» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8684 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545665 នាក់

សម្តេច​តេ​ជោ​គាំទ្រ​តា​ស៊ុ​ច​និង​រំលើកគុណ​បំណាច់​ជួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​


​ភ្ន​ពេញ​៖​នៅ​ថ្ងៃទី​២០​មិថុនា​នេះ​តាម​បណ្តាញ​សង្គម​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធានព្រឹទ្ធសភា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​បានបង្ហាញ​ពី​មនោសញ្ចេតនា​ជាមួយ​គ្រួសារ​ត្រូ​កូ​ល​ថាក់ស៊ីន​បន្ទាបពី​ការទម្លាយ​សម្លេង​សន្ទនា​គ្នា​ជាមួយ​លោកស្រី​ផែ​តង​តាន​ដែល​វិះ​នឹង​បង្ករ​ចល្លាចល​ក្នុង​ស្រទាប់​នយោបាយ​ថៃ​។​ប៉ុន្តែការទម្លាយនេះបានធ្វើឲ្យរដ្ឋាភិបាលថៃប្រឈមនិងគ្រោះថ្នាក់បែជាជួបលាភនិងរុញឲ្យទៅជិតស្និទជាមួយកម្លាំងទាហ៊ានទៅវិញ។a hun tasuch1 


​សម្តេច​អតីត​នាយករដ្ឋមន្ត្រី​ស​សេរ​ថា​៖​ខ្ញុំព្រះករុណា​សូម​ចូលរួម​អបអរសាទរ​ជាមួយ​ព្រះ​តេជគុណ​ឪ​ស៊ុ​ច ដែល​ត្រូវបាន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ស្វាគមន៍​ទទួល​យកមក​គង់នៅ​កម្ពុជា​។​​ខ្ញុំ​សូម​អរគុណ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ចិត្តសប្បុរស​សម្រាប់​លោក​ឪ​ស៊ុ​ច និង​សង្ឃឹមថា នាយករដ្ឋមន្ត្រី និង​ទូល​​ស្នើសុំ​ព្រះមហាក្សត្រ ប្រគេន​សញ្ជាតិ​ខ្មែរ​ដល់​លោក​ឪ​ស៊ុ​ច​ផងដែរ ដើម្បី​ព្រះអង្គ​បំពេញ​កា​ងារ​ក្នុង​ជា​ជនជាតិខ្មែរ​។​
​ខ្ញុំ​សង្ឃឹមថា រឿង​លោក​ឪ​ស៊ុ​ច មិន​បង្ក​ការរំខាន​ដល់​ទំនាក់ទំនង​កម្ពុជា​-​ថៃ ឬថា​ជាការ​លូកដៃ​ចូល​កិច្ចផ្ទៃក្នុង​របស់​ថៃ​នោះទេ ព្រោះ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​លោក​ឪ​ស៊ុ​ច កសាង​កម្លាំង​ប្រឆាំង​ជាមួយ​ថៃ​នោះដែរ​។​

​ម្យ៉ាងទៀត​រឿង​លោក​ឪ​ស៊ុ​ច ក៏​មិនជា​រឿង​ថ្មី​នោះដែរ ព្រោះ​ខ្លួន​ខ្ញុំ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់ជួយ​ដល់​អតីត​នាយករដ្ឋមន្ត្រី ថាក់​សុ​ី​ន និង​អតីត​​នាយករដ្ឋមន្ត្រី យ៉ី​ង​ឡាក់ ដែលជា​ឪពុក​បង្កើត ម្តាយមីង​បង្កើត របស់​នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​ផងដែរ​។​​នៅពេល​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ​នៅ​កម្ពុជា​កាលពី​ខែមេសា ឆ្នាំ​២០២៥ កន្លងទៅ ក្រៅពី​កម្មវិធី​ផ្លូវការ​យើង​មានកម្ម​វិធី​គ្រួសារ​ដោយ​​នាយករដ្ឋមន្ត្រី​ថៃ អ៊ុង​អុ​ី​ន និង​ស្វាមី​បានមក​ទទួលទាន​អាហារ​នៅផ្ទះ​ខ្ញុំ​។​

​មុនពេល​ចាកចេញ​នាយករដ្ឋមន្ត្រី​ថៃ បាន​សុំ​មើល​បន្ទប់​ដែល​ឪពុក​របស់គាត់ និង​ម្តាយមីង​របស់គាត់​សម្រាក ព្រោះ​ផ្ទះ​របស់ខ្ញុំ​បាន​រក្សា​បន្ទប់​ពីរ​ជូន​​បងប្អូន​ទាំងពីរ​នាក់​។ បន្ទប់​មួយ​ខ្ញុំ​ដាក់ឈ្មោះថា បន្ទប់ ថាក់​សុ​ី​ន និង​បន្ទប់​មួយទៀត​មាន​ឈ្មោះថា បន្ទប់ យ៉ី​ង​ឡាក់​។ ស្វាមី​នាយករដ្ឋមន្ត្រី​ថៃ បាន​ថត និង​ថត​ជា​វីដេអូ​នៅ​បន្ទប់​ទាំងពីរ​នេះ​។​​មនោសញ្ចេតនា​រយៈពេល​ជាង​៣០​ឆ្នាំ​រវាង​គ្រួសារ​ទាំងពីរ ត្រូវបាន​បំផ្លាញ​ដោយ​ការ​បែកធ្លាយ​នូវ​ការសន្ទនា​តាម​ទូរស័ព្ទ​ដោយ​មន្ត្រី​កម្ពុជា​ណាមួយ​​ដែលមាន​កំហឹង​ចំពោះ​ការប្រមាថ​មកលើ​រូបខ្ញុំ និង​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​គ្មាន​វិជ្ជាជីវៈ​៕a hun tasuch a hun tasuch2 a hun ta1