វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2118 នាក់
ម្សិលមិញ 2184 នាក់
សរុប 13421992 នាក់
រាជធានីភ្នំពេញ ៖ រឿងរ៉ាវតារាកំប្លែង នាយ ក្រឹម ឈ្មោះពិត «អ៊ូ ប៉ុណ្ណារ៉ាត់» ប្រើប្រាស់ពាក្យសម្តីឌឹដងទៅលើបេក្ខជនម្នាក់នៅក្នុងកម្មវិធី «Cambodia’s Got Talent» រដូវកាលទី៣ កាលពីយប់ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ បានបង្កឲ្យមានការផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកសិល្បៈពិសេសអ្នកភេទទី៣រិះគន់ថាជាសម្តីរើសអើងអ្នកស្រឡាញ់ភេ.ទដូចគ្នា (ភេ.ទទី៣) និងមានការស្នើសុំទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឱ្យអន្តរាគមន៍។
សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់)ដែលធ្វើការងារការពារសិទ្ធអ្នកស្រលាញភេទដូចគ្នា នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានផ្ញើលិខិតទៅកាន់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយកម្មវត្ថុ គោរពស្នើសុំឲ្យជួយអន្តរាគមន៍អញ្ជើញតារាកំប្លែងជើងចាស់ នាយក្រឹម ទៅ «ជជែកពិភាក្សាពាក់ព័ន្ធករណី និងបំភ្លឺចំពោះមតិយោបល់របស់គាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកស្រលាញ់ភេ.ទដូចគ្នា»។លោក លី ពិសី សហស្ថាបនិក និងប្រធានសម្របសម្រួលអង្គការ សហគមន៍ឥន្ទធនូកម្ពុជា បានបញ្ជាក់ក្នុងលិខិតថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី មេត្តាជ្រាបថា អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) បានទស្សនានូវវីដេអូនៃការប្រឡងរបស់បេក្ខជនមួយរូប នៅក្នុងកម្មវិធី «Cambodia’s Got Talent» រដូវកាលទី៣ កាលពីរាត្រីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅលើទំព័រហ្វេសប៊ុក របស់ Cambodia’s Got Talent និងទូរទស្សន៍ហង្សមាស ។ ក្នុងនោះផងដែរ លោកពូក្រឹម ដែលជាគណៈកម្មករមួយរូបបានបញ្ចេញមតិដែលមានលក្ខណៈរើសអើង និងធ្វើឱ្យប៉ះពាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បេក្ខជនរូបនោះផ្ទាល់ ក៏ដូចជាដល់បុគ្គល និងសហគមន៍អ្នកស្រឡាញ់ភេ.ទដូចគ្នានៅក្នុងប្រទេសកម្ពុជាដទៃទៀតផងដែរ។
លិខិតដដែលបន្តថា ក្នុងនាមជាអង្គការធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង គាំទ្រ និងការពារការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេ.ទដូចគ្នានៅក្នុងប្រទេសកម្ពុជា រួមមានស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំង២ភេ.ទ អ្នកប្ដូរយេនឌ័រ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ (LGBTIQ) តែងតែគោរព និងកោតសរសើរចំពោះលោកពូក្រឹម ដែលជាសិល្បករកំប្លែងជើងចាស់មួយរូបដែលមានបទពិសោធន៍យូរឆ្នាំ និងបានធ្វើកិច្ចការងារជាច្រើន ដើម្បីលើកស្ទួយវិស័យសិល្បៈ និងជួយបង្កើតភាពកម្សាន្តរីករាយដល់សាធារណជន ប្រកបដោយទេពកោសល្យ សមត្ថភាព និងបទពិសោធន៍ល្អៗ។
