» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7165 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697336 នាក់

ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹងដាក់​ឱ្យប្រើ​ប្រាស់​បណ្តោះ​អាសន្ន នៅ​ថ្ងៃទី​១ មេសា

​ភ្នំពេញ​៖​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ចូលមក​ដល់ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការអនុញ្ញាត​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​អាកាស «​មរតក​តេ​ជោ​» ជា​បណ្តោះអាសន្ន សម្រាប់​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់ នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៤​នេះ ដើម្បី​សម្រួល​ដល់​លំហូរ​ចរាចរណ៍ និង​ជួយ​កាត់បន្ថយ​ការកកស្ទះ​។​ការដាក់ឱ្យ​ប្រើប្រាស់​បណ្តោះ​អាសន្ន​នេះ គឺ ស្ពាន​ជាន់​ទី​២ ដែលជា​ដំណាក់កាល​ទី​១ ត្រូវបាន​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៤ ដោយ​ត​ភ្ជាប់​ពី​មហាវិថី​សម្តេច​តេ​ជោ (​ផ្លូវ​៦០​ម៉ែត្រ​) ភ្ជាប់​ទៅកាន់​មហាវិថី ព្រះមុន្នីវង្ស​។a bridge akas 

​សូមបញ្ជាក់ថា ស្ពាន​អាកាស “​មរតក​តេ​ជោ​” ខាងលើនេះ មាន​កម្ពស់​ពីរ​ជាន់ ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន​, មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​កងយោធពល​ខេមរភូមិន្ទ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ស្ពាន​អាកាស “​មរតក​តេ​ជោ​” គឺ​បាន​ដំណើរ​ការបើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០២២​កន្លងទៅ ក្រោម​អធិបតីភាព​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ពាន​នេះ​ទទួល​ការសាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អនិកជន​កម្ពុជា (OCIC) ដោយ​គ្រោង​ចំណាយ​ថវិការ​សាងសង់​ជាង ៣៦​លាន​ដុល្លារ​អាមេរិក​។​

​តាម​គម្រោង​សាងសង់​ស្ពាន​អាកាស​ព្រះមុនីវង្ស គ្រោង​នឹង​បញ្ចប់​ការសាងសង់​មុន​ផែនការ​ប្រមាណ​៤​ខែ ពោលគឺ ជំហាន​ទី​១ នឹង​បញ្ចប់​មុន​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​២០២៤ (​ក្នុង​គម្រោង​ខែសីហា ២០២៤) និង ជំហាន​ទី​២ នឹង​បញ្ចប់​មុន​ចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំ​២០២៥ (​ក្នុង​គម្រោង​ខែសីហា ឆ្នាំ​២០២៥)​។​​ស្ពាន​អាកាស​ព្រះមុនីវង្ស គ្រោង​ចំណាយ​ថវិកា ៣៦,៧៧៥,០០០​ដុល្លារ ដោយ​សាងសង់​ផ្លូវ​ផ្ទាល់​ដី ដែលមាន​រង្វង់​មូល​បែងចែក​ទិស និង​ផ្លូវ​ត​ភ្ជាប់​រវាង​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន វិថី​កងយោធពល​ខេមរភូមិន្ទ ឆ្ពោះទៅ​ស្ពាន​ព្រះមុនីវង្ស និង​ផ្លូវជាតិ​លេខ​២​។​អ្វីដែល​ពិសេស​ជាងនេះទៅទៀត ស្ពាន​នេះ ជា​ស្ពាន​អាកាស​ដំបូង​គេ​នៅ​កម្ពុជា​ដែលមាន​ពីរ​ជាន់ ដោយ​ក្នុងនោះ​៖ ស្ពាន​អាកាស​ជាន់​ទី​១ ជា​ស្ពាន​រង្វង់​មូល នៅត្រង់ចំណុច​ប្រសព្វ ដែល​បំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេងគ្នា ទៅកាន់​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ស្ពាន​ព្រះមុនីវង្ស មហាវិថី​ព្រះមុនីវង្ស និង​វិថី​កងយោធពល​ខេមរភូមិន្ទ​។​ ស្ពាន​អាកាស​ជាន់​ទី​២ ជា​ផ្លូវ​ទ្វេ​ទិស មាន​ទិសដៅ​ទៅមក រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន​៕a bridge akas1 a bridge hun1 a bridge new2 

​