» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11769 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701940 នាក់

កញ្ញា​លី យ៉ា​កា ជ័យលាភី​លេខ​២​ប្រកាស​មិន​ទទួល​តំណែង​ទៅ​ប្រកួត​បន្ត​នៅ​បរទេស​



​ភ្នំពេញ​៖​កញ្ញា លី យ៉ា​កា Miss Grand Cambodia ជ័យលាភី​លេខ​២ បានប្រកាស​មិន​ទទួល​តំណែង​ទៅ​បន្ដ​ការប្រលង​នៅក្រៅ​ប្រទេស​ទេ​បន្ទាប់ពី​កញ្ញា​សេង​រដ្ឋា​ត្រូវបាន​ប្រកាស​ដកដំណែង​។​a miss grand  two1 


​បវរកញ្ញា លី​យ៉ា​កា បង្ហោះ​សា​រៀបរាប់ពីការ​មិន​ទទួល​តំណែង​ទៅ​ប្រកួត​បន្ត​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដោយ​កញ្ញា​បានបញ្ជាក់​អំពី​ហេតុផល​ដែល​ហេតុនាំឱ្យ​កញ្ញា​មិនអាច​ទៅ​ប្រកួត​បាន ។ "​នាង​ខ្ញុំ​មាន​មូលហេតុ​ច្បាស់លាស់​ដែល​មិនបាន​ទទួល​ដំណែង​ទៅ​បន្ត​ការប្រលង​នៅ​ប្រទេសក្រៅ​បាន​ដោយសារ​នាង​ខ្ញុំ​មាន​បញ្ហា​សុខភាព​មិន​អំណោយផល​"​។ តារា​ម៉ូ​ដែល​រូបនេះ​ក៏បាន​បន្ថែម​ដែរ​ថា បញ្ហា​នេះ​រូបនាង​ផ្ទាល់​ក៏បាន​ជម្រាប​ជា​ដំណឹង​ទៅកាន់​ក្រុមហ៊ុន​រួចរាល់ ហើយ​ភាគី​ខាង​ក្រុមហ៊ុន​ក៏បាន​ជ្រាប និង​បានឃើញ​ការពិត​ជាក់ស្ដែង​ហើយ​ដែរ​។​

​មានការ​កត់សម្គាល់ថា​បន្ទាប់ពី​មាន​បញ្ហា​ផ្ទុះ​តាម​បណ្ដាញ​សង្គម​រវាង សេង រដ្ឋា ជយលាភី​លេខ​១ ជាមួយ​លោក​អ៊ិន​សុ​ភិន​អ្នកគ្រប់គ្រង​កម្មវិធី ដែល​អាចឈាន​ទៅដល់​ការដកតំណែង​ពី​បេ​ក្ខ​នារី​ថែមទៀត​នោះ ស្រាប់តែ​រសៀល​នេះ កញ្ញា លី យ៉ា​កា ជ័យលាភី​លេខ​២ Miss Grand Cambodia 2020 ក៏បាន​ប្រកាស​មិន​ទទួល​បន្ត​តំណែង​ទៅ​ប្រកួត​បន្ត​ក្រោម ហេតុផល​មាន​បញ្ហា​សុខភាព​មិន​អំ​ណាយ​ផល​។​​កញ្ញា លី យ៉ា​កា ត្រូវបាន​គេ​ដឹងថា នាង​មាន​បញ្ហា​សុខភាព​មិនល្អ​មែន ដោយសារតែ​មុននេះ នាង​ត្រូវបាន​គេ​ឃើញ​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​ម្ដង​រួចមកហើយ កាលពី​ប្រមាណ ២​ខែ​មុន​៕a mis grand two a miss grand twoa a miss grand1 a miss grand2 

​