វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5705 នាក់
ម្សិលមិញ 5272 នាក់
សរុប 17111330 នាក់
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ចេញសេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម បានលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤នៅកម្ពុជាបណ្ដាលមកពី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះ។
ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ដែលមានខ្លឹមសារដើមជាភាសាអង់គ្លេសថា “ (…) the reasons for the cancellation were that no officials from the host showed up to welcome the contestants upon arrival, the absence of the minister of tourism at the press conference as promised, (…)” ។ ការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានលើកឡើងថា មូលហេតុមួយនៃការលុបចោល កម្មវិធី Miss Grand Intemational ២០២៤ នៅកម្ពុជាបណ្តាលមកពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះតាមការសន្យា។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ សូមធ្វើការបញ្ជាក់ជូនសាធារណជនជាតិ និង អន្តរជាតិទាំងអស់ជ្រាបថា៖១. ក្រសួងទេសចរណ៍ សូមច្រានចោល និងបដិសេដចំពោះការចុះផ្សាយព័ត៌មានខាងលើនេះ ដែលខុសពី ការពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។
២. ពាក់ព័ន្ធនឹងកម្មវិធី Miss Grand International ២០២៤ នេះ កាលពីព្រឹកថ្ងៃអាទិត្យទី៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃកម្មវិធីរួមមាន តំណាងក្រុមហ៊ុន HK7 Co., Ltd (ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការរៀបចំកម្មវិធី Miss Grand International ២០២៤ នៅប្រទេសកម្ពុជា) តំណាងកម្មវិធី Miss Grand International និងបេក្ខនារីដែលមកពីបណ្តាប្រទេស ទាំង៧៥នៃកម្មវិធី Miss Grand International ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ មកកាន់ ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវការរីករាយចំពោះកម្មវិធី Miss Grand International ២០២៤ ក្នុងការ ចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍នៅកម្ពុជា និងការផ្សារភ្ជាប់ទេសចរណ៍ជាមួយសន្តិភាព។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានជួយសម្របសម្រួល និងផ្តល់កិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធលើរូបទ ចេញ-ចូលព្រះរាជាណាចក្រកម្ពុជា និងការចូលទស្សនារមណីយដ្ឋាននានា។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពុំធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត ឬកម្មវិធីណាមួយផ្សេងទៀត ក្រៅអំពីទទួលជួបសំណេះសំណាល ជាមួយប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍នោះទេ ទេសចរណ៍
៣. ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មាន The Nation Thailand កែតម្រូវ និងបញ្ឈប់រាល់ការផ្សាយ ព័ត៌មានមិនពិតខាងលើ និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ។
