» បញ្ហា​ដាក់​កូតា​បុគ្គ​លឹក​រដ្ឋ​ឲ្យ​កូន​មន្ត្រី​ជា​អ្នកតស៊ូ​គឺជា​ប្រភព​ដែល​នាំ​ឲ្យ​មាន​បាតុកម្ម​ស្លាប់​មនុស្ស​នៅ​បង់​ក្លា​ដេ​ស​! » ស្ទាក់​ចាប់បាន​មនុស្ស​ម្នាក់​ជាមួយ​ថ្នាំញៀន​ជិត​១០​គីឡូក្រាម​នៅ​សៀមរាប​ » ឃាត់ខ្លួន​ក្មេង​ទំនើង ២​ក្រុម​នេះ ប្រើប្រាស់ ដាវ កាំបិត ដំបង វាយ និង​កាប់​ចាក់​គ្នា នៅតាម​ដងផ្លូវ​នៅ​ព្រះ​វិ​ហ៊ា​រ​ » ដើម​ក្ងោក​ប្រមាណ​ជាង ២​ពាន់​ដើម មន្ត្រី​ឧទ្យាន​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត យកទៅ​ដាំ​នៅ​អម​បណ្តោយ​ផ្លូវ ឡើងទៅ​កាន់​រមណីយដ្ឋាន​ធម្មជាតិ​គីរីរម្យ​ » បុរស​យក​ជើង​បើកឡាន​ថត​បង្ហោះ​មកដល់​កន្លែង​ជំនា​ញណ​ក​របាល​ចរាចរ​ហើយ » ​ចូល​ថ្ងៃទី​៨​ក្រសួងការពារជាតិ​បាន​បញ្ចេញ​កងកម្លាំង​ចម្រុះ​ជាង​មួយ​ពាន់​នាក់ បន្ត​ប្រតិបត្តិ​ការរុករក​ឧទ្ធម្ភាគចក្រ ដែល​បាន​បាត់​ការទាក់ទង នៅ​តំបន់​ព្រៃ​ក្នុងស្រុក​វាលវែង​!? » លោក Nguyen Phu Trong​មនុស្ស​មានអំណាច​កំពូល​នៅ​វៀតណាម ទទួលមរណភាព​ហើយ​លោកតូឡឹមជំនួស! » សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​រំលើក​ពី​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពេល​ទៅ​សៀមរាប​ » លោក ចូ បៃ​ដិ​ន ថា​អាច​នឹង​ពិចារណា​ដកខ្លួន​ពី​ការប្រកួត ប្រសិនបើ​គ្រូពេទ្យ​ប្រាប់ថា​មាន​បញ្ហា​សុខភាព » សម​ត្ត​កិច្ច​វាស់​កំពស់ បុរស​ប្រមាថ​លុយ​ខ្មែរ ៥០០​រៀល​ដែលមាន​ព្រះ​ឆាយា​ល​ក្ខ័​មហាក្សត្រ ដោយ​យក​ស្បែកជើង​វាយ​ថត​បង្ហោះ » កងទ័ព​ស្ទឹងត្រែង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ជនជាតិ​ឡាវ​១ និង​ខ្មែរ​១​នាក់ បញ្ជូន​ឲ្យ​អាវុធហត្ថ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​១​គីឡូក្រាម​ក្នុង​ខេត្តស្ទឹងត្រែង​ » សង្ឃឹមថា​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​លោក​នេត្រ​ភក្ត្រា​នឹង​បកស្រាយ​បញ្ហា​យក​ពត៍​មាន​ពិត​បន្ទាប់ពី​ទទួលបាន​ដាវអាជ្ញា​សឹក​ឲ្យ​ធើ​ស៊ី​អ្នកកាសែត​ » ប្រធាន​សមគម​អ្នកកាសែត​ហុងកុង​ម្នាក់ ត្រូវ​និពន្ធ​នាយក WSJ បណ្តេញ​ចេញពី​តួនាទី ជុំវិញ​បញ្ហា​នៃ​សេរីភាព​សារព័ត៌មាន​ » គ្រាន់តែ​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីណែនាំ​ភ្លាម ធ្វើ​ឲ្យ​ដំណើរការ​ដេញថ្លៃ​ផ្លូវ​មួយ​ខ្សែ​មាន​តម្លាភាព​ជាង​មុន » អនុ​គម្រោង​ទាំង ៣​ក្រោម​កម្ចី​របស់ ADB សម្រេចការ​សាងសង់​ជា​ស្ថាពរ ប្រគល់ជូន​រដ្ឋបាលខេត្ត​កែប​គ្រប់គ្រង​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2174 នាក់

ម្សិលមិញ 4051 នាក់

សរុប 14737698 នាក់

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់កម្ពុជាប្រមាណ ២,៧​លាន​ដុល្លារ និង​ឥណទាន​សម្បទាន​ប្រមាណ ៥៩,៦​លាន​ដុល្លារ​

​ភ្នំពេញ​៖ កម្ពុជា​-​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្បទាន​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រមាណ ៥៩,៦​លាន​ដុល្លារ​អាមេរិក​។​​លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី កា​មី​កា​រ៉ា​យុ​កុ (KAMIKAWAYOKO) រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ធ្វើជា​អធិបតី​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ នា​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​a japon manet 

