» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6669 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696840 នាក់

អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

 

​ភ្នំពេញ​៖​ប៉ុន្មាន​ថ្ងៃ​មកនេះ មានការ​ជជែក​យ៉ាង​ផុលផុស​នៅតាម​បណ្តាញ​សង្គម​អំពី​ជំនឿ​អ​រូបិយ ឬ​មន្តអាគម ខណៈដែល​តារាចម្រៀង​ល្បីឈ្មោះ មាស សុខ​សោភា ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​ស្វាមី បន្ទាប់ពី​នាង​មាន​ជំនឿ​ទៅលើ​បុរស​ម្នាក់​ដែល​តាំង​ខ្លួនឯង​ជា​«​តាបស់​»​នៅលើ​ភ្នំ​ត្បែង​។ ប្រការ​ដែល​ចាប់​អា​មេរ​ម្មណ៍​គឺ​អ្នកនាង​មាស សុខ​សោភា បាន​អំពាវនាវ​ឲ្យ​អតីត​ស្វាមី​របស់ខ្លួន​ដក​ពាក្យបណ្តឹង​ដែល​ប្តឹង​«​បុរស​ដែល​តាំងខ្លួន​ជាតា​បស​»​ដែល​នាង​ថា​ជា​អ្នកមានគុណ ពីបទ​ឆបោក​ប្រាក់​២៣​ម៉ឺន​ដុល្លារ​។ អ្នកតាមដាន​សង្គម លើក​នូវ​ពាក្យស្លោក​បុរាណ​របស់​ខ្មែរ​មក​រម្លឹកថា «​មន្តអាគម​ផ្សំ​ជីវិត តែបើ​ជឿ​មិនចេះ​គិត​ធ្វើ​ឲ្យ​ជីវិត​អន្តរាយ​»​។​a phear1 

​រឿងរ៉ាវ​អាស្រូវ​នៃ​ជីវិត​គូរ​វាង​តារាចម្រៀង​ល្បីឈ្មោះ មាស សុខ​សោភា និង​អតីត​ស្វាមី លោក អ៉ិ​ត រ៉ា​ដា ដ្បិត​បាន​ព្រមព្រៀងគ្នា​នៅ​ចំពោះមុខ​ច្បាប់​បញ្ចប់​ជ​ចំណង​ស្នេហ៍​ជាង ១៦​ឆ្នាំ​ហើយក៏​ពិតមែន ប៉ុន្តែ​មហាជន​ក៏ដូចជា​អ្នកសិល្បៈ បាន​ចេញមក​វែកញែក​ជុំវិញ​រឿងរ៉ាវ​នៃ​ការបែកបាក់​នេះ ថា​ទំនងជា​ជាប់​ពាក់ព័ន្ធ​នឹង​ភាព​ងប់​ង​ល់​នៃ​ជំនឿ​។​​តែ​ទោះបី​មាន​អ្នកគាំទ្រ​និង​សា​ម៉ី​ខ្លួន​ចាត់ទុកថា​ងប់​ង​ល់​ជាមួយ​គ្រូ​ក្មឹ​ង​ក៏ដោយ អ្នកនាង មាស សុខ​សោភា បាន​ចេញមុខ​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា អ្វីដែល​ខ្លួន​ធ្វើ គ្រាន់​ជាការ​ដឹងគុណ​លើ​បុគ្គល​ដែល​ខ្លួន​ហៅថា​លោក​ឪ (​តា​សក់ស​ភ្នំ​ត្បែង​) ប៉ុណ្ណោះ​។​

