» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4113 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056607 នាក់

អត់​ប្តី​៤​ខែ​នាំសា​ហាយ​ចូល​ផ្ទះ​ប្តី​តាម​ទាន់​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប៉ូលិស​

 

​ភ្នំពេញ​៖​បុរស​ជា​ប្តី​បាន​តាម​ទាន់​ស្ត្រី​ជា​ប្រពន្ធ​នាំសា​ហាយ​ចូល​ផ្ទះ​ក៏​ស្រែក​ឆោឡោ​ប្រកែក​សម្តី​មួយ​ប្រ៉ា​វ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​នៅផ្ទះ លេខ​៣៦​សេ​២០ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង​១ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​a hus 1 

​បុរស​ជា​ប្ដី​ជា​អ្នកជួញដូរ រកស៊ី​ដឹក​អីវ៉ាន់​ពី​ប្រទេស​ថៃ មក​កម្ពុជា​។ ប្រហែល​វល់​តែ​ឡើង​ចុះ​ជាមួយ​មុខរបរ​ពេក ទុក​ប្រពន្ធ​ចោល ស្រាប់តែ​នាង​ជា​ប្រពន្ធ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ផ្សេងទៀត សោយសុខ​យ៉ាង​ស្រណុក​ធ្វើ​រំភើយ គ្រា​ប្តី​មិន​នៅផ្ទះ​អស់​រយៈពេល​៤​ខែ​។​តាម​ដឹង​​ប្រពន្ធ​បាន​លួច​រៀបការ សែនព្រេន ស្ងាត់ៗ ជាមួយ​ប្រុស​ស្នេហ៍ ហើយ​ប្តី​បាន​តាម​ទាន់​ប្រុស​ស្នេហ៍​កំពុង​នៅក្នុង​ផ្ទះ​របស់ខ្លួន​ទៀត ទើប​ធ្វើ​ឲ្យ​ស្រែក​ឆោឡោ​ប្រកែក​សម្តី​មួយ​ប្រ៉ា​វ ផ្អើល​អ្នកភូមិ សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ហៅ​នាំ​ភាគី​ទាំង​៣ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។​

​ភាគី​ខាង​ប្រពន្ធ​មានឈ្មោះ ប​. ឆ​.​វ អាយុ​៣៤​ឆ្នាំ មុខរបរ លក់ដូរ កាត់ដេរ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ចំណែក​ភាគី​ខាង​ប្តី អាយុ​៣៧​ឆ្នាំ មុខរបរ អ្នកជំនួញ ខ្មែរ​-​ថៃ រស់នៅ​ផ្ទះកើតហេតុ​។ ដោយឡែក ភាគី​ខាង​ប្រុស​ស្នេហ៍ របស់​ស្ត្រី​ខាងលើ ឈ្មោះ ឯក ណា​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ សន្តិសុខ មាន​ស្រុកកំណើត ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​ស្រុកកំណើត​ជាមួយ​ស្រី​ស្នេហ៍ ។​

​បុរស​ខាងលើ​បន្តទៀតថា ការរស់នៅ​ក្នុងសង្គម​គ្រួសារ គ្រា​ដើម រាសី​ខ្ពស់ត្រដែត មុខរបរ រកស៊ី​ឡើង​ដូច​កាំជណ្តើរ ដោយ​មហិច្ឆតា ក្រុង​គ្រួសារ បង្កើត​ពង្រីក​នូវមុខ​របរ ប្តី​បន្ថែម​ជំនួញ​ជួញដូរ ដឹក​ឥ​វ៉ាន់ ពី​ប្រទេស​ថៃ មក​កម្ពុជា អស់​រយៈពេល​ជិត​១​ឆ្នាំ ។ ពេលដែល​ប្តី​មិន​នៅផ្ទះ​រយៈពេល​៤​ខែ​ចុង​ក្រោយនេះ គឺ​ក្នុងអំឡុង ខែ​មិនា ឆ្នាំ​២០១៨ កន្លងមកនេះ ស្រាប់តែ​ភាគី​ខាង​ប្រពន្ធ បញ្ចេញ​នូវ អាកប្បកិរិយា​ប្លែកៗ ធ្វើ​ឲ្យ​ភាគី​ខាង​ប្តី កាន់តែ​ងឿងឆ្ងល់​។

ទីបំផុត ក្រោយពី​តាមដាន​ដឹង ថា​ប្រពន្ធ​ខ្លួន លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្រុស​ផ្សេង ខណៈដែល ខ្លួន​និង​ប្រពន្ធ​នៅ​មិនទាន់​លែងលះ​ដាច់ស្រឡះ ហ៊ាន​នាំ​បុរស​រូបនោះ ចូលមក​ស្នាក់អាស្រ័យ​ដល់​ក្នុងផ្ទះ​ទៀត​ទើប​ផ្ទុះ​រឿង​ចឹ​ង​ទៅ ។​សម្តី​ភាគី​ខាង​ប្រពន្ធ​វិញ បាន​ឲ្យ​ដឹង​យ៉ាងខ្លី​ថា មូលហេតុ​មកពី​ប្តី​ចុះចោល​ផ្ទះ​៤​ខែ​មកហើយ ទើប​កើត​រឿងនេះ ។​
​ជម្លោះ​រវាង​ប្តី​ប្រពន្ធ​ចោទប្រកាន់​គ្នា​នេះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​លែង​គ្នា​នោះទេ​។​a hus 2