានដែល បានអមដំណើរជាមួយនឹងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាំយករបាំព្រះរាជទ្រព្យទៅសម្តែងនៅអឺរ៉ុប កាលពីដើមឆ្នាំ២០២៥ ហើយនៅចុងឆ្នាំនេះ យើងកំពុងរៀបចំការប្រគំតន្ត្រីដ៏ធំមួយនៅប្រទេសបារាំង ដោយនាំយកសិល្បៈបុរាណខ្មែរ ដូចជា របាំកល្យាណីទេវី និងរបាំស្វា រួមជាមួយនឹងទំនើបកម្មថ្មីនៃវិស័យចម្រៀងរ៉េបកម្ពុជា ដែលមានតារាចម្រៀង វណ្ណដា វណ្ណថាន នរិទ្ធ យ៉ូហៃ និង ស៊ូហ្សាណា ទៅសម្តែងនៅលើឆាកអន្តរជាតិ ក្នុងនោះក៏មានការជួយឧបត្ថម្ភធំពី ក្រុមហ៊ុន ជីប ម៉ុង លែន របស់អ្នកឧកញ៉ា លាង ម៉េង ផងដែរ។

ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សង្ឃឹមយ៉ាងមុតមាំថា នៅពេលខាងមុខ យើងនឹងអាចនាំយកចាប៉ីដងវែង រួមជាមួយនឹងសិល្បៈបុរាណខ្មែរជាច្រើនផ្សេងទៀត ទៅសម្តែងនៅក្រៅប្រទេសកាន់តែផុលផុសច្រើនឡើង។a japey2 a japey4