ដោយឡែកសម្រាប់អ្នកស្រីអ៊ឹម សុគន្ធាម្ចាស់ Miss Grand Cambodia ដែលទិញសិទ្ធបានបានបញ្ជាក់ច្បាស់ៗក្នុងការធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី៩តុលាថា ខ្លួនចំណាយលុយអស់ជិត ១០ម៉ឺនដុល្លារគ្រាន់តែការរៀបចំធ្វើជាម្ចាស់ផ្ទះប៉ុន្មានថ្ងៃនេះ តែបែរជាស្ថាប័ន MGI ណាវ៉ាត់ ដកសិទ្ធិធ្វើជាម្ចាស់ផ្ទះភ្លាមៗពីកម្ពុជាក្រោមហេតុផលមិនសមស្រប ។អ្នកស្រីថាលោក Nawat បានផ្លាស់ប្តូរម៉ោងពេលកម្មវិធីភ្លាមៗ ដោយមិនមានវត្តមានថ្នាក់មន្ត្រីក្រសួងទេសចរណ៍ និងថែមទាំងចោទអ្នកស្រីថា មិនផ្តល់កិត្តិយសឱ្យលោកទៅវិញ។
តួយ៉ាង ក្នុងដំណើរការនៃកម្មវិធី គឺត្រូវរៀបចំធ្វើនូវម៉ោង ៦ល្ងាច ប៉ុន្តែលោក Nawat បែរជាចាប់ផ្តើមកម្មវិធីមុនពេល នៅម៉ោង ៤រសៀល ដោយមិនមានវត្តមានថ្នាក់មន្ត្រីក្រសួងទេសចរណ៍ ជាហេតុដែលអ្នកស្រី អុឹម សុគន្ធា ត្រូវបង្ខំចិត្តស្នើរសុំទៅកាន់ថ្នាក់ដឹកនាំក្រសួងដើម្បីលុបចោលវត្តមានចូលរួម។
ត្រង់ចំណុចនេះ អ្នកស្រីបញ្ជាក់ដោយហួសចិត្តដែរថា លោក Nawat មិនត្រឹមតែផ្លាស់ប្តូរកាលវិភាគតាមចិត្តឯងនោះទេ ថែមទាំងយករឿងនេះ មកចោទអ្នកស្រីថា “មិនអញ្ជើញថ្នាក់ដឹកនាំក្រសួងមក មិនផ្តល់កិត្តិយសដល់រូបលោក” ទាំងដែលលោកផ្ទាល់ ជាអ្នកប្រកាសថា លោកនឹងចាប់ផ្តើម Live កម្មវិធីនៅម៉ោង ៤រសៀល អ្នកណាមកមិនទាន់គឺ បិទ Hall ។
លើសពីនេះ ក្នុងជំនួបមួយទៀត ដែលតម្រូវឱ្យក្រុមបវរកញ្ញា ចូលជួបសម្តែងគួរសមជាមួយនឹងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏លោក Nawat ទៅយឺតដែរ។ ជាក់ស្តែង បើតាមកាលវិភាគដែលព្រមព្រៀងគ្នារវាងអ្នកស្រី អុឹម សុគន្ធា និងលោក Nawat បញ្ជាក់ថា គឺមានជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅម៉ោង ១០ព្រឹក ថ្ងៃទី៦ តុលា ប៉ុន្តែអ្នកដឹកនាំស្ថាប័នរូបនេះ បែរជាប្រកាសប្រាប់ក្រុមបវរកញ្ញាទាំងអស់ ឱ្យសម្រាកឱ្យយូរ ចាំជួបជុំគ្នានៅម៉ោង ៩:៣០នាទីទៅវិញ។
ត្រង់ចំណុចនេះ កញ្ញា ប៊ី សុធារីបេក្ឋជនMiss Grand International ២០២៤ អះអាងថា នៅយប់មុនពេលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមបវរកញ្ញាទាំងអស់មិនបានដឹងទាក់ទងនឹងកាលវិភាគឡើយ គឺធ្វើតាមតែអ្វីដែលក្រុមការងារលោក Nawat ទម្លាក់ក្នុងគ្រុប។ ជាក់ស្តែងនៅពេលនោះ លោក Nawat បញ្ជាក់នឹងក្រុមបវរកញ្ញាថា លោកអនុញ្ញាតឱ្យក្រុមបវរកញ្ញាសម្រាកឱ្យយូរនៅព្រឹកស្អែក ៩:៣០ នាទី សឹមចុះមកជួបជុំគ្នា។
ជុំវិញការលើកឡើងនេះ អ្នកស្រី អុឹម សុគន្ធា បានចោទសួរទៅកាន់អ្នកដឹកនាំស្ថាប័ន MGI វិញថា តើអ្នកណាជាអ្នកដែល Unprofessional ពិតប្រាកដ ទាំងដែលលោកតែងតែផ្លាស់ប្តូរកាលវិភាគ និងការរៀបចំតាមអារម្មណ៍ខ្លួនឯងបែបនេះ។
គួរបញ្ជាក់ដែរថា ចំពោះដំណើរការនៃការរៀបចំកម្មវិធីនេះ អ្នកស្រី អុឹម សុគន្ធា ក្នុងនាមជាម្ចាស់ផ្ទះនៃកម្មវិធី គឺបានសហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធស្របតាមលក្ខខណ្ឌស្តង់ដារ ក៏ដូចជាការចង់បានរបស់លោក Nawat ទាំងអស់ ដែលមិនត្រឹមតែធានានូវសុខសុវត្ថិភាពភ្ញៀវប៉ុណ្ណោះទេ គឺគិតគូរពីមុខមាត់ប្រទេសជាតិទាំងមូល។