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភាបានថ្លែងអរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​សម្រាប់​គម្រោង​ចំនួន​ពីរ រួមមាន ទី​១. ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គ្រប់គ្រង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រមាណ ២,៧​លាន​ដុល្លារ​អាមេរិក និង​ទី​២ .​ឥណទាន​សប្បទាន​សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ខេត្តបាត់ដំបង ដល់​ខេត្តបន្ទាយមានជ័យ ប្រមាណ ៥៩,៦​លាន​ដុល្លារ​អាមេរិក​។​​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ប្រទេស​ជប៉ុន​មិន​គ្រាន់តែ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ដំណើរ​ការកសាង​សន្តិភាព​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានផ្តល់​ជំនួយ​សម្រាប់​ការស្តារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ថែម​ទៀតផង​។ កម្ពុជា​សូម​អរគុណ​មិត្ត​ជប៉ុន​ផងដែរ ចំពោះ​ការរៀបចំ​អភិក្រម​ថ្មី សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដោយ​ផ្តោតទៅលើ​ចំណុច​សំខាន់​ចំនួន​៣ ដូចជា ទី​១.​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​, ទឹកស្អាត​, ប្រព័ន្ធ​ចំរោះ​ទឹក​កង្វាក់​, ឌីជីថល និង​សន្តិសុខ​សាយ​ប៊រ Cyber ផងដែរ​។​

​លោកស្រី កា​មី​កា​រ៉ា​យុ​កុ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​លើកឡើងថា ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ដែល​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការចូលរួមចំណែក​អភិវឌ្ឍ​កម្ពុជា​រហូតដល់​ពេលបច្ចុប្បន្ន​។ ដោយឡែក សម្រាប់​អនាគត​វិញ រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

​ជប៉ុន​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់​លំហ​សមុទ្រ តាមរយៈ​ការចូលរួម​រៀបចំ និង​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​សន្តិសុខ​លំហ​សមុទ្រ ដូច្នេះ​មិត្ត​ជប៉ុន​នឹង​ផ្តល់​នាវា​ល្បាត​ដល់​កម្ពុជា តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា នគរបាល​ជើង​ទឹក​កម្ពុជា និង​ឆ្មាំ​សមុទ្រ​ជប៉ុន លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការហ្វឹកហ្វឺន​រួមគ្នា និង​ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន ដោយ​លោកជំទាវ​រដ្ឋមន្ត្រី បានបង្ហាញ​ការគាំទ្រ​កម្ពុជា ក្នុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នៃ​អនុសញ្ញា ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខនេះ​។

 

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ កក្កដា ២០២៤​ក្នុងជំនួប​ជាមួយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​ពិភាក្សាគ្នា​ក្នុងការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ការទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​។ សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោកជំទាវ KAMIKAWA Yoko និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​តែងតែបាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​។

​សម្តេច​ធិបតី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន ដែលជា​ទំនាក់ទំនង​ស្ថិតក្នុង​កម្រិត​ល្អប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​ការដំឡើង​កម្រិត​ទំនាក់ទំនង​ទៅជា “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ក្នុង​ឆ្នាំ ២០២៣ ព្រមទាំង​ការដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏បាន​ពិភាក្សាគ្នា​ក្នុង​ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាម​អភិក្រម​ថ្មី លើ​វិស័យ​ជាច្រើន រួមមាន​៖ (១) ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទឹកស្អាត និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, ការជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​ឌីជីថល និង​សន្តិសុខ​សាយ​ប៊័រ (២) កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់​លំហ​សមុទ្រ តាមរយៈ​ការចូលរួម​រៀបចំ និង​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់ ព្រមទាំង​កិច្ចសហប្រតិបត្តិការ លើ​សន្តិសុខ​លំហ​សមុទ្រ តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​នគរបាល​ជើង​ទឹក​កម្ពុជា និង​ឆ្មាំ​សមុទ្រ​ជប៉ុន លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការហ្វឹកហ្វឺន​រួមគ្នា និង (៣) ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន ដោយ​លោកជំទាវ​រដ្ឋមន្ត្រី បានបង្ហាញ​ការគាំទ្រ​កម្ពុជា​ក្នុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ នៃ​អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤​។

សម្ដេច​ធិបតី ក៏បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​រៀបចំ​កិច្ចប្រជុំ នៃ​អនុសញ្ញា​អូ​តា​វ៉ា​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន ដែល​បាន​ចូលរួមចំណែក និង​គាំទ្រ​ដល់​កិច្ចដំណើរការ​នៃ​ការរៀបចំ​។​​សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ការដំឡើង​កម្រិត នៃ​កិច្ចសន្ទនា​រវាង​វិស័យ​ការពារជាតិ និង​វិស័យ​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដល់​កម្រិត​នៃ​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ ដោយឡែកក្នុងជំនួបជាមួយសម្តេចតេជោហ៊ុនសែនលោកស្រីរដ្ឋមន្ត្រិការបរទេសជប៉ុនក៏ទទួលបានលការសន្យាពីសម្តេចថាកម្ពុជានឹងចូលរួមសន្នីសីទ្ធបញ្ហាមីននៅប្រទេសអ៊ុយក្រែននាពេលខាងមុខក្នុងនាមមនុស្សធម៍ផងដែរ៕a japon chienda