» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10040 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720516 នាក់

សំណង់​ស្ពាន​ឫស្សី​ដែល​វែង​ជាងគេ​ក្នុងប្រទេស​កម្ពុជា នឹង​បើក​ដំណើរការ​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៤

​កំពង់ចាម​៖ ព្រឹក​ទី ១៥ ខែធ្នូ​ឆ្នាំ ២០២៤​លោក អ៊ុន ចាន់​ដា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម រួមទាំង​ថ្នាក់​ដឹក នាំ​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ ការសាងសង់​ស្ពាន​ឫស្សី និង​ឆ្នេរ​កោះ​ប៉ែន ស្ថិតក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម និង​ពិនិត្យ​ពង្រឹង​ការការពារ សន្តិសុខ​និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​។a bridge bamboo2 

លោក ប៊ុន ដា​រ៉ា ម្ចាស់​សំណង់​ស្ពាន​ឫស្សី និង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បាន បញ្ជាក់ថា ការរៀបចំ​តុបតែង​ស្ពាន ដូចជា​ការដាក់​ទង់ជាតិ និង​ធ្វើ​កន្លែង​សម្រាប់​ថត សែ​ល​ហ្វី និង​ដាក់​ស្លាក​ប៉ាណូ 3D មួយ ដើម្បី​បង្ហាញ​អំពី​ទិដ្ឋភាព​រមណីយដ្ឋាន ជូន​ដល់ ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា​ផងដែរ​។​ស្ពាន ឫស្សី​ដែល​ភ្ជាប់​គ្នា​រវាង​ក្រុង​កំពង់ចាម​នៅ​ចំណុច ដើម​ពោធិ៍​មុខ​វត្ត​ដីដុះ ឆ្ពោះទៅកាន់​រមណី​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​ក្បាល់កោះ​ប៉ែន ក្នុង​ឃុំ​កោះ​មិត្ត ស្រុក កំពង់សៀម​គឺ​បាន សាងសង់​ស្ទើរ​រួចរាល់​ទាំង​ស្រុក និង​បាន​បើក​ដំណើរការ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៤ ហើយនឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៤​តទៅ​។

ក្នុង​ឆ្នាំ​២០២៥​នេះ​ស្ពាន​ឬ​ស្សី​នេះ​មាន​ប្រវែង​ប្រមាណ​១.០០០​ម៉ែត្រ វែង​ជាង​ឆ្នាំមុន ដោយសារ​ស្ថានភាព​ទឹកទន្លេ​ម​មេគង្គ​នាពេល​បច្ចុប្បន្ន​ស្ថិត នៅ​កម្ពស់​ខ្ពស់ជាង មុន​ហើយ​ចំពោះ​ទទឹង​ស្ពាន​ឫស្សី​មាន​ប្រវែង​២​ម៉ែត្រ​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ ទេសចរ​ជាតិ និង អន្តរជាតិ​អាចធ្វើ​ដំណើរ ដោយ​ថ្មើរជើង និង​ជិះ​កង់​តែប៉ុណ្ណោះ ចំពោះ​ម៉ូតូ និង រថយន្ត​នានា​គឺ អាច​ចត​ទុក​នៅ​ត្រោ​យ​ម្ខាង​នៃ​ក្រុង​កំពង់ចាម ឫ​អាច​ឆ្លងតាម​ស្ពានថ្ម​កំ​ប៉ែន ដើម្បី​ទុក​នៅ​កន្លែង ចំណតរថយន្ត​នៅ​ត្រើយ​ខាង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ក៏បាន​៕a bridge bamboo a bridge bamboo1