» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6548 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696719 នាក់

ជាមួយ​ការត្រៀម​ឈុត​ជាតិ​ប្រាសាទ ដា​វីន Miss Universe 2024 សុំ​ការលើក​ទឹក​ពី​អ្នកគាំទ្រ​នៅ​កម្ពុជា​

 


​ភ្នំពេញ​៖​មុន​ការចាកចេញ​ទៅ​ប្រកួត​សម្រស់ ម្ចាស់​មកុដ​នៃ​កម្មវិធី Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដា​វីន បច្ចុប្បន្ន​បាន​នឹង​កំពុង​ហ្វឹកហាត់​ដុះខាត់​សមត្ថភាព​បន្ថែម និង​ប្តេជ្ញា​នាំយក​វប្ប​ធ​ម៍​កម្ពុជា​ចូលទៅក្នុង​ចក្រ​វា​ឡ​លើ​ឆាក​អន្តរជាតិ​ផងដែរ​។​a davine 

​ជាមួយគ្នា​នោះដែរ​អ្នកនាង​ប្រាសាទ ដា​វីន បានស្នើរ​សុំ​ការលើក​ទឹក​ពី​អ្នកគាំទ្រ​នៅ​កម្ពុជា អំឡុង​ពេលចេញ​ដែល​ខ្លួន ត្រៀម​នឹង​បង្ហាញ​វត្តមាន​នៅលើ​ឆាក​អន្តរជាតិ ទឹកដី​នៃ​ប្រទេស Mexico​។​
​បវរកញ្ញា​កម្ពុជា ប្រាសាទ ដា​វីន បាន​ឲ្យ​កាសែត​ដឹងថា នាង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ចេញទៅ​ដណ្តើមយក​មកុដ​ពី​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ​មួយ​នេះ​។​ជាមួយនឹង​ការតាំង​ចិត្ត​ចូលរួម​ប្រកួត​នេះដែរ ប្រាសាទ ដា​វីន ធ្លាប់​អះអាងថា ខ្លួន​នឹង​ប្រើ​ឱកាស​មួយ​នេះ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​បេះដូង ដើម្បី​នាំយក​កម្ពុជា​ចូលទៅក្នុង​ចក្រ​វា​ឡ ឱ្យ​ពិភពលោក​កាន់តែ​ស្គាល់​បន្ថែមទៀត ជាមួយនឹង​ឈុត​តំណាង​ជាតិ ដែល​ស្អាត​ប្រណិត និង​ពោរពេញ​ដោយ​អត្ថន័យ ឈ្មោះថា “​អាទិទេព​នៃ​សម័យ​កណ្តាល​” God of the Middle Period ។​


​អ្នកនាង ប្រាសាទ ដា​វីន និយាយថា​ការគាំទ្រ​របស់​អ្នក​ទាំ ង​អស់​គ្នា​ជា​កម្លាំង​ដ៏​អស្ចារ្យ​សម្រាប់​នាង​ផ្ទាល់ ដូច្នេះ​សូម​បងប្អូន​បណ្តាល​អ្នក​គាំទ្រ​ទាំងអស់គ្នា​រួម​ដំណើរ​ជាមួយ​ខ្ញុំ​នាំយក​ប្រទេស​កម្ពុជា​ចូលទៅក្នុង​ចក្រ​វា​ឡ​ជាមួយគ្នា​។​​គួរ​រម្លឹក​ដែរ​ថា កន្លងមក​បវរកញ្ញា​រូបនេះ ក៏​ធ្លាប់​ទទួលបាន​តំណែង​ជា​ស្ត្រី​ឯក​ចក្រវាល​កម្ពុជា Universal Woman Cambodia 2023 ផ្តល់ឱកាស​សម្រាប់​ស្ត្រី​កម្ពុជា​ដែល​រៀបការ​រួច ដើម្បី​ចូលរួម​ប្រកួត​នៅ​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួម ដែល​កាលណោះ អ្នកនាង​ទទួលបាន​ជ័យលាភី​លំដាប់​រង​ទី​៤ ៕a davine1 a davine2 
​