លិខិតដដែលបន្តថា សហគមន៍យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានស្ដាប់ និងឃើញមតិយោបល់របស់លោកព្រូក្រឹម នៅក្នុងកម្មវិធីលំដាប់ពិភពលោកដែលចាក់ផ្សាយជាសាធារណៈនៅតាមប្រព័ន្ធផ្សប្វផ្សាយជាច្រើនដែលមានទស្សនិកជនគ្រប់វ័យទស្សនា ។ យោបល់យល់ឃើញរបស់លោកពូក្រឹម អាចបង្កើតឱ្យមានការភាន់ច្រឡំដល់សាធារណមតិជំរុញការរើសអើង ប៉ះពាល់សេចក្តីថ្លៃថ្នូរ ជាពិសេសសុខភាពផ្លូវចិត្តរបស់បុគ្គល និងសហគមន៍អ្នកស្រឡាញ់ភេ.ទដូចគ្នាយ៉ាងធ្ងន់ធ្ងរ។
អង្គការសហគមន៍ឥន្ទធនូកម្ពុជា សូមគោរពស្នើសុំអន្តរាគមន៍ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស អប់រំផ្សព្វផ្សាយ និងអំពាវនាវឱ្យលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងលើអ្នកស្រឡាញ់ភេ.ទដូចគ្នា ជាពិសេស ឯកឧត្តមទេសរដ្ឋមន្ត្រី រមែងផ្សព្វផ្សាយនូវសារលើកទឹកចិត្ត ការគាំទ្រ និងសេចក្តីអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិកន្លងទៅ ផ្ញើជូនដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ឪពុកម្តាយ អាណាព្យាបាល សាច់ញាតិ និងសាធារណជនមិនឱ្យមានការរើសអើងចំពោះបងប្អូន កូនចៅដែលជាអ្នកស្រឡាញ់ភេ.ទដូចគ្នាឡើយ ។
ទាក់ទងបញ្ហានេះលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីរាត្រីថ្ងៃទី២៩ ខែតុលា ក៏បានស៊ែរនូវលិខិតរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជាខាងលើនេះ និងឆ្លើយតបតាមរយៈហ្វេសប៊ុករបស់ឯកឧត្តមថា «ពូបានទទួលលិខិតរបស់បងប្អូន កូនក្មួយសហគមន៍ Rock រួចហើយ។ តាមការពិត ពូបានបង្កើតក្រុមការងារតាំងតែពីព្រឹកថ្ងៃអាទិត្យនេះ តាំងតែពីម៉ោង៧និង១៧នាទីព្រឹកមកម្ល៉េះ»។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ទៀតថា «ថ្ងៃស្អែក ត្រូវនឹងថ្ងៃទី៣០ ខែតុលានេះ ក្រុមការងារនឹងធ្វើកិច្ចការនេះ»។
សូមរំលឹកថា តារាកំប្លែងចាស់វស្សានាយ ក្រឹម ដែលជាគណៈកម្មការមួយរូបនៃកម្មវិធី «Cambodia’s Got Talent» រដូវកាលទី៣ កាលពីយប់ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងទៅកាន់បេក្ខភាពប្រឡងអ្នកស្រឡាញ់ភេ.ទដូចគ្នា (ភេ.ទទី៣) ណុប ដាណេ ថា «ចិត្តខ្ញុំក៏មិនចង់ឲ្យមានក្រុមអ្នកស្រឡាញ់ភេ.ទដូចគ្នា (ក្រុមភេ.ទទី៣) ច្រើនដែរ មានប៉ុន្មាន ប៉ុណ្ណឹងចុះ កុំឲ្យលើស ព្រោះបាត់ធនធានមនុស្ស»។
ពាក្យសម្តីនេះ បានបង្កឱ្យមហាជន ជាពិសេសបណ្តាអ្នកសិល្បៈកំពុងតែផ្ទុះប្រតិកម្មពេញបណ្តាញសង្គម ដោយសម្តែងការមិនពេញចិត្តទៅលើតារាកំប្លែងនាយ ក្រឹម ដែលបង្ហាញទស្សនៈបែបរើសអើងទៅលើមនុស្សស្រឡាញ់ភេ.ទដូចគ្នា ។