» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6527 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696698 នាក់

ចាយលុយ ៥០ លាន​ដុល្លារ​ទិញ​កោះដាច់​តែឯង កុំ​ឲ្យ​គេ​មើល​ប្រពន្ធ​ស្លៀក​ប៊ី​គី​នី​


​ប្រទេស​អារ៉ាប​៖​ភរិយា​សេដ្ឋី​ជនជាតិ​ឌូ​បៃ​ម្នាក់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តងទៀត​លើ​បណ្តាញ​សង្គម​ដោយសារតែ​មោទនភាព​និង​ការ​ចាយលុយ​របស់​ប្តី​នាង​។ លើក​នេះ​ប្តី​អ្នកមាន​ជនជាតិ​អារ៉ាប​មិន​ស្ទាក់ស្ទើរ​ចំណាយលុយ​៥០​លាន​ដុល្លារ ទិញ​កោះ​ឯកជន​ឲ្យ​ភរិយា​ជាទី​ស្រលាញ់​បានបង្ហាញ​កាយ​ដើរ​លើ​ឆ្នេរ​នោះ​តែម្នាក់ឯង​ទេ​។​a arab wife5 

​នាង​ស៊ូ​ឌី​អាល់​ណា​ដាក​( Soudi Al Nadak) អាយុ ២៦​ឆ្នាំ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម នៅពេល​ចែករំលែក​វីដេអូ​អំពី​កោះ​ដែល​ស្វាមី​របស់​នាង​បាន​ទិញ​ជា​អំណោយ​។ នៅលើ​ទំព័រ Instagram ផ្ទាល់ខ្លួន ដែលមាន​អ្នកតាមដាន ៣៣៦,០០០​នាក់ នាង​បានសរសេរថា «​នៅពេលដែល​អ្នក​ចង់​ស្លៀក​ឈុត​ប៊ី​គី​នី ហើយ​ប្តី​មហាសេដ្ឋី​របស់​អ្នកទិញ​កោះ​មួយ​ឲ្យ​អ្នក​»​។

​នាង​ស៊ូ​ឌី​អាល់​ណា​ដាក​( Soudi Al Nadak) ជា​ជនជាតិ​អង់គ្លេស បច្ចុប្បន្នកំពុង​រស់នៅ​ក្នុង​ទីក្រុង​ឌូ​បៃ​ជាមួយ​ស្វាមី​ជា​អ្នកជំនួញ​លោក​ចា​ម៉ា​ល​អាល់​ណា​ដាក​( Jamal Al Nadak)​។ គូស្នេហ៍​មួយគូ​នេះ​បាន​ជួបគ្នា​ពេល​ពួកគេ​នៅ​ជា​និស្សិត ហើយ​បាន​រៀបការ​នៅ​ឆ្នាំ​២០២១ ។​​ចាប់តាំងពី​រៀបការ​មក​នាង​ស៊ូ​ឌី​អាល់​ណា​ដាក​( Soudi Al Nadak) ត្រូវបាន​គេ​ស្គាល់​ថា មានជីវិត​ដ៏​ប្រណិត ឡូយឆាយ​ជាមួយ​ស្វាមី​មហាសេដ្ឋី​របស់​នាង​។ នៅលើ​ទំព័រ Instagram ផ្ទាល់ខ្លួនរ​ស៊ូ​ឌី​អាល​ណា​ដាក​( Soudi Al Nadak )​តែងតែ​បង្ហោះ​វីដេអូ​ដែលមាន​ចំណងជើង​ថា «​តើ​ប្តី​មហាសេដ្ឋី​របស់ខ្ញុំ​ចំណាយ​លើ​ខ្ញុំ​ប៉ុន្មាន​សប្តាហ៍​នេះ​»”? ដើម្បី​កត់ត្រា​អំណោយ​ថ្លៃៗ​ដែល​នាង​បានទទួល​ពី​ប្តី​។ វីដេអូ​នីមួយៗ​មាន​អ្នកមើល​ច្រើន​លើសលប់​ជាមួយនឹង​ចំ​នួ​ល​ដ៏​ច្រើន​ចាប់ពី ៥០,០០០​ដុល្លារ ដល់ ១​លាន​ដុល្លារ​។​

​ចែករំលែក​អំពី​ហេតុផល​នៃ​ការទិញ​កោះ​នេះ Soudi Al Nadak បាន​និយាយថា នាង​និង​ស្វាមី​មាន​គម្រោង​វិនិយោគ​អស់​រយៈពេល​ជា​យូរ​មកហើយ​។ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្វាមី​សម្រេចចិត្ត​ចំណាយលុយ​ច្រើន ដោយសារតែ​ចង់​ឲ្យ​នាង​មាន​សេរីភាព និង​ស្រួល​ស្លៀក​ប៊ី​គី​នី ដោយ​មិន​ខ្វល់​ពី​ភ្នែក​អ្នកដទៃ​(​សាសនា​ឥស្លាម​តឹងតែង​ខ្លាំង​ករណី​យ៍​មួយ​នេះ​)​។ Soudi Al Nadak ចែករំលែក​ជាមួយ​កាសែត​ហ៊ិ​ឌូ​ស្ថាន​ថែម​( Hindustan Times) ថា «​វា​ជា​អ្វីមួយ​ដែល​យើង​កំពុង​ស្វែងរក​ការវិនិយោគ​មួយរយៈ ហើយ​ប្តី​របស់ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​នៅលើ​ឆ្នេរ ទើប​គាត់​ទិញ​កោះ​មួយ »​។​

​នាង​Soudi Al Nadak ក៏បាន​ឲ្យដឹងថា កោះ​នេះ​មានតម្លៃ ៥០​លាន​ដុល្លារ​អាមេរិក និង​មាន​ទីតាំងនៅ​អាស៊ី​។ ទោះជា​យ៉ាងណា សម្រាប់​ហេតុផល​ផ្ទាល់ខ្លួន អ្នកមាន​ឥទ្ធិពល​រូបនេះ​បដិសេធ​មិន​បង្ហាញ​ពី​ទីតាំង​ពិតប្រាកដ​របស់​នាង​ឡើយ​។ នៅ​ខាងក្រោម​ការ​បង្ហោះ​នេះ មានមតិ​ជាច្រើន​បាន​សម្តែង​មន្ទិល​ចំពោះ​អ្វីដែល​នាង​បានបង្ហាញ​ភ្នែក​សាធារណៈ​។ ក្រៅពីនេះ​ក៏មាន​មតិ​ជាច្រើន​រិះគន់​នាង​ថា​បាន​បង្អួត​ទ្រព្យសម្បត្តិ​របស់ខ្លួន​ហួសប្រមាណ​ហើយ​!៕a arab wife a arab wife3 a arab wife4 

​