» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11650 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701821 នាក់

ម្ចាស់​ពានរង្វាន់​លោក យឿន ពិសី តូចចិត្ត ព្រោះ​​ដេក​ឱប​តែពាន មិនមាន​ឱកាស​ឡើង​បង្ហាញមុខ​លើ​ឆាក​តន្ត្រី​

 

​ភ្នំពេញ​៖  អស់​រយៈពេល​៦​ឆ្នាំកន្លងមក​ហើយក​កុមារ​ពិការភ្នែក​ដែល​ទទួល​ជ័យលាភី​លេខ​១ នៃ​កម្មវិធី​Cambodia’s God Talent រដូវ​កាល​ទី​១ លោក យឿន ពិសី គ្មាន​ឱកាស​សូម្បីតែ​រកប្រាក់​ចំណូល​ខ្លះ​ពី​ការងារ​សិល្បៈ ដើម្បី​ជួយ​ជីវភាព​ទាំង​ខ្លួន​ពិការ​។a boy sey1

យុវជន​យឿន ពិសី​ត្រូវបាន ទស្សនិកជន​ស្គាល់ ក្រោយពី​កាល​លោក​ស្ថិតនៅ​វ័យ​កុមារ​ដោយបាន​ចូលរួម​ប្រកួត​កម្ម​វី​ធី​ធំ​មួយ​និង​បាន​ក្លាយជា​ម្ចាស់​ជ័យលាភី កម្មវិធី Cambodia’s Got Talent ឆ្នាំ​២០១៤ របស់​ស្ថានីយ ទូរទស្សន៍​ហង្ស​មាស ។ ប៉ុន្តែ​ក្រោយ​ពីលើ​កពាន​លោក​មានឱកាស​បង្ហាញមុខ​តិចតួច​ប៉ុណ្ណោះ​រហូត​ពេលនេះ​លោក​ដាច់ចិត្ត​ទម្លាយ​ទាំង​ទឹកភ្នែក​ហើយ​។ ការទម្លាយ​រឿងនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បាន​ថ្លែង​ក្តី​អាណិតអាសូ​ជា​ពន់ពេក​ទៅកាន់​ម្ចាស់​ពាន​រូបនេះ ក្រោយពី​លោក​អះអាងថា​លោក​រំពឹងថា​ក្រោយ​ឈ្នះ​ពាន​លោក​នឹងមាន​ឱកាស​ឡើង​ច្រៀង​ដូច​គេ ប៉ុន្តែ​៦​ឆ្នាំ​ហើយ​ការរង​ចាំ​គឺ​បានត្រឹមតែ​ដេ​ឱប​ពាន មើល​វីដេអូ​ដែល​ខ្លួន​បាន​ឡើង​ប្រឡង​ស្ទើ​រៀងរាល់ថ្ងៃ​ទាំង​អារម្មណ៍​សោកស្តាយ​ជាទីបំផុត​។​

យុវជនពិសីថា ប្រសិនបើ​ពេលវេលា​អាច​ត្រឡប់មកវិញ​បាន លោក​អាច​នឹង​រើសយក​ការមិន​ជាប់​ជា​ម្ចាស់​ជ័យលាភី​ល្អ​ជាង ព្រោះ​លោក​ពិតជា​តូចចិត្ត និង​ការមិន​ផ្តល់ ឱកាស​ឲ្យ​ដូច​សិល្បករ​ដែលជា​ម្ចាស់​ពាន​ដទៃ​។ លោក​ថា ចាប់តាំងពី​ជាប់​ជា​ម្ចាស់​ជ័យលាភី​មក​លោក​មិនដែល​បានកំណត់​តម្លៃ​ខ្លួន​ណាមួយ​សម្រាប់​កម្មវិធី​ទេ ប៉ុន្តែ​លោក​នៅតែ​គ្មាន​ឱកាស​ដូច​បណ្តា​ម្ចាស់​ពាន​ផ្សេងៗ ហើយ​លោក​បាន​លាក់​រឿងនេះ​ទុក្ខ​ក្នុង​ចិត្តជា​យូរ​មកហើយ​ដែរ​។​

​គួរ​បញ្ជាក់ដែរថា យឿន ពិសី បច្ចុប្បន្ន​មាន​អាយុ​២០​ឆ្នាំ​ដែលមាន​ស្រុកកំណើត នៅ​ភូមិ​អូរ​រុន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ពិសី​គឺជា​កូន​ទី​ពីរ​ក្នុងចំណោម​សមាជិក​បងប្អូន ០៧​នាក់​ក្នុង​គ្រួសារ​កម្សត់កម្រ​មួយ​។ ព្រោះ​ជីវភាព​ខ្វះខាត​ឪពុក​ធ្លាក់ខ្លួន​ឈឺ​ទៀត​នោះ ពិសី និង​បងប្រុស​តែង​ធ្វើដំណើរ​ទៅ​ផ្សារ​ដើម្បី​សុំទាន​គេ ដោយសារ​ច្រៀង និង​ផ្លុំ​ខ្លុយ ដើម្បី​ប្ដូរ​យក​ថវិកា​មក​ផ្គត់ផ្គង់​គ្រួសារ​និង​ទិញ​ថ្នាំ​ជូន​ម្ដាយ​ដែល​គាត់​ឈឺ​ផងដែរ ខណៈដែល​ឪពុក​ក៏បាន​ស្លាប់​តាំងពី​ពេល​ពិសី​មាន​អាយុ ៧​ឆ្នាំ​មកម្ល៉េះ ។ ដោយ​ក្តី​អាណិត​មាន​សប្បុរសជន​ធ្លាប់បាន​ជួយ​ឲ្យ​ពិសី បាន​បញ្ចេញ​សមត្ថភាព​នៅ ក្នុង​កម្មវិធី​«​មន្ត​ស្នេហ៍​សំនៀង​»​របស់​ទូរទស្សន៍ CTN​។​

​គ្រា​នេះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់បាន​ផ្តល់ប្រាក់​ចំនួន​មួយ​ពាន់​ដុល្លារ​ដល់​ពិសី ដែល​អាច​យកទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ឆ្នាំ ២០១០ ពិសី​បាន​ចូលរៀន​នៅ​សាលា​វិទ្យាល័យ​អប់រំ​ពិសេស សម្រាប់​សិស្ស​ពិការភ្នែក និង​សិស្ស​គ​ថ្លង់​នៅ​ទី​រួម​ខេត្តកំពង់ចាម​។​និស្ស័យ​នៃ​ការស្រឡាញ់ សិល្បៈ ចម្រៀង លេង​ឧបករណ៍​តន្ត្រី និង​ការ​តែង គួបផ្សំ​នឹង​សមត្ថភាព ពិសី បានសម្រេច​ចិត្ត​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយចំនួន​ដោយ​ឆ្នាំ ២០១២ ពិសី​ទទួលបាន​ជ័យលាភី​លេខ​២​ក្នុង​កម្មវិធី​ប្រឡង «​មហោស្រព​តន្ត្រី​ចម្រៀង​កុមារ​កម្ពុជា​» របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ផងដែរ​៕a boy sey a boy sey3 a boy sey2 

​