» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6560 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696731 នាក់

កញ្ញា ផន ស្រី​ពី ពីក្មេងលក់ខោអាវជជុះនៅ​រាជធានី​ភ្នំពេញ​ទទួលបាន​ជ័យលាភី​ជា​ម្ចាស់​ម្កុដ​កញ្ញាឯក MISS COSMO CAMBODIA 2025

 

​ភ្នំពេញ​៖ ពិធី​ជ្រើសរើស​កញ្ញាឯក MISS COSMO CAMBODIA 2025 នៅ​កោះ​ពេជ្រ​បានបញ្ចប់​កាលពី​រាត្រី​ថ្ងៃទី ៣០​ខែ ឧសភា ឆ្នាំ​២០២៥ ដោយមាន​លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​បាន​អញ្ជើញ​ចូលរួម​និង​វត្តមាន​ព្រះ​នាង​តូច នរោត្តម ជេន​ណា តំណាង​សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ផងដែរ​។​a srey pee 

​កម្មវិធី​ប្រកួត​ដ៏​អធិកអធម នេះ​មាន បេក្ខភាព សុទ្ធ​តែមាន​សម្រស់​ស្រស់ស្អាត​ពូកែៗ ខ្លះ​មកពី​ក្រៅប្រទេស និង​ពី​បណ្តា​រាជធានី​ខេត្ត ។​បន្ទាប់ពី​ជម្រុះ​ចុង​ក្រោយពី​២០ រូប មក​១០​រូប និង​ជ្រើស​យក​៥​រូប ជា​លទ្ធផល​ម្ចាស់​ម្កុដ​បាន​ទៅលើ​កញ្ញា ផន ស្រី​ពី នៅ​រាជធានី​ភ្នំពេញ ។​កញ្ញា​ពូកែ​និយាយ​ភាសារ​អង់គ្លេស ព្រមទាំង​ខ្លឹមសារ​នៃ​ភាសារ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការចូលរួម​កិច្ចការ​សង្គម និង​បញ្ហា​របស់​ស្ត្រី កុមារ​។​ល​។​​កញ្ញា ផន ស្រី​ជា​ស្រី​ដែល​ពី ពី​ក្មេងស្រី​មើល​កូន​ឱ្យគេ និង​លក់​ខោអាវ​ជជុះ​តាម​ផ្សារ បានក្លាយ​ទៅជា​ម្ចាស់​មកុដ Miss Cosmo Cambodia 2025 តំណាង កម្ពុជា ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ។

​ចំណែក​កញ្ញា ប៊ី សុធា​រី គឺ​ជាប់​លំដាប់​រង​ទី​១ ។ មហាជន​ស្ទើរតែ​មិន​ជឿថា កញ្ញា ផន ស្រី​ពី អាច​ក្លាយទៅជា​ម្ចាស់​មកុដ​ក្នុងឆ្នាំនេះ​ឡើយ ពីព្រោះ​កេរ្តិ៍ឈ្មោះ​របស់​នាង​មិនសូវ​ល្បីល្បាញ​ដូច​កញ្ញា ប៊ី សុធា​រី ។​អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ​កញ្ញា ផន ស្រី​ពី ទទួលបាន​ពានរង្វាន់​ធំៗ​ថែម​ពីលើ​ដល់​ទៅ​៣ គឺ​ពាន Best Swimsuit , Best In Evening Gown និង Best National Costume ដោយ​នាង​បាន​គ្រង​ឈុត​នាដ​ការី​របាំ​ព្រះរាជ​ទ្រព្យ ដែលមាន​អាយុកាល ១០០​ឆ្នាំ ដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង ។​កញ្ញា ផន ស្រី​ពី ជា​ក្មេងស្រី​មួយរូប​ដែល​កើត​នៅក្នុង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ត្រូវគេ​មើលងាយ​គ្រប់បែបយ៉ាង ទាំង​រូប​សម្រស់ ពណ៌​សប្បុរ និង​មិនឱ្យ​តម្លៃ ហើយ​នាង​ធ្លាប់ជា​ក្មេងស្រី​ដែល​ដើរ​មើល​កូន​ឱ្យគេ លក់​ខោអាវ​ជជុះ​តាម​ផ្សារ ដើម្បី​យកលុយ​ទុក​ជូន​ម្តាយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

​លោកជំទាវ​ញ៉ែម មរកត ថ្លែងថា ក្រសួង​(​កិច្ចការនារី​)​សូម​គាំទ្រ កោតសរសើរ​ការរៀប​ចំ​ព្រឹ​ត្ត​ការណ៍​នេះ ដើម្បី​ឲ្យ​ស្ត្រី​បានបង្ហាញ​សមត្ថភាព សម្រស់ មាន​ទំនាក់ទំនង​មិត្តភាព រវាង​ជាតិ​សាសន៍​ខ្លួន និង​បរទេស រួមជាមួយ​ការនាំយក​វប្បធម៌ ទេសចរណ៍ ។​ល​។ ទៅ​ចែករំលែក​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ស្គា​ល់ពី​កម្ពុជា​។ ចំណែក​ប្រធានបទ​ដែល​គណៈកម្មការ​រៀបចំ​ដាក់​សំនួរ​គឺ​ភាគច្រើន​សុទ្ធតែ​ពាក់ព័ន្ធ​និង​ការ យល់ដឹង​អំពី​ស្ត្រី កុមារ ដែលជា​ប្រធានបទ និង​ចម្លើយ​ទាក់ទាញ​អង្គពិធី និង​អ្នកទស្សនា​តាម​បណ្តាញ​សង្គម ឲ្យ​មានការ​យកចិត្តទុកដាក់​ស្តាប់ គាំទ្រ​ដោយ​រំភើប​។ លោកជំទាវ​រដ្ឋលេខា​បាន​ឲ្យ​ដឹងថា​៖​កញ្ញាឯក MISS COSMO CAMBODIA ផន ស្រី​ពី និង​បន្ត​ចូលរួម​ប្រកួត​បវរកញ្ញា​អន្តរជាតិ​នៅ​វៀតណាម​លើក​ទី​២ ដែលមាន​ការចូលរួម​ពី​បរ​វរ​កញ្ញា​មកពី​ប្រទេស​នានា​ចំនួន ៨០​ប្រទេស នាពេលខាងមុខ​។​​សូម​បញ្ញា​ក់ថា កម្មវិធី​នៅ​រាជធានី​ភ្នំពេញ​នេះ​ក៏មាន​ការចូលរួម​ពី​បវរកញ្ញា​អន្តរជាតិ MISS COSMO International មកពី​ប្រទេស​ឥណ្ឌូនេស៊ី និង​បវរកញ្ញា​ជាច្រើន​ទៀត​របស់​ប្រទេស​កម្ពុជា​ផងដែរ​៕a srey peea a srey pee1 a srey pee2 a srey pee3 a srey pee4 

​