» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1519 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746854 នាក់

បេក្ខជន​ទាំងអស់​បាន​ចូលក្នុង​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី ខេត្ត ដោយមាន​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​យកចិត្ត​ទ​ពី​សំណាក់​គណៈមេប្រយោគ​និង​បុគ្គលិក​សុខាភិបាល​


​ភ្នំពេញ ៖ បេក្ខជន​ប្រឡង​បាក់​ឌុប​ទាំងអស់​បាន​ចូលក្នុង​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី ខេត្ត ដោយមាន​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គណៈមេប្រយោគ អាជ្ញា​ធរមាន​សមត្ថកិច្ច អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិសេស​បុគ្គលិគ្គ​សុខាភិបាល​នា​ព្រឹក​ថ្ងៃទី​១ នៃ​ដំណើរការ​សំណេរ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤​។​a bak sick12 

ក្រសួង​អប់រំបញ្ជាក់ទៀតថា ព័ត៌មាន​សរុប​ម៉ោង​ទី​១ បេក្ខជន​អវត្តមាន​សរុប​២១២២ នាក់ ស្រី​៨១៨​នាក់ ត្រូវជា​១,៥៥% នៃ​ចំនួន​បេក្ខជន​សរុប ១៣៧០៤០ នាក់ ក្នុងនោះ​បេក្ខជនស្វៃរិន​អវត្តមាន ១៧១០ នាក់​។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ១៤ នាក់ ក្នុងនោះ​បេក្ខជន ៤​នាក់ ត្រូវបាន​ដាក់ឱ្យ​ប្រឡង​នៅ​បន្ទប់​ដាច់ដោយឡែក​។ បេក្ខជន​រងគ្រោះថ្នាក់​ច​រា​ចរណ៍​មាន​ចំនួន ៤ នាក់ និង​បានទទួល​ការសម្របសម្រួល​ពី​អាជ្ញាធរ ដើម្បី​បានមក​ចូល​ប្រឡង​។ បេក្ខជន​មាន​ជំងឺគ្រុនឈាម​ចំនួន ២​នាក់ និង​បានទទួល​ការយកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​។​

​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ពេល អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២៤​នេះ នៅ​មណ្ឌល​ប្រឡង​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​ការ​វាយតម្លៃថា ក្នុង​រយៈពេល ១០​ឆ្នាំ បើ​គិតពី​ឆ្នាំ​២០១៤ មកទល់​២០២៤​នេះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) បាន​ដំណើរការ​យ៉ាង​រលូន​ជាង​មុន ដោយមាន​ការសហការ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ព្រមទាំង​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​។​

​ឧបនាយករដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នៅ​ឆ្នាំ​ដំបូង​មាន​បញ្ហា​ក្នុងការ​ធ្វើកំណែទម្រង់​នៃ​ការប្រឡង​នេះ ប៉ុន្តែ​ក្រសួង​បានរៀបចំ​មុន​ការប្រឡង​រយៈពេល​កន្លះ​ឆ្នាំ ដោយមាន​ការផ្សព្វផ្សាយ លិខិតបទដ្ឋាន ជាពិសេស​មានការ​សហកា​រ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាមរយៈ​អ្នកសង្កេតការ​ស្ម័គ្រចិត្ត និង​ចុះ​ត្រួតពិនិត្យ​»​។​
​បើតាម​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន​, ក្រសួង​បាន​ចាត់តាំង​ថ្នាក់ដឹកនាំ នៃ​ក្រសួង​ឲ្យ​ទទួលខុសត្រូវ​តាម​បណ្ដា​ខេត្ត​ទាំងអស់​។ ទាំង​គណៈកម្មការ​អប្បមាទ និង​អាជ្ញាធរ​រាជធានី​-​ខេត្ត ព្រមជាមួយ​គណៈ​ក​ម្មាករ​សន្តិសុខ បានការ​ពារ​មិន​ឲ្យ​មាន​អ្នក​បោះ​ឯកសារ​ចូលក្នុង​មណ្ឌល​ប្រឡង​នោះឡើយ​។​

​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងអំណរគុណ​ដល់ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​តែងតែ​ចូលរួម​សហការ​គាំទ្រ ដល់​កំណែទម្រង់​នៃ​ការប្រឡង​បាក់​ឌុប រហូត​មានការ​រីកចម្រើន​យ៉ាង​ល្អប្រសើរ ធានាបាន​នូវ​ប្រសិទ្ធភាព ដើម្បី​ជោគជ័យ​នូវ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ដើម្បី​អនាគត​យុវជន​ជំនាន់​ក្រោយ​របស់​យើង​។​

​សម្រាប់​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ០៨ តុលា ២០២៤​ក៏មាន​បេក្ខជន​មាន​ជម្ងឺ​និង​គ្រោះថ្នាក់​ចរាចរ​ចូលរួម​ដែល​ដោយមាន​ការថែទាំ​ពី​គ្រូពេទ្យ​។ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់​ត្រូវគោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​ឱ្យបាន​ល្អប្រសើរ ជាពិសេស​មិនត្រូវ​លាក់ទុក​ជាប់​នឹង​ខ្លួន​នូវ សំណៅ​ឯកសារ​នានា ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត​។ ក្នុងករណី​រកឃើញថា​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ បេក្ខជន​នឹងត្រូវ​បានកំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​ជាក់ស្តែង​អនុរ​ក្ស័​ម្នាក់​ដែល​លួច​ចូល​បន្ទប់ទឹក​ទូរ​សព្ទ័​ទាក់ទង​ជាមួយ​កូន​ត្រូវបាន​ផ្អាក់​ពី​ការងារ​។​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឱ្យដឹងថា មាន​មន្ត្រី​អនុរក្ស​ម្នាក់ ត្រូវបាន​ផ្អាក​ពី​តួនាទី ព្រោះ​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ ៨៖១០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២៤​នេះ មន្ត្រី​អនុរក្ស​ដែលមាន​វ័យ​៥២​ឆ្នាំ​រូបនេះ បាន​យក​ទូរស័ព្ទ​ជាប់​ខ្លួន​ចូល​បន្ទប់​ប្រឡង និង​បាន​ចេញទៅ​និយាយ​ទូរស័ព្ទ​នៅ​បន្ទប់ទឹក ពេល​កូន​ទូរស័ព្ទ​មក​។ មន្ត្រី​អនុរក្ស​រូបនេះ បម្រើការ​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ហ៊ុនសែន​រ៉ូ​តា ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​​ចំណាត់ការ​ចំពោះ​ការប្រព្រឹត្ត​ខុស​វិន័យ​នេះ ប្រធាន​មណ្ឌល​បានសម្រេច​ផ្អាក​តួនាទី​ពី​អនុរក្ស មក​នៅ​គណៈកម្មការ​កណ្តាល​វិន័យ​។​នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២៤​នេះ លោក​កិត្តិ​និតិ​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុល​បេស​សកម្ម​ពិសេស និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​បាន​អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង នៅ​មណ្ឌល ប្រឡង​សាលាបឋមសិក្សា​គំរូ​ក្រុង ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​​ចំពោះ​ដំណើរការ​សំណេរ​នា​ព្រឹក​នេះ មាន​២​មុខវិជ្ជា គឺ​ប្រវត្តិវិទ្យា និង​ជីវវិទ្យា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៕a bak sick7 a bak sick8 a bak sick a bak sick1 a bak sick2 a bak sick3 a bak sick4 a bak sick5 a bak sick6