» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6001 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696172 នាក់

យ៉ុង ស្រី​នី​ត ក្មេងស្រី​ខ្មៅស្រស់​នៅ​មណ្ឌលគិរី​បាន​អំណោយ​ពី​ឧកញ៉ា​ស្រី​ចាន់ថន​

 


​ខេត្ត មណ្ឌល​គី​រី ៖​ប្អូនស្រី​ពិតជា​ឆ្លាត​ណាស់​ហើយនឹង​ឈ្លាសវៃ ខ្ញុំ​ពិតជា​សប្បាយរីករាយ​ដែល​បាន​ស្កាត់​មក​មើល​ជីវភាព​រស់​របស់​គ្រួសារ​ប្អូនស្រី​។​នេះ​ជា​ប្រា​សាសន៍​របស់លោក​ឧកញ៉ា​ស្រី​ចាន់ថន​ដែល​បាន​ចុះទៅ​ជួប​ក្មេងស្រី​យ៉ុង​ស្រី​នី​ត​ដែលមាន​មុខរបរ​លក់​ចេកឆាប​នៅ​ឃុំ​ដាក់​ដាំ​ដល់ទី​លំនៅ​ខេត្តមណ្ឌលគិរី​។​a chan thon5 

ពេល​ជួប​ឃើញ​ស្ថានភាព​ជាក់ស្តែង​លោកស្រី​ចាន់ថន​ដែល​ចូលចិត្ត​ធ្វើ​កិច្ចការ​សង្គម​បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​៖​ខ្ញុំបាទ បាន​ចុះមក​ដល់ផ្ទះ​របស់​ប្អូនស្រី យ៉ុង ស្រី​នី​ត ដែល​កំពុង​ជួប​ការលំបាក និង​មាន​ជីវភាព​ខ្វះខាត​ច្រើន ដោយ​សព្វថ្ងៃ​គាត់​ក៏​មិនមាន​ទីលំនៅ​ច្បាស់លាស់ នឹងមាន​បងប្អូន​បង្កើត​ដល់​៦​នាក់​។​ក្នុងនោះដែរ​ប្អូនស្រី​ក៏មាន​បំណងប្រាថ្នា​២​យ៉ាង​ដែល​ខ្ញុំ​បាន​សួរ​ទី​១-​ចង់អោយ​គ្រួសារ​មានផ្ទះ​ផ្ទាល់ខ្លួន ហើយ​ឪពុក​មានការ​ងារ​ធ្វើ ទី​២- នៅពេល​អនាគត​ប្អូនស្រី​ចង់​ធ្វើជា​គ្រូបង្រៀន និង​ជា​អ្នកចំរៀង​..​។​ដោយ​ឃើញ​ពី​ការលំបាក​របស់​ប្អូនស្រី ក៏ដូចជា​បំពេញ​បំណងប្រាថ្នា​របស់​ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថា​នឹង​ផ្តល់​ដី ហើយ​ជួយ​សាងសង់​ផ្ទះ​ថ្មី​១​ខ្នង​, កង់​ចំនួន ០២​គ្រឿង សម្ភារៈប្រើប្រាស់ និង​ថវិការ​មួយចំនួន ជូន​ប្អូនស្រី​.. ថែមទាំង​ផ្តល់​ការងារ​អោយ​ឪពុក​របស់​ប្អូនស្រី មានការ​ងារ​ធ្វើ និង​មើលថែ​ដល់​ក្រុមគ្រួសារ​របស់​ប្អូនស្រី​ដើម្បី​មាន​អនាគត​ភ្លឺស្វាង​ទៅមុខទៀត​..​។

​ជាមួយគ្នា​នោះ​ឧ​ក៉​ញា​ស្រី​ចាន់ថា​បាន​បង្ហោះការចាប់អារម្មណ៍​ប្អូនស្រី​យ៉ុង​ស្រី​នី​ត​អាយុ១១ឆ្នាំថា​អ្វីដែល​សប្បាយ​ចិត្តខ្លាំង​បំផុត​នោះ​គឺ​បាន​កង់​ថ្មី​មួយ​នេះ​។​សូមបញ្ជាក់ថា​ក្រោយពី​បានឃើញ​ការផ្សព្វផ្សាយ​រូប​សម្រស់​សម្បុរ​ខ្មៅ​តែមាន​អំណោយទាន​របស់​កុមារី​យ៉ុង ស្រី​នី​ត តាម​ណ្តា​ញ​សង្គម​និង​មានការ​ចែករំលែក​រូប​ភាព​តៗ​គ្នា​មក​លោ​កពែ​កមី​ក៏បាន​ប្រកាស​ជួយ​កុមារី​ដោយ​ថា​នឹង​យក​នាង​មក​ថតកុន​។​តែ​គ្រាន់តែ​ជាការ​ប្រកាស​នៅឡើយ​សម្រាប់​ឧកញ៉ា​ស្រី​ចាន់ថន​បាន​ថ្វើ​ជាក់ស្តែង​តែម្តង​!។​សូម​ជូនពរ​កុមារី​យ៉ុ​ស្រី​នី​ត​ឲ្យ​ជួប​សំណាងល្អ​!!!a banana pich1 a banana pich2 a banana pich4 a chan thon a chan thon1 a chan thon2 a chan thon3 a chan thon4 a chan thon6 
​