​ឡូ​វ​នេះ អ្នកនាង​មាស​សុខ​សោភា​បានចេញ​មុខការ​ពារ​លោក វង្ស ច​ក្រាយ​យុទ្ធ ហៅ​តា​សក់ស​ភ្នំ​ត្បែង​ជាថ្មី ក្រោយ​ដឹងថា​អតីត​ស្វាមី​ប្តឹង​បុគ្គល​រូបនោះ​ករណី​យ៍​បោកប្រាស់​ប្រាក់​២៣​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​នាង​អះអាងថា រាល់​ការបរិច្ចាគ​ជូន​តា​សក់ស​ភ្នំ​ត្បែង គឺជា​ផ្តល់ឱ្យ​ដោយ​ខ្លួនឯង មិនមែនជា​ការបោកប្រាស់​អ្វី​ឡើយ​?​។​ក្រៅពី​ថា​អ្នកមានគុណ​អ្នកនាង​ក៏បាន​លើកឡើង​ដែរ​ថា ខ្លួន​និង​បុគ្គល​កាន់សាសនា​ខាងលើ ក៏មាន​ការធ្វើ​ជំនួញ​ជាមួយគ្នា​ផងដែរ​។
​ពាក់ព័ន្ធ​នឹង​ការបែកបាក់​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី តារាចម្រៀង​ស្រី​ល្បីឈ្មោះ​រូបនេះ ធ្លាប់បាន​ទម្លាយ​ពី​ឬ​សគល់​នៃ​បញ្ហា​ជីវិត​គូ​របស់ខ្លួន និង​អះអាងថា ការដែល​ឈានដល់​ការស្វែងរក​ខ្លួនឯង​តាមរយៈ​ការ​សមាធិ ក៏​ព្រោះតែ​ពេល​ប្រឈម​នឹង​ការបាក់​ទឹកចិត្ត​ម្តងៗ អ្នកនាង​ធ្លាប់​ប៉ង​បញ្ចប់ជីវិត​មិនតិច​នោះឡើយ​(​ដោយ​បើតាម​រូបនាង​បាន​ចាត់ទុកថា​ប្តី​ចោលម្សៀត​គ្មាន​បានការ​)​។​

​ទន្ទឹមនឹង​ពេលដែល​ត្រូវការ​ជំនួយ​លើកទឹកចិត្ត ក៏មាន​វត្តមាន​លោក វង្ស ច​ក្រាយ​យុទ្ធ ហៅ​តា​សក់ស​ភ្នំ​ត្បែង ជា​ចំណែក​នៃ​ការបើក​បង្ហាញផ្លូវ​សង្គ្រោះ​ទុក្ខ​វិបត្តិ​ផ្លូវចិត្ត​របស់ខ្លួន ដោយហេតុ​នេះហើយ អ្នកនាង​ពោល​ពាក្យ​ដឹងគុណ​ដល់ តា​សក់ស​ភ្នំ​ត្បែង និង​អះអាងថា បើទោះជា​ឱ្យ​ខ្លួន​លះបង់​លុយកាក់ ទ្រព្យ​ធន់​ជូន​ដល់​លោក​ក៏​សុខចិត្ត​ដែរ​។​(​មិន​ខុស​ទេ​ព្រោះ​លុយ​ផស់​នាង​ចឹ​ង​ម​ងា​ជន​កុំ​មាស​សុខ​សោភា​ជាងមាស​សុខ​សោភា​ខ្លួន​!​ទុក​ឲ្យ​លោក​ចោរ​សម្រេចចិត្ត​ចុះ​កុំ​ចេះ​!)​។​អ្នកនាង​មាស​សុខ​សោភា​បញ្ជាក់ថា​កុំឱ្យ​មហាជន​យល់ច្រឡំ​ដែរ​ថា ខ្លួន​ធ្លាប់​កើតមាន​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​អំឡុង​ផ្ទុះ​កូ​វីដ ហើយ​បើ​មិនបាន​ជួប​លោកតា​សក់ស​ភ្នំ​ត្បែង​ទេ ម្ល៉េះ​ក៏​គ្មាន​ជីវិត​មកដល់​បច្ចុប្បន្ន​ដែរ​។ មិនតែប៉ុណ្ណោះ អ្នកនាង មាស សុខ​សោភា ថែមទាំង​ដាក់​ចំៗ​ទៅ​អតីត​ស្វាមី​ឱ្យ​ដោះលែង​ខ្លួន មិនបាច់​រករឿង​រុក​គួ​ន​នឹង​គ្នា​តទៅទៀត ខណៈ​កន្លងមក ខ្លួន​បាន​លះបង់​ច្រើនណាស់​សម្រាប់​គ្រួសារ ពិសេស​ស្វា​ម​។​បើ​ចឹ​ង​គិត​ម៉េច​?​បើ​នាង​ជា​ច​ម្ចាស់​លុយ​។​ទោះបីយ៉ាងណា​ប្រភព​ព​ត៍័​មាន​ផ្សេងទៀត​បាន​និយាយថា​ចាង​ធម្មការ​ខេត្ត​ព្រះ​វិ​ហ៊ា​រ​ក៏​មិន​គាំទ្រ​ទង្វើរ​របស់​តាបស់​សក់ស​នៅ​ភ្នំ​ត្បែង​ដែរ​។​a phear a phear2 a phear